loader

វេណេហ្សូអេឡា៖បក្សកាន់អំណាចបែកបាក់ក្រោយ​ពីរដ្ឋមន្ត្រីកា​រ​ពារ​ជាតិស្នើម៉ាឌូរ៉ូចុះចេញពីតំណែង

រដ្ឋមន្ត្រីការពារជាតិនៃប្រទេសវេណេហ្សូអេឡាបានដាក់លិខិតទៅលោក ម៉ាឌូរ៉ូ អោយ​ចាកចេញពីតំណែងប្រធានាធិបតី បើពុំ នោះទេ លោកនឹងចុះចេញពី​តំណែង។ នេះបើតាមការចុះផ្សាយរបស់ សារព័ត៌មាន អាមេរិក Washington Post កាលពីថ្ងៃ​ពុធទី៩​មករា ឆ្នាំ២០១៩។  

                                                                                             លោក នីកូឡាស ម៉ាឌូរ៉ូ

 

សារព័ត៌មាននេះ បញ្ជាក់ថា ការស្នើសុំរបស់រដ្ឋមន្ត្រីការពារជាតិធ្វើឡើង​កាលពីមុន គឺមុនមួយខែដែលលោកម៉ាឌូរ៉ូប្រកាសជាផ្លូវការចូល​កាន់​តំណែង​ប្រធានាធិបតីជាថ្មីទៀត បន្ទាប់ពីការបោះឆ្នោតកាលពីខែឧសភា ឆ្នាំ២០១៨​ដោយគ្មានការទទួលស្គាល់ ពីសហគមន៍អន្តរជាតិដូចជាអាមេរិក សហភាពអឺរ៉ុប និង ប្រទេសក្នុងតំបន់នៃទ្វីបអាមេរិក ដោយសារតែ លោកម៉ាឌូរ៉ូ កំចាត់បេក្ខ​ជនបក្ស​ប្រឆាំងមិន​អោយចូលបោះឆ្នោត។

តាមប្រភពចារកម្មរបស់អាមេរិក លោក រដ្ឋមន្ត្រីការពារជាតិ​ Vladimir Padrino Lopez ស្ថិតនៅក្នុងតំណែង​នៅឡើយតែ ប្រឈមនឹងការតានតឹងជាមួយលោក​ម៉ាឌូរ៉ូ។​ កាលពីសប្ដាហ៍មុន ចៅក្រមពីររូបនៃតុលាការកំពូលរបស់ប្រទេសនេះ បានរត់ទៅសុំសិទ្ធិជ្រកកោន​នៅ អាមេរិកបន្ទាប់ពីពួកគាត់ មានជម្លោះជាមួយ​លោកម៉ាឌូរ៉ូ ដែលអ្នក​សង្កេត​ការណ៍​ហៅថាជាជម្លោះក្នុងសង្គមនិយមនៃ​ប្រទេស​នេះ។ 

ចាប់តាំងពីប្រទេសនេះ ធ្លាក់ក្នុងវិបត្តិនយោបាយ ដោយសារលោកម៉ាឌូរ៉ូរំលាយ សភា របស់បក្សប្រឆាំង មានឧត្តមសេនីយ៍ច្រើនរូបត្រូវបានចាប់ខ្លួនករណី​ពាក់​ព័ន្ធនឹងការរៀបចំផែនការធ្វើរដ្ឋប្រហារទម្លាក់លោក៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ពាក្យថា«បដិវត្តន៍ពណ៌»ត្រូវបានអាជ្ញាធរចិនប្រើជាយុទ្ធសាស្ត្របោសសំអាតក្រុមប្រឆាំង

ពួកមន្ត្រីចិន នៃស្ថាប័នពង្រឹងច្បាប់ ត្រូវបានប[...]

ប្រេស៊ីល អាមេរិក កូឡំប៊ី ចង់បញ្ចប់របបម៉ាឌូរ៉ូនៅដើមឆ្នាំ២០១៩

ក្រុមមន្ត្រីការបរទេសនៃប្រទេស ប្រេស៊ីល អាមេរិក[...]

ថៃ៖សំណង់ខុនដូសម្រាប់សហគមន៍ក្រីក្រជាយុទ្ធសាស្រ្ដនៃគោលនយោបាយគ្រប់គ្រងអចលនទ្រព្យថៃ

ថៃរាប់បានថាជាប្រទេសមួយលេចធ្លោលើគ្រប់វិស័យនិង [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត