loader

វេណេស៊ុយអេឡា ៖អាមេរិកបង្កកទ្រព្យសម្បតិ្តមន្ត្រីម៉ាឌូរ៉ូទាំងអស់ ខណៈព្រមានចិននិងរុស្ស៊ីពីការបាត់បង់ប្រាក់កម្ចី

នៅទីបំផុត ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខា លើសេចក្ដី​សម្រេច​មួយ​ដោយ បញ្ជាអោយបង្កកទ្រព្យសម្បត្តិទាំងអស់នៃមន្ត្រីរដ្ឋាភិបាលវេណេស៊ុយអេឡារបស់ លោក នីកូ​ឡាស់ ម៉ាឌូរ៉ូ ដែល មាននៅក្នុងសហរដ្ឋអាមេរិក ខណៈធ្វើការព្រមានចិននិងរុស្ស៊ី អោយឈប់គាំទ្រ​លោកម៉ាឌូរ៉ូ បើ​ពុំនោះទេ ប្រាក់កម្ចីពាន់លានដុល្លារនឹងខាតបង់។   

បណ្ដាញផ្សាយព័ត៌មានអាមេរិក CNN បានចុះផ្សាយនៅថ្ងៃអង្គារ ទី០៦ ខែសីហានេះថា លោក ដូណាល់ ត្រាំបានចេញបទបញ្ជាដូចនេះ ទៅកាន់ស្ថានប័នសមត្ថកិច្ចទាំងអស់របស់អាមេរិក ជាពិសេស ក្រសួង​រតនាគារ។

បទបញ្ជារបស់លោកត្រាំបាន បញ្ជាដូចនេះថា « ទ្រព្យសម្បត្តិរបស់រដ្ឋាភិបាលវេណេស៊ុយអេឡាដែលមាននៅក្នុងសហរដ្ឋអាមេរិក ឬស្ថិតនៅក្រោម ដែនសមត្ថកិច្ចអាមេរិក ឬក៏នៅក្រោមការគ្រប់គ្រងរ​បស់ពលរដ្ឋអាមេរិក នឹងត្រូវបានបង្កកទុក ទាំងអស់ ហើយក៏មិនអាចផ្ទេរចេញទៅណាដែរ»។

តាមCNN បទបញ្ជាបង្កទ្រព្យសម្បត្តិរដ្ឋាភិបាលវេណេស៊ុយអេឡារបស់លោកម៉ាឌូរ៉ូ  បានចូលជាធរមាននៅ ថ្ងៃចន្ទ ទី០៥ ខែសីហានេះ ។វិធានការនេះ នឹងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមហ៊ុនប្រេងរដ្ឋ PDVSA និងធនាគារកណ្ដាលនៃប្រទេស វេណេស៊ុយអេឡា។

ជាការកត់សម្គាល់ ជម្លោះអាមេរិក និងវេណេហ្សូអេឡា ចាប់ផ្ដើមឡើងវិញ បន្ទាប់ពី យន្តហោះប្រដេញ ជាច្រើនគ្រឿងរបស់វេណេហ្សូអេឡាបាន ហោះគាបយន្តហោះស៊ើបការរបស់អាមេរិកមួយគ្រឿង កាល​ពីសប្ដាហ៍មុនដែលនាំអោយអាមេរិក បង្ហាញកំហឹងជាខ្លាំង។ ប្រេសិតពិសេស របស់លោកត្រាំ ទទួល​បន្ទុក វេណេហ្សូអេឡា លោក អេលីយូត អាប្រាម បានព្រមានថា របបលោកម៉ាឌូរ៉ូនឹងមិនអោយ​បន្តរស់​រៀន​​​មានជីវិតដល់ ឆ្នាំ២០២០ឡើយ ។លោក បានប្រាប់ទៅលោកម៉ាឌូរ៉ូ អោយស្វែងរកប្រ​ទេសណា​មួយ​ដើម្បីជ្រកកោនអោយហើយទៅ។

ស្របពេលនេះដែរ គឺនៅថ្ងៃនេះ ទីប្រឹក្សាកំពូលរបស់លោកត្រាំ គឺ John Bolton បានព្រមានចិន និង​រុស្ស៊ី កុំបន្តគាំទ្ររបបលោកម៉ាឌូរ៉ូ ហើយ នៅបន្ត គឺប្រាក់កម្ចីពាន់លានដុល្លារនឹងខាតបង់ បើលោកម៉ាឌុរ៉ូ ត្រូវបានទាញទម្លាក់ពីអំណាច។

លោកបញ្ជាក់ថា រដ្ឋាភិបាល ជាប់ឆ្នោតមួយ អាចនឹងមិនធ្វើការទូទាត់ប្រាក់បំណុលប្រទេសពីរនេះទេ ព្រោះ ប្រទេសនេះ គាំទ្ររបបឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ។

លោកJohn Bolton  បានបញ្ជាក់ទៀតថា ទីក្រុងវ៉ាស៊ីនតោន មិនគាំទ្រការចរចាណាដែល មិននិយាយ យោងដល់ការដកហូតអំណាចរបស់លោកម៉ាឌូរ៉ូ។

លោក ជួនកៃដូ ជាមេដឹកនាំបក្សប្រឆាំង ដែលអាមេរិកគាំទ្រ និងប្រទេសមានប្រទេស ជាង៥០​ទទួល​ស្គាល់​ជាមេដឹកនាំមួយស្របច្បាប់នៃប្រទេសវេណេហ្សូអេឡា។ បុរសវ័យក្មេងនេះ នេះ គឺជាគូប្រកួត​ស្លាប់​​រស់ជាមួយលោកម៉ាឌូរ៉ូ  ៕

.

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ឆេះព្រៃAmazonរដ្ឋាភិបាលBrazilចោទNGOជាអ្នកនៅពីក្រោយរឿងនេះ

ឆេះព្រៃAmazonរដ្ឋាភិបាលBrazilចោទNGOជាអ្នកនៅពីក្រោយរឿងនេះ

ថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០១៩

បណ្ដាញសង្គមTwitter មានការផ្ទុះនូវប្រយោគខ្លីៗព[...]

អ្នកវិភាគ៖វៀតណាមសុំឱ្យអូស្រ្ដាលីផ្ដល់យោបល់រឿងសមុទ្រចិនខាងត្បូងនិង សន្ដិសុខអន្ដរជាតិ

ភាពតានតឹងបាននឹងកំពុងរីកមាឌឡើងនៅសមុទ្រចិនខាងត្[...]

ប្រជាជនក្រុងហុងកុងបង្ហាញកម្លាំងមិនចុះញ៉មក្រុងប៉េកាំង

ចុងសប្ដាហ៍នេះប្រជាជនក្រុងហុងកុងរាប់ម៉ឺននាក់នៅ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត