loader

វៀតណាមអំពាវនាវកម្ពុជាជួយការពារជនអន្តោប្រវេសន៍របស់ខ្លួន

ភ្នំពេញ៖រដ្ឋាភិបាលវៀតណាមកាលពីថ្ងៃអង្គារបានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឲ្យធានាសិទ្ធិស្របច្បាប់នៃជនអន្តោប្រវេសន៍វៀតណាមដែលរស់នៅក្នុងប្រទេសកម្ពុជា។

​​                                 លោកស្រី​ Le Thi Thu Hangអ្នកនំាពាក្យក្រសួងការបរទេសវៀតណាម

ការទទូចសុំរបស់រដ្ឋាភិបាលវៀតណាមធ្វើឡើងបន្ទាប់ពីកម្ពុជាព្រមានលុបឯកសារមិនប្រក្រតីនៃជនអន្តោប្រវេសន៍វៀតណាម៧ម៉ឺននាក់ដែលមកស្នាក់នៅកម្ពុជា។នេះបើតាមបណ្តាញផ្សាយព័ត៌មាន CNA

លោកស្រី ឡេ ធី ធូ ហាង (Le Thi Thu Hang) អ្នកនំាពាក្យក្រសួងការបរទេសវៀតណាមបានបញ្ចាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថាវៀតណាមសង្ឃឹមថាប្រទេសកម្ពុជានឹងចាត់វិធានការសមស្របដើម្បីធានាសិទ្ធិស្របច្បាប់នៃការរស់នៅរបស់ពលរដ្ឋវៀតណាម​​នៅកម្ពុជា។

​​​​​​​​​​​​​​​​​​​​                                               ពលរដ្ឋរស់នៅភូមិសាមគ្គីក្បែរផ្សារសាមគ្គីគីឡូ​ម៉ែត្រ​៦ រាជធានីភ្នំពេញ។

អ្នកនាំពាក្យបញ្ជាក់ដូចថា​៖«យើងសង្ឃឹមថាខណៈដែលប្រជាជនកំពុងរង់ចាំបញ្ចប់ឯកសារច្បាប់។ពួកគេនឹងអាចរក្សាស្ថិរភាពជីវិតនិងបន្តរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា»

កាលពីសប្តាហ៍មុនមន្រ្តីអន្តោប្រវេសន៍កម្ពុជា បានឲ្យដឹងថាសមត្ថកិច្ចបានរកឃើញបញ្ហាឯកសារ​មិនប្រក្រ​តី​លើ់ជនជាតិវៀតណាមចំនួន៧ម៉ឺននាក់។​ប៉ុន្តែជនជាតិវៀត​ណាមទាំងនោះ​មិន​បានបណ្តេញចេញដោយបង្ខំទេ។

ជុំវិញបញ្ហានេះ វិទ្យុស្ត្រីមិនអាចសុំការឆ្លើយតបពី អ្នកនាំពាក្យក្រសួមហាផ្ទៃលោកឧត្តមសេនីយ៍ ខៀវ សុភ័ក្រ បានទេ ដោយ ពុំលើកទូរស័ព្ទ។ តែក្នុងបទសម្ភាសមួយជាមួយ ទីភ្នាក់ងារ សារព័ត៌មានReuters លោកខៀវ សុភ័ក្របានប្រាប់ថាគេមិនបានចាត់ការលើ ជនជាតិ វៀតណាមទាំងនេះ ដូចរបបប៉ុលពតទេ៕

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

មន្រ្ដីនគរបាលជាតិ ៖ មន្រ្ដីពន្លត់អគ្គិភ័យត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ

ភ្នំពេញ៖ ម​ន្រ្ដីអគ្គស្នងការរងនគរបាលជាតិ លោក [...]

កម្មករ​រោងចក្រ​ ហ្វឺ​ស​ ហ្គា​ វ័​ន្ដ​ ទុក​ពេល​ឲ្យ​ថៅកែ​ ៧​ថ្ងៃ​ទៀត​ ដើម្បី​បើក​ប្រាក់ខែ​ឲ្យ​ពួក​គេ​

កម្ម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ ហ្វឺ​ស​ ហ[...]

ជប៉ុន​ ត្រៀម​បើក​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​សេវា​ថែទាំ​មនុស្ស​ចាស់​ នៅ​កម្ពុ​ជានា​ខែមេសា​ ខាង​មុខ​

វិទ្យាស្ថាន​បណ្ដុះបណ្ដាល​សេវា​ថែទាំ​មនុស្ស​ចា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត