loader

វិភាគ​ ៖​ របប​នៅ​ស៊ី​រី​ ជួប​ហានិភ័យ​ហើយ​-​អាច​ត្រូវ​ផ្ដួលរំលំ​ទោះបី​រុ​ស្ស៊ី​នៅ​ពីក្រោយ​ក៏​ដោយ​

​ទោះបី​ក្រុមប្រឹក្សាសន្តិសុខ​ មិន​បាន​ឯកភាព​គ្នា​ អោយ​មាន​វិធានការ​ យោធា​លើ​របប​ របស់​ប្រធានាធិបតី​បាល់​សាល់​អាល់​អាសា​ដ​ ក៏​វាសនា​របស់​លោក​ អាសា​ដ​ទំនង​ផុយ​ស្រួច​ជា​ខ្លាំង​ង​នៅ​ពេល​នេះ​។​ ការ​វាយប្រហារ​របស់​កងទ័ព​ស៊ី​រី​ដែល​សង្ស័យ​ថា​ប្រើប្រាស់​អាវុធ​គីមី​ បាន​សម្លាប់​ជន​ស៊ី​វិល​ជាង​៧០​នាក់​ កាលពី​ថ្ងៃ​ទី​៧​មេ​សាបាន​នាំ​អោយ​មានការ​កោះ​ប្រជុំ​ភ្លាម​នៃ​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ តាម​សំណើ​របស់​អា​មេ​រិ​ក​ អង់គ្លេស​ និង​ប្រទេស​បារាំង​។​ ទាំង​អា​មេ​រិ​ក​ អង់គ្លេស​ និង​បារាំង​ ព្រមាន​ថាបើ​រក​ឃើញ​ថា​ កងទ័ព​ស៊ី​រី​ បាន​ប្រើ​អាវុធ​គីមី​ មែន​នោះ​ គឺ​ត្រូវ​ឆ្លើយ​តប​ដោយ​កម្លាំង​ យោធា​។​

តើ​របប​នៅ​ស៊ី​រី​អាច​ជួប​ហានិភ័យ​មែន​ទេ​នៅ​ពេល​នេះ​?​ អត្ថបទ​ វិភាគ​ដោយ​លោក​នួន​ បូ​រិ​ន​ ហើយ​ អ្នកស្រី​ អ៊ឹម​ សុ​ខន​ ជូន​សេចក្ដី​ពិ​សា្តរ​ដូច​តទៅ​៖

 

​ប្រធានាធិបតី​បារាំង​លោក​ អេ​ម៉ា​ណុ​យ​អែ​ល​ ម៉ា​ក្រុង​ និង​សម​ភាគី​អា​មេ​រិ​ក​លោក​ ដូ​ណា​ល់​ ត្រាំ​ បាន​ជួប​ជជែក​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​ ដោយ​បាន​ឯកភាព​គ្នា​ថា​នឹង​ចាត់វិធានការ​រួម​ ដើម្បី​ឆ្លើយ​តប​នឹង​ការ​ប្រើប្រាស់​អាវុធ​គីមី​ នៅ​ក្រុង​ Douma​ ក្នុង​តំបន់​ហ្កូ​តា​ខាងកើត​នៃ​ប្រទេស​ស៊ី​រី​។​

​ប្រធានាធិបតី​បារាំង​ និង​អា​មេ​រិ​ក​ បាន​ជួប​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​នេះ​ បន្ទាប់​ពី​មាន​ហេតុការណ៍​ប្រើ​អាវុធ​គីមី​ កើតឡើង​កាលពី​ថ្ងៃ​ទី​ ៧​មេ​សា​។​ ស្រប​ពេល​នោះ​ លោកស្រី​ធឺ​រី​ សា​មេ​ នាយក​រដ្ឋមន្ត្រី​ អង់គ្លេស​ ក៏​បាន​បញ្ចេញ​ប្រតិកម្ម​ជា​ខ្លាំង​ ដោយ​លោកស្រី​ស្នើ​អោយ​ក្រុមប្រឹក្សាសន្តិសុខ​របស់​ប្រទេស​អង់គ្លេស​ ពិចារណា​ អំពី​ការ​ប្រើ​កម្លាំង​ទ័ព​ ដើម្បី​ ឆ្លើយ​តប​ ប្រឆាំង​របប​ស៊ី​រី​ក្នុង​កម្រិត​ធ្ងន់ធ្ងរ​មួយ​ ដែល​អ្នក​សង្កេតការណ៍​អាច​គិត​ថា​រហូត​បញ្ចប់​របប​លោក​អាសា​ដ​ទៀត​ផង​។​

​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​វិមាន​ប្រធានាធិបតី​បារាំងបញ្ជាក់ថា​ ​លោក​ ត្រាំ  និង​ ម៉ា​ក្រុង ​រួម​នឹង​លោកស្រី​ ធឺ​រី​សា​មេ​ បាន​ឯកភាព​គ្នា​ថា​ នឹង​ចាត់វិធានការ​រួម​គ្នា​ ដើម្បី​ឱ្យ​មាន​ប្រតិកម្ម​របស់​សហគមន៍​អន្តរជាតិ​មាន​ទំងន់​តែ​មួយ​ ហើយ​ម៉ឺងម៉ាត់​ ប្រឆាំង​ទ​ង្វើ​រំលោភ​បម្រាម​ហាមឃាត់​ការ​ប្រើ​អាវុធ​គីមី​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​បារាំង​ បាន​និយាយ​ កាលពី​ថ្ងៃ​ អង្គារ​ ថា​ បារាំង​អាច​នឹង​ធ្វើ​អន្តរាគមន៍​យោធា​ ប្រសិនបើ​ស៊ី​រី​ពិតជា​បាន​រំលោភ​លើ​ បន្ទាត់​ក្រហម​ដែល​ហាម​ការ​ប្រើប្រាស់​អាវុធ​គីមី​។​

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ CNN​ លោក​ត្រាំ​ បាន​ព្រមាន​ថា​ នឹង​ទុក​ពេល​អោយ​មានការ​ពិចារណា​តែ​ ៤៨​ម៉ោង​ប៉ុណ្ណោះ​គឺ​ត្រូវ​ចាត់ការ​ភ្លាម​ លើ​របប​លោក​អាសា​ដដែល​ការ​ព្រមាន​នេះ​បន្ទាប់​ពី​ស៊ី​រី​ ត្រូវ​បាន​ចោទ​ថា​ បាន​វាយប្រហារ​នៅ​ ក្រុង​Douma​ ក្នុង​តំបន់​ហ្កូ​តា​ខាងកើត​នៃ​ប្រទេស​ស៊ី​រី​ដោយ​អាវុធ​គីមី​។​

​តែ​ជាមួយ​នេះ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ដែល​បាន​បើក​ប្រជុំ​បន្ទាន់​ តាម​សំណើ​របស់​សហរដ្ឋអាមេរិក​ បារាំង​ និង​អង់គ្លេស​ បាន​ក្លាយជា​ការ​ឈ្លោះ​ប្រឈម​មុខ​គ្នា​ដ៏​តានតឹង​ជាមួយ​រុ​ស្ស៊ី​។​ ក្នុង​កិច្ចប្រជុំ​នោះ​ រុ​ស្ស៊ី​បាន​វេតូ​សំណើ​របស់​អា​មេ​រិ​ក​ បង្កើត​ក្រុម​ស៊ើបអង្កេត​ឯករាជ្យ​មួយ​ដើម្បី​ស្វែ​ក​ការ​ពិត​ករណី​របប​ស៊ី​រី​ប្រើ​អាវុធ​គីមី​ ដែល​ក្រុង​មូ​ស្គូ​យល់​ថា​សេចក្ដី​ព្រាង​ដំណោះស្រាយ​របស់​ប្រទេស​មហាអំណាច​៣​នេះ​ មាន​ចំណុច​ច្រើន​មិន​អាច​ទទួលយក​បាន​។​ នៅ​ពេល​ជាមួយ​គ្នា​នេះ​ ក្រុង​មូ​ស្គូ​ បាន​ព្រមាន​ ការ​ប្រើ​កងទ័ព​ប្រឆាំង​របប​នៅ​ស៊ី​រី​ ដោយ​ហៅ​ថា​ជា​អំពើ​ គ្រោះ​ធ្នាក់​ដ៏​ធ្ងន់ធ្ងរ​ អាច​កើតឡើង​។​

​លោក​ប្រធានាធិបតី​អា​មេ​រិ​ក​ដូ​ណា​ល់​ត្រាំ​ បាន​សរសេរ​លើ​Twitter​ របស់​លោក​ថា​ រុ​ស្ស៊ី​ គួរ​បាញ់​កាំជ្រួច​ទៅ​លើ​របប​អាសា​ដ​ ទើប​បញ្ចប់​របប​ដ៏​ឃោរឃៅ​នេះ​បាន​។​ ចំណែក​ ឯ​លោកស្រី​ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ បាន​ព្រមាន​រុ​ស្ស៊ី​ថា​ គួរតែ​ពី​ចារ​ណា​ឡើង​វិញ​ ការ​គាំទ្រ​ របប​អាសា​ដ​។​

​អ្វី​ទៅ​ធ្វើ​អោយ​របប​ លោក​អាល់​អាសា​ដ​ អាច​ត្រូវ​ផ្ដួលរំលំ​ទោះបី​រុ​ស្ស៊ី​នៅ​ពីក្រោយ​ក៏​ដោយ​?​

​ជា​រួម​ទៅ​ មហាអំណាច​បី​ប្រទេស​ អា​មេ​រិ​ក​ បារាំង​និង​អង់គ្លេស​ ត្រូវ​គេ​ជឿ​ថា​ បាន​ត្រៀម​ការ​វាយប្រហារ​ដោយ​យោធា​លើ​របប​របស់​លោក​អាល់​អាសា​ដ​រូ​ច​ហើយ​ ។​ ដោយសារ​ហេតុការណ៍​នេះ​ លោក​ត្រាំ​បាន​សម្រេច​លុប​ចោល​ភ្លាម​ ការ​ធ្វើ​ដំណើរ​ទៅ​ចូលរួម​វេទិកា​សេដ្ឋ​មួយ​នៅ​អា​មេ​រិ​កឡា​ទី​ន​ដោយ​ លោក​សម្រេច​ផ្ដោត​លើ​ករណី​ប្រទេស​ស៊ី​រី​។​

​បើ​តាម​ អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់​ BBC​ Barbara​ Plett​ Usher​ ប្រចាំ​សេត​វិមាន​ សន្ទុះ​នៃ​ការ​ប្រើ​កងទ័ព​ ចង់​បញ្ចប់​របប​អាល់​អាសា​ដ​កាន់​តែ​ជិត​ចូល​មក​ដល់​ហើយ​។​

​ជា​ការ​ពិត​ការ​រក​ឃើញ​កងទ័ព​របស់​លោក​អាសា​ដ​ ប្រើ​អាវុធ​គីមី​បាញ់​លើ​ ជន​ស៊ី​វិល​ មាន​មួយ​លើក​មក​ហើយ​ តាំងពី​ចុង​អាណត្តិ​របស់​ប្រធានាធិបតី​បា​រ៉ា​ក់​អូ​បា​ម៉ា​។​ តែ​សំណាងល្អ​នៅ​ពេល​នោះ​ សមាជិក​សភា​របស់​គណបក្ស​ប្រជាធិបតេយ្យ​ដែល​មិន​ចូល​ចិត្ត​ធ្វើសង្គ្រាម​ បាន​ ហាមឃាត់​ការ​ប្រើ​កម្លាំង​ទ័ព​។​តែ​សម្រាប់​លោក​ដូ​ណា​ល់​ត្រាំ​ដែល​មក​ពី​គណបក្ស​ សាធារណរដ្ឋ​ទំនង​ ក្រុម​សភា​បក្ស​នេះ​មិន​ហាមឃាត់​លោក​ត្រាំ​ទេ​ទោះបី​ពេល​នេះ​ ដឹង​ថា​រុ​ស្ស៊ី​ជាប់​ពាក់ព័ន្ធ​យ៉ាង​ជ្រៅ​ជាមួយ​របប​អាសា​ដ​ក៏​ដោយ​។​ យ៉ាងនេះ​ក្ដី​ អ្វី​ដែល​អាច​ឈាន​ដល់​ការ​បញ្ចប់​របប​អាសា​ដ​បាន​នោះ​ គឺ​លោក​ត្រាំ​នឹង​ប្រើ​យុទ្ធសាស្ត្រ​អោយ​រុ​ស្ស៊ី​ស្គាល់​អំពី​តម្លៃ​អា​មេ​រិ​ក​និង​អំពី​ការ​សេពគប​មិត្ត​ដែល​សម្លាប់​មនុស្ស​យ៉ាង​រង្គាល​ មិន​អាច​ធ្វើ​ឱ្យ​ពិភពលោក​រាប់អាន​បាន​ឡើយ​៕​

ព័ត៌មានទាក់ទង

ប្រវត្តិសាស្ត្រ៖ព្រែកជីកវិញតេជាកំណត់ត្រាប្រវត្តិសាស្ត្រខ្មែរដ៏ឈឺចាប់មិនអាចភ្លេចបានឡើយ

MC: ព្រែកជីកវិញតេ ត្រូវបានជីកនៅឆ្នាំ១៨១៦ ដែលខ[...]

​តើ​ចិន​ផ្ដល់​ប្រាក់​កម្ចី​ជាង​ប្រាំ​ពាន់​លាន​ដុល្លារ​ ឲ្យ​វេ​ណេ​ហ្សូ​អេ​ឡា​ អាច​ធ្វើឱ្យរបប​មេដឹកនាំ​ ម៉ា​ឌូ​រ៉ូ​ ​រឹង​មាំ​ឬទេ​?​

ចិន​ប្រជាមានិត​ ជា​រដ្ឋ​ដ៏​ធំ​ជាងគេ​នៅ​លើ​ពិភ[...]

បទវិភាគ៖ ការដោះលែងលោក កឹម សុខា នាំឱ្យបក្សកាន់អំណាចមានស្នាដៃមួយទៀតគឺការអត់ឱន

ភ្នំពេញ៖ បន្ទាប់ពីមានការដោះលែងសកម្មជនដីធ្លី អ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត