loader
វិភាគ​-៖-​ទំនាក់ទំនង​អា​មេ​រិ​ក​និង​ឥណ្ឌា

វិភាគ​ ៖ ​ទំនាក់ទំនង​អា​មេ​រិ​ក​និង​ឥណ្ឌា​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​នាំ​ឱ្យ​ចិន​ព្រួយបារម្ភ​

ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា ណារិនឌ្រាមូឌី នៅសហរដ្ឋអាមេរិក ធ្វើឡើងតប តាមការ អញ្ជើញរបស់ប្រធានាធិបតី ដូណាល់ត្រាំ ត្រូវបានចាត់ទុកថា មានសារសំខាន់ បំផុត ខណៈលោកត្រាំ បានពណ៌នាថា ឥណ្ឌាជាមិត្តពិតៗ របស់អាមេរិក។ តាមរយៈទស្សនកិច្ចនេះ គេពិនិត្យឃើញថា ទំនាក់ទំនងអាមេរិកនិងឥណ្ឌាឈានដល់កម្រិតខ្ពស់បំផុតនាំឱ្យចិនព្រួយបារម្ភ។

លោក ឌ្រាម៉ូឌី ចាប់ដៃជាមួយលោក ត្រាំ (រូបខាងស្ដាំ)
លោក ឌ្រាមូឌី ចាប់ដៃជាមួយលោក ត្រាំ (រូបខាងស្ដាំ)

ប្រធានាធិបតី ដូណាល់ត្រាំ និងលោក ណារិនឌ្រាមូឌី មិនត្រឹមតែចាប់ដៃគ្នារលាក់ នោះទេ តែមេដឹកនាំប្រទេសបិតាប្រជាធិបតេយ្យ ពិភពលោក ទាំង២នេះ បានឱបរឹតគ្នាទៀតផង ជាមួយនឹងការពោលពាក្យរឹងមាំរួមគ្នា គឺប្ដេជ្ញា កសាងកម្លាំងរួមគ្នាដើម្បី សេដ្ឋកិច្ច និង ការពារ សន្តិភាព តំបន់។ ដោយសារឱបគ្នា ដូចបងប្អូនបង្កើតទើបជួបគ្នា  លោក ដូណាល់ត្រាំបានហៅ ប្រទេសឥណ្ឌា ថា ជា«មិត្តពិតៗ» របស់អាមេរិក។

លោក ត្រាំ បង្ហាញការស្វាគមន៍លោក ណារិន ឌ្រាម៉ូឌី
លោក ត្រាំ បង្ហាញការស្វាគមន៍លោក ណារិន ឌ្រាមូឌី

ក្រៅពីបង្ហាញភាពស្និទ្ធស្នាលនឹងគ្នានៅចំពោះមុខសារព័ត៌មាន មេដឹកនាំទាំងពីរបានបណ្ដើរគ្នាចូលទៅកាន់សេតវិមាន ហើយបើកការចរចាក្នុងស្ថានភាពមួយ ដែលគេមើលឃើញថា ជំនួបកំពូលនេះមានរបៀបវារៈធំៗជាច្រើនពីបញ្ហាសហប្រតិបត្តិការស៊ីជម្រៅទ្វេភាគី។
ជំនួបរវាងមេដឹកនាំទាំងពីរបាននាំអោយមានសេចក្ដីថ្លែងការណ៍រួម។ សេចក្ដីថ្លែងការណ៍នេះ បានចុះផ្សាយពីកិច្ចព្រមព្រៀងជាច្រើន ថា មេដឹកនាំទាំងពីរឈានដល់ការធ្វើសេចក្ដីសម្រេចរួមអំពីបញ្ហាសន្ដិសុខតំបន់ និងបញ្ហាទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី។

ឥណ្ឌា ជាមហាយក្សមួយនៅអាស៊ីដែលអាមេរិកត្រូវការបំផុតដើម្បីតុល្យភាពតំបន់

នាយករដ្ឋមន្ត្រីឥណ្ឌា ណារិនឌ្រាមូឌី
នាយករដ្ឋមន្ត្រីឥណ្ឌា ណារិនឌ្រាមូឌី

បើគេនិយាយដល់ចំណុចនេះ គេត្រូវនិយាយយោងដល់ កិច្ចសហប្រតិបត្តិការ លើ វិស័យ៣ ធំៗ គឺវិស័យសេដ្ឋកិច្ច  យោធានិង នយោបាយការបរទេស។ វិស័យទាំង ៣នេះហើយ គឺអាមេរិកត្រូវការបំផុតដើម្បីឱ្យមានតុល្យភាព ជាមួយមហាយក្សចិន ដែលកំពុងមានឥទ្ធិពលនៅអាស៊ី។

ឥណ្ឌាជា ប្រទេសធំ ទី២ បន្ទាប់ពីចិន ដែលមានពលរដ្ឋ ១៣១១លាននាក់ គឺតិចជាងចិន តែ ៦០លាននាក់ ប៉ុណ្ណោះ។ ប្រទេសអាស៊ីខាងត្បូងនេះ មានកំណើនសេដ្ឋកិច្ចលឿនបំផុត នៅរយៈ ១០ចុងក្រោយនេះ។ ទំហំពាណិជ្ជកម្មទ្វេភាគីអាមេរិក-ឥណ្ឌា បានកើនដល់ ១១៥ពានលានដុល្លារ នៅឆ្នាំ ២០១៦។ គោលដៅនឹងធ្វើឱ្យកើនដល់ ៥០០ពាន់លានដុលា្លរ។  ការថ្លែងពីការពង្រីទំហំពាណិជ្ជកម្មទ្វេភាគីអាមេរិក-ឥណ្ឌា របស់លោក ត្រាំ និងលោក ឌ្រាម៉ូឌី

ការថ្លែងពីការពង្រីទំហំពាណិជ្ជកម្មទ្វេភាគីអាមេរិក-ឥណ្ឌា របស់លោក ត្រាំ និងលោក ឌ្រាមូឌី

បើនិយាយពី នយោបាយការបរទេស គេអាចនិយាយពី វិស័យការពារជាតិនិង គោលការពង្រឹងប្រជាធិបតេយ្យ ។

ជំនួបកំពូល រវាងលោកត្រាំនិងលោក មូឌី ដែលជាជំនួបដំបូងរបស់ប្រទេសប្រជាធិបតេយ្យ ជឿនលឿនទាំង២នេះ ក្រៅពីផ្ដោតលើ ទំនាក់ទំនងពាណិជ្ជកម្ម គឺ របៀបវារៈ អំពីការពារជាតិ រឹតតែសំខាន់ថែមទៀត។ មេដឹកនាំទាំង ២បាន ពិភាក្សាគ្នាស៊ីជម្រៅ អំពី សន្តិសុខតំបន់។  តំបន់សមុទ្រចិនខាងត្បូង ដែលកំពុងតែមានជម្លោះ

តំបន់សមុទ្រចិនខាងត្បូង ដែលកំពុងតែមានជម្លោះ

ជំនួបកំពូលកាលពីថ្ងៃចន្ទ ទី២៦ មិថុនា ដែលគេមើលឃើញថា មានភាពស្និទ្ធសា្នលជាងជំនាន់ ប្រធានាធិបតី អូបាម៉ា ទៀតនោះ គឺមេដឹកនាំ ទាំង២ បាន ប្ដេជ្ញារួមគ្នា ការពារសន្តិភាពតំបន់ ដោយ ប្រយុទ្ធប្រឆាំងប្រទេសណា ដែលបំផ្លាញ លោក គឺប្រទេសកូរ៉េខាងជើង។ ទាំង ត្រាំនិង លោកមូឌី និយាយថា កម្មវិធីអាវុធនុយក្លេអ៊ែរ របស់ក្រុងព្យុងយ៉ាង គឺជាអំពើគ្រោះថ្នាក់ ដល់ ពិភពលោកដែលមិន ត្រូវឱ្យមាននោះទេ។ ក្រៅពីបញ្ហាកូរ៉េខាងជើង  មេដឹកនាំទាំង ២បាន និយាយពី ស្ថានភាពតានតឹងនៅសមុទ្រចិនខាងត្បូង ដោយសន្យាធ្វើឱ្យ តំបន់នោះក្លាយជា ផ្លូវទឹកអន្តរជាតិ។ ដោយសាររឿងនេះហើយ មើលទៅដែលក្រុងប៉េកាំង ព្រមានឥណ្ឌាកុំឱ្យលុកលាន់ ករណីសមុទ្រចិនខាងត្បូង។

ទស្សនកិច្ច របស់មេដឹកនាំឥណ្ឌានិងជប៉ុនគឺជាការកសាងកម្លាំងតុល្យភាពជាមួយចិន

នាវាដែលអាមេរិក ឆ្លងកាត់តំបន់សមុទ្រចិនខាងត្បូង
នាវាដែលអាមេរិក ឆ្លងកាត់តំបន់សមុទ្រចិនខាងត្បូង

ទស្សនកិច្ចរបស់ លោក ណារិនឌ្រាមូឌី មិនមែនជារឿងចៃដន្យនោះទេ គឺកើតឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនសូអាបេ បានបញ្ចប់ទស្សនកិច្ចដូចគ្នានេះកាលពី ខែមុន ដោយ របៀប វារៈ ដូចគ្នានេះដែរគឺទាំងលោកត្រាំ និង លោក អាបេ សន្យាមិនទុកឱ្យ ចិនបន្តពង្រីក ការស្ថាបនា កោះសិប្បនិម្មិត នៅសមុទ្រចិនខាងត្បូងបានទៀតទេ។ ដូចការរំពឹងទុក ក្រោយពី វិលពីអាមេរិកវិញ រដ្ឋាភិបាលក្រុងតូក្យូក៏ បានបញ្ចូននាវា ចម្បាំងដ៏ធំរបស់ខ្លួនមួយគ្រឿង អមដោយនាវាពិឃាត បាន បើកឆ្លងកាត់ សមុទ្រចិនខាងត្បូង នៅក្បែរ កោះសិប្បនិម្មិត របស់ចិន ដែលធ្វើឱ្យចិន ខឹងសម្បាយ៉ាងខ្លាំង។

លោក ដូណាល់ត្រាំ ក្នុងជំនួបជាមួយនាយករដ្ឋមន្រ្ដីវៀតណាម ង្វៀន ស៊ុនហ្វុក នៅសេតវិមានអាមេរិក
លោក ដូណាល់ត្រាំ ក្នុងជំនួបជាមួយនាយករដ្ឋមន្រ្ដីវៀតណាម ង្វៀន ស៊ុនហ្វុក នៅសេតវិមានអាមេរិក

មិនថាឡើយ មេដឹកនាំ ឥណ្ឌានិង ជប៉ុនត្រូវលោកត្រាំ ហៅមកជួបដោយផ្ទាល់ សូម្បីមេដឹកនាំ ហ្វីលីពីន វៀតណាម និង ថៃ ក៏ត្រូវបាន ស្នើឱ្យមកកាន់ សេតវិមានដែរ។ កាលពីសប្ដាហ៍មុន លោក ង្វៀនស៊ុនភុក បាន ជួបគ្នានៅការិយាល័យពងក្រពើជាមួយលោកត្រាំ ដោយភាគីទាំង២ ផ្ដោតលើបញ្ហាចិន លុកលុយនៅសមុទ្រចិនខាងត្បូងនេះដែរ។

ជំនួបលោក ត្រាំ និងលោក ស៊ិនស៊ូអាបេ នាយករដ្ឋមន្រ្ដី ជប៉ុន
ជំនួបលោក ត្រាំ និងលោក ស៊ិនស៊ូអាបេ នាយករដ្ឋមន្រ្ដី ជប៉ុន

តាមរយៈទស្សនកិច្ចរបស់មេដឹកនាំទាំងនេះ ក៏គេអាចនិយាយបានថា សេតវិមាន កំពុងកសាងកម្លាំងរួមគ្នា ដែលគេហៅថា កម្លាំងកាទូត ដើម្បីគាបសង្កត់ កូរ៉េខាងជើង ឱ្យបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែរហើយ អាចរួមគ្នាករណីសង្គ្រាមអាមេរិក-កូរ៉េខាងជើងផ្ទុះឡើង។ ដូចគ្នានេះដែរ គេអាចសន្និដ្ឋានថា ចិន មិនអាចបោះបង់ចោល កូរ៉េខាងជើងដែលជាសម្ព័ន្ធមិត្តប្រវត្តិសាស្ត្ររបស់ខ្លួនបានឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

វិភាគ៖ហេតុអ្វីបានជាករណីប្រទេសខ្លះរងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចមិនចាំបាច់តាមរយៈការអនុម័តរបស់UN?

មានការកត់សម្គាល់ថាប្រទេសមួយចំនួនដែលរងការដាក់ទ[...]

បទវិភាគ៖ ឪពុកម្តាយកាន់តែអាត្មានិយមដែលបណ្តោយកូនៗលេងឧបករណ៍អេឡិចត្រូនិចច្រើនជ្រុលជាងការសិក្សា

បើយោងតាមគេហទំព័រព័ត៌មានមួយនៅប្រទេសអង់គ្លេសឈ្ម[...]

វិភាគ៖តើវាសនាមេដឹកនាំគីមជុងអ៊ុនដូចសាដាមហូសេន និងហ្គាដាហ្វីឬទេ?

សង្គ្រាមពាក្យសម្តីរវាង ប្រធានាធិបតីអាមេរិក ដូ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត