loader

វិភាគ៖ ម៉ាឌូរ៉ូមេដឹកនាំវេណេហ្សូអេឡាជ្រើសរើសការរំលាយសភាជាជាងចាកចេញពីអំណាចគឺកាន់តែគ្រោះថ្នាក់

ប្រធានាធិបតីនីកូឡាម៉ាឌូរ៉ូដែលក្រុមគណបក្សប្រឆាំងទាញមកដល់រណ្ដៅនៃជ្រោះមរណៈហើយនេះត្រូវបានអះអាងថាបុរសនេះមានផែនការរំលាយសភានៅប៉ុន្មានថ្ងៃទៀតនេះ។

យ៉ាងណា  លោកជួនកៃដូជាប្រធានរដ្ឋសភាមកពីគណបក្សប្រឆាំងបានដាក់ការព្រួយបារម្ភថាការរំលាយសភានេះនាំឲ្យសភានៃអាណ្ណត្តិរបស់លោកបែកខ្ញែកគ្នាហើយអាចជាឱកាសដែលលោកម៉ាឌូរ៉ូគាបសង្កត់ក្រុមគណបក្សប្រឆាំងជាពិសេសអ្នកតំណាងរាស្ដ្រដែលពុំមានអភ័យឯកសិទ្ធ។

តែយ៉ាងណាក៏ដោយអ្នកសង្កេតការណ៍ព្រមានថាលោកម៉ាឌូរ៉ូជ្រើសរើសមធ្យោបាយដូចនេះគឺនាំអោយរបបរបស់លោកកាន់តែគ្រោះថ្នាក់។

លោកនួនបូរិនជូនសេចក្ដីប្រែសម្រួល៖

តាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានMiami  Herald  នឹងសារព័ត៌មានជាច្រើនទៀតដែលស្រង់សម្ដីលោកជួនកៃដូមកចុះផ្សាយថាលោកម៉ាឌូរ៉ូបានរៀបចំផែនការរំលាយរដ្ឋសភាឆាប់ៗនេះហើយ។

លោកបានបញ្ជាក់ថាក្រោយពីរំលាយរដ្ឋសភានេះទៅគឺសមាជិកសភាមួយចំនួនប្រឈមមុខនឹងការចាប់ខ្លួនប្រសិនបើហ៊ានធ្វើការតវ៉ារឿងអ្វីមួយនោះ។លោកជួនកៃដូបានឲ្យដឹងទៀតថាក្នុងនាមលោកជាប្រធានរដ្ឋសភាក្នុងអាណ្ណត្តិនេះលោកនឹងមានផែនការកោះប្រជុំតំណាងរាស្ដ្ររបស់លោកផងដែរដើម្បីប្រឆាំងផែនការរបស់លោកម៉ាឌូរ៉ូ។

លោកព្រមានថាបើសហគមន៍អន្ដរជាតិមិនរកដំណោះស្រាយហើយបង្ខំឲ្យលោកម៉ាឌូរ៉ូចុះចេញពីអំណាចទេគឺប្រទេសវេណេស៊ូអេឡាកាន់តែធ្លាក់ក្នុងភាពខ្មៅងងឹតហើយប្រជាជនកាន់តែរងគ្រោះវេទនាដោយសារតែលោកម៉ាឌូរ៉ូដែលអស់ភាពជាមេដឹកនាំទៅហើយនោះនៅតែក្រាញ់អំណាចហើយមិនសម្របសម្រួលទៅរកការបោះឆ្នោតប្រធានាធិបតីឡើងវិញ។លោកថាការពិតប្រទេសវេណេស៊ូអេឡាបច្ចុប្បន្ននេះមិនមែនមានវិបត្តិដោយសារតែអាណ្ណត្តិរបស់សភានោះទេគឺដោយសារតែលោកម៉ាឌូរ៉ូជាមេដឹកនាំដែលមិនស្របនឹងឆន្ទៈរបស់ប្រជាជន។

តើម៉ាឌូរ៉ូអាចឈ្នះក្នុងការរំលាយរដ្ឋសភាឬក៏កាន់តែទាញអោយខ្លួនផុងនឹងរណ្ដៅមរណៈឬដូចម្ដេច?

របបលោកម៉ាឌូរ៉ូបានដើរដល់មាត់ជ្រោះនៃមរណៈទៅហើយគឺសូម្បីតែសេដ្ឋកិច្ចក៏ក្រឡាប់ចុះដែរដោយសារតែសហគមន៍អន្ដរជាតិហ៊ុំព័ន្ធសេដ្ឋកិច្ចលើមុខជំនួញប្រេងរបស់ប្រទេសនេះជាពិសេសគឺសហរដ្ឋអាមេរិកដែលបានដាក់ទណ្ឌកម្មបិទប្រេងវេណេស៊ូអេឡាមិនឲ្យធ្វើមុខជំនួញជាមួយប្រទេសអាមេរិកនឹងប្រទេសដទៃទៀត។ការដាក់ទណ្ឌកម្មលើកចុងក្រោយនេះគឺអាមេរិកបានដាក់ទៅលើរបបលោកម៉ាឌូរ៉ូទាំងស្រុងគឺមន្ដ្រីរបស់លោកតាំងពីថ្នាក់ទាបរហូតដល់ថ្នាក់លើខ្ពស់បំផុតឲ្យតែរកឃើញមានទ្រព្យសម្បត្តិលើទឹកដីអាមេរិកគឺត្រូវតែរឹបអូស។បើនិយាយពីទំនាក់ទំនងអន្ដរជាតិវិញគឺរបបលោកម៉ាឌូរ៉ូសឹងតែអស់ទៅហើយព្រោះអន្ដរជាតិដែលមានអំណាចខ្លាំងក្លាជាពិសេសប្រទេសប្រកាន់ប្រជាធិបតេយ្យជាង៥០ប្រទេសបានគាំទ្រលោកជួនកៃដូមេដឹកនាំគណបក្សប្រឆាំងដែលត្រូវជាប្រមុខរដ្ឋស្ដីទីរបស់ប្រទេស។ការបាត់បង់តួនាទីនៅលើឆាកអន្ដរជាតិរបស់របបលោកម៉ាឌូរ៉ូនោះនាំឲ្យលោកម៉ាឌូរ៉ូខ្លួនឯងផ្ទាល់បាត់បង់ភាពស្របច្បាប់នៅឯអង្គការសហប្រជាជាតិទៀតផង។គេសង្កេតឃើញថាការដែលលោកម៉ាឌូរ៉ូមានផែនការរំលាយរដ្ឋសភាគឺដោយាសារតែលោកខកចិត្តការចរចារជាមួយគណបក្សប្រឆាំងមិនបានលទ្ធផលអ្វីហើយនាំឲ្យរបបរបស់លោកកាន់តែគ្រោះថ្នាក់។តែគេដឹងថាការចរចាដែលមិនបានលទ្ធផលនោះគឺដោយសារតែការចរចារនោះមិនបានឯកភាពគ្នាគឺរវាងគណបក្សប្រឆាំងនិងគណបក្សកាន់អំណាចរបស់លោកម៉ាឌូរ៉ូមិនលើកយករបៀបវារៈនិយាយយោងទៅដល់ការចុះចេញអំពីអំណាចរបស់លោកម៉ាឌូរ៉ូ។យ៉ាងណាក៏ដោយសម្រាប់សហរដ្ឋអាមេរិកដែលជាបង្អែកដ៏រឹងមាំរបស់លោកជួនកៃដូបានប្រកាសហើយថាគឺមិនគាំទ្រការចរចាររវាងបក្សដិបក្សទាំងពីរនៃប្រទេសវេណេសូអេឡានេះទេ។សម្រាប់អាមេរិកគឺត្រូវតែធ្វើការបោះឆ្នោតប្រធានាធិបតីឡើងវិញ។ប្រេសិតម្នាក់របស់លោកដូណាត្រាំគឺលោកអ៊ីលីយ៉ូតអាម្រ៉ាបបានព្រមានលោកម៉ាឌូរ៉ូឲ្យចាកចេញពីអំណាចដោយសារសន្ដិវិធីគឺត្រូវស្វែងរកការជ្រកកោនផ្នែកនយោបាយនៅប្រទេសណាមួយក៏បានដែលលោកព្រមានថារបបលោកម៉ាឌូរ៉ូនឹងមិនឲ្យបន្ដរហូតដល់ឆ្នាំ២០២០បានទៀតឡើយ។ទីប្រឹក្សាជាន់ខ្ពស់ម្នាក់ទៀតទទួលបន្ទុកសន្ដិសុខជាតិគឺលោកចនប៉ូតុនក៏បានព្រមានដែរថារបបលោកម៉ាឌូរ៉ូគឺមិនត្រូវមាននៅលើឆាកអន្ដរជាតិទៀតនោះទេព្រោះរបបនេះក្លាយជារបបឧក្រិដ្ឋទៅហើយ។លោកព្រមានថាចិននិងរុស្ស៊ីដែលជាខ្នងបង្អែករបស់លោកម៉ាឌូរ៉ូនិងជាម្ចាស់បំណុលដ៏ធំគឺត្រូវរកវិធីចាកចេញពីរបបម៉ាឌូរ៉ូគឺឲ្យបានឆាប់បំផុតបើពុំនោះទេប្រាក់កម្ចីពាន់លានដុល្លារនឹងខាតបង់។

ជារួមទៅការដែលម៉ាឌូរ៉ូជ្រើសរើសការរំលាយរដ្ឋសភាត្រូវបានអ្នកសង្កេតការណ៍ព្រមានថាសហរដ្ឋអាមេរិកក្ដីសហភាពអឺរ៉ុបក្ដីថែមទាំងប្រទេសជប៉ុន កាណាដាផងដែរនឹងមិនអាចទទួលយកបានឡើយ។

ក្នុងន័យនេះនឹងរិតតែធ្វើឲ្យរបបលោកម៉ាឌូរ៉ូកាន់តែគ្រោះថ្នាក់ដោយសារអំពើនេះស្មើនិងការរំលាយស្ថាប័នមួយធ្វើឲ្យខ្លួនស្របច្បាប់ហើយជ្រើសរើសស្ថាប័នមួយទៀតគឺក្នុងអន្ដរកាលនេះត្រូវបានគេហៅថាប្រធានាធិបតីដែលគ្មានរដ្ឋសភាហើយម៉ាឌូរ៉ូផ្ទាល់ក្លាយជាមេដឹកនាំផ្ដាច់ការកាន់តែខ្លាំងឡើងៗដែលអាមេរិកនឹងមិនទុកពេលយូរទៀតនោះទេ។

ទោះជាមានសភាថ្មីក៏ដោយសម្រាប់លោកជួនកៃដូបានព្រមានថាក្នុងនាមលោកជាមេបក្សប្រឆាំងគឺប្រឆាំងដាច់ខាតសភាថ្មីដែលមិនកើតចេញពីឆន្ទៈរបស់ប្រជាជន៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អាមេរិកចល័តទ័ពពីស៊ីរីស្ទើរទាំងអស់ទៅភាគខាងលិចអ៊ីរ៉ាក់

រដ្ឋមន្រ្ដីក្រសួងការពារជាតិអាមេរិកលោកMark Esp[...]

Duterteលើកទឹកចិត្តមេប៉ូលីសថ្មីមានសេរីភាពសម្លាប់មនុស្ស

ប្រធានាធិបតីហ្វីលីពីន បុរសខ្លាំងឌូទ័រតេ នៅតែផ[...]

លីបាណន់៖គណបក្សមួយលាឈប់ពីរដ្ឋាភិបាលចម្រុះព្រោះមិនជឿថាវិបត្តិសេដ្ឋកិច្ចនឹងស្រោចស្រង់បាន

នាយករដ្ឋមន្រ្ដីនៃប្រទេសលីបាណន់លោក Saad Hariri[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត