loader

លោក ហ៊ុយ ឃី៖ អ្នកពាក់ព័ន្ធត្រូវវិនិយោគបន្ថែមលើការអប់រំកុមារតូច

ភ្នំពេញ៖ ស្ថាប័នរដ្ឋាភិបាល ដៃគូអភិវឌ្ឍ វិស័យឯកជន និងក្រុមគ្រួសារ ត្រូវបន្ថែមការវិនិយោគលើការអប់រំកុមារតូចឱ្យបានច្រើន ដើម្បីឱ្យកុមារទទួលបានឱកាសអភិវឌ្ឍន៍ខ្លួន ទាំងផ្នែកបញ្ញា ស្មារតី និងរាងកាយ ឈានក្លាយជាធនធានមនុស្សសម្រាប់គ្រួសារ និងប្រទេសជាតិនាពេលអនាគត។ នេះជាការលើកឡើងរបស់លោក ហ៊ុយ ឃី ទីប្រឹក្សាជាន់ខ្ពស់ផ្នែកតស៊ូមតិ និងគោលនយោបាយនៃអង្គការ Save the children ។ លោកកត់សម្គាល់ឃើញថា ការវិនិយោគពីសំណាក់រដ្ឋាភិបាលលើការអប់រំកុមារតូចនៅមានកម្រិតតិចតួចនៅឡើយ ដែលប្រការនេះជាបច្ច័យមួយរាំងស្ទះដល់ការអភិវឌ្ឍធនធានមនុស្សក្នុងប្រទេស។ យ៉ាងណាអ្នកធ្វើការលើបញ្ហាកុមាររូបនេះ សូមអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធពិសេសស្ថាប័នរដ្ឋាភិបាល ដៃគូរសង្គមស៊ីវិល និងក្រុមគ្រួសារ ត្រូវបន្ថែមការវិនិយោគលើកុមារព្រោះពួកគេជាអនាគតរបស់គ្រួសារ និងប្រទេសជាតិ។

ដើម្បីជ្រាបកាន់តែច្បាស់ សូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទសម្ភាសរវាងលោក កែវ សុខា អ្នកសារព័ត៌មានរបស់វិទ្យុស្រ្តី និង លោក ហ៊ុយ ឃី ទីប្រឹក្សាជាន់ខ្ពស់ផ្នែកតស៊ូមតិ និងគោលនយោបាយនៃអង្គការ Save the children ដូចតទៅ។

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ផ្តើមពីភាពខ្វះខាតយុវតីខ្មែរឥស្លាម ម៉ាអេល ម៉ាលីន ចំណាយភាពយុវវ័យចូលរួមការងារជួយសង្គម

(ភ្នំពេញ)៖ ផ្តើមចេញពីយុវតីដែលធ្លាប់មានជីវភាពខ[...]

អ្នកវិភាគ៖កម្រិតទណ្ឌកម្មEBA មិនផ្ដល់ឱកាសCNRPរស់ឡើងវិញទេ តែក្រុមប្រឆាំងអាចមានបក្ស​ថ្មី​

លោកឯមសុវណ្ណា រ៉ា អ្នកវិភាគនយោបាយជើងចាស់ម្នាក់[...]

បណ្ឌិតទស្សនវិជ្ជាចង់ឃើញពលរដ្ឋខ្មែរស្រឡាញ់គ្នា មិនមែនកេងប្រវ័ញ្ចយកតែប្រយោជន៍ខ្លួន

ភ្នំពេញ៖ លោកបណ្ឌិត ប៉ា ច័ន្ទ​រឿន ប្រធាន​មជ្ឈម[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត