loader

លោក ហ៊ុន ម៉ាណែតនិងកញ្ញាយង់ ខេមរា ច្រានចោលវីដេអូបែកធ្លាយ ខណៈក្រសូងមហាផ្ទៃមិនទាន់ស្រាវជ្រាវ

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកនឹងត្រូវជាកូនច្បងរបស់សម្ដេចហ៊ុនសែនបានបដិសេធន៍នូវព័ត៌មានដែលចេញពីក្រុមអ្នកជំនាញខាងព័ត៌មានវិទ្យាដែលបានបញ្ចេញនូវសារទំនាក់ទំនងស្នេហារវាងរូបលោក និងកញ្ញា យុង ខេមរា ដោយលោកថាជារឿងបង្ខូចកេរ្តិ៍ឈ្មោះរបស់លោក។ ដោយឡែកក្រសួងមហាផ្ទៃមិនទាន់បានស្រាវជ្រាវករណីនេះនៅឡើយទេ ដោយសារមិនទាន់មានបណ្ដឹង។

 

                                                                         លោក ហ៊ុន ម៉ាណែត (ឆ្វេង) និងកញ្ញា យង់ ខេមរា (ស្តាំ)។

 

យោងតាមហ្វេសបុករបស់កញ្ញា យុង ខេមរា បង្ហាញថា មានជន​អនាមិក​មិនស្គាល់ប្រភពមួយ បាន​ផ្សព្វផ្សាយ​សារ​វីដេអូ​ ពាក់ព័ន្ធនឹងទំនាក់ទំនងស្នេហារវាងកញ្ញាម្នាក់​ឈ្មោះ យុង ខេមរា ជាមួយនឹងលោក ហ៊ុន ម៉ាណែត។

នៅ​ក្នុង​វីដេអូ​នោះ​ទៀតសោត ​មាន​សារ​ជា​សំឡេង របស់​គណនី​ហ្វេសប៊ុក​ឈ្មោះ យុង ខេមរា ឆ្លើយឆ្លង នឹង​គណនី​ហ្វេសប៊ុក​ឈ្មោះ ហ៊ុន ម៉ាណែត។ ​

រហូតមកដល់ពេលនេះ នៅលើគណនីហ្វេសបុករបស់លោក ហ៊ុន ម៉ាណែត ត្រូវបានបង្ហាញជាសាធារណៈជុំវិញការមិនទទួលស្គាល់នូវអ្វីដែលមាននៅក្នុងវីដេអូដែលបែកធ្លាយនោះ។

លោក ហ៊ុន ម៉ាណែត សរសេរក្នុងគណនីហ្វេសបុករបស់ខ្លួនថា មានក្រុមមនុស្សមួយចំនួនតូច ប្រើវិធីបង្កើត រឿងប្លែកៗដើម្បីបំផ្លាញកិត្តិយសរបស់លោក  ខណៈពេលបច្ចុប្បន្ននេះ លោកកំពុងតែមាន ប្រជាប្រិយ៍ភាពខ្លាំង។

មិនខុសគ្នាពីនេះនោះទេ កញ្ញា យ៉ុង ខេមរា ជាមន្រ្តីយោធាដែលបម្រើការងារនៅអង្គភាពកងពលតូចលេខ៧០ វិញ ក៏បានអះអាងផងដែរថាគណនីហ្វេសបុករបស់ខ្លួនត្រូវបានជនអនាមិកគ្រប់គ្រងផងដែរ។

កញ្ញាម្នាក់នេះបន្ថែមទៀតថា ជនអនាមិកនោះ បានកែច្នៃឯកសារបស់នាង ក្នុងគោលបំណងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំ។

ជាងនេះទៅទៀត នាងបានបញ្ជាក់ថា គណនីរបស់នាងត្រូវបានគេលួចប្រើប្រាស់ និងគ្រប់គ្រងតាំងពីថ្ងៃទី ២៧ កញ្ញាមកម្ល៉េះ ខណៈពេលដែលនាងបានទៅបំពេញបេសកកម្មនៅក្រៅប្រទេស។

ទោះបីជាយ៉ាងណាក៏ដោយ កញ្ញា យុង ខេមរា មិនទទួលស្កាល់ដាច់ខាតចំពោះឯកសារដែលបញ្ចេញតាមរយៈវីដេអូនេះ។

តាមរយៈអត្តន័យក្នុងហ្វេសបុករបស់នាង បញ្ជាក់ទៀតថារឿងនេះជារឿងនយោបាយ។ យ៉ាងណាក្ដី នាងមិនចង់ឱ្យមានការវាយប្រហារ ឬការលាបពណ៌ណាមួយដើម្បីកេងចំណេញនយោបាយ ដែលជាហេតុធ្វើឱ្យមានការបែកបាក់សាមគ្គីនៃក្រុមការងារ សាច់ញាតិ និងក្រុមគ្រួសារជាដើម។

ពាក់ព័ន្ធនឹងបញ្ហានេះ កញ្ញា យុង ខេមរា ខ្លួនឯងផ្ទាល់បានបញ្ជាក់ថា នាងនឹងប្ដឹងទៅស្ថាប័នមានសមត្តកិច្ចដើម្បីដោះស្រាយរឿងនេះ។

លោក ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបា្រប់វិទ្យុស្ត្រីនៅថ្ងៃទី ៤ តុលាថាថា ខាងក្រសួងមហាផ្ទៃមិនទាន់បានទទួលពាក្យបណ្ដឹងឱ្យស្វែងរកប្រភពរបស់ជនអនាមិកនោះនៅឡើយទេ។ យ៉ាងណា​ ខាងក្រសួងនឹងស្រាវជ្រាវប្រសិនបើមានពាក្យបណ្ដឹង។

«ធម្មតាចុះបើក្មួយឯងរឿងអីដែលស្រាវជ្រាវម៉េច អ្នកណាទៅដឹង។ ឧទាហរណ៍ថា ផ្ទះយើងអត់មានចោរលួចផង ឬចោរលួចអត់ទៅប្ដឹងប៉ូលីសផង ប៉ូលីសរកឃើញដែរ? ឧទាហរណ៍ថាក្មួយឯងបាត់មាន់ឬបាត់ខោអាវហើយអត់ប្ដឹងបូលីសចាំប៉ូលីសរកឱ្យម៉េចកូន!»

យ៉ាងណា លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា រឿងបែបនេះ មិនមែនជាលើកទី១ទេ សម្រាប់រូបលោក។ ជាងនេះ លោកចង់ឱ្យជនអនាមិកនោះគួរតែបញ្ឈប់នូវសកម្មភាពដូចនេះលើកក្រោយទៀត៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

កម្ពុជាសិក្សាសន្ធិសញ្ញាស្ដីពីបត្យាប័នជាមួយរុស្ស៊ីដើម្បីលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែន

ភ្នំពេញ៖ រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ចាប់[...]

ស្រូវលើផ្ទៃដីជិត២ម៉ឺនហិតាជួបគ្រោះរាំងស្ងួត

ស្រូវលើផ្ទៃដីជិត២ម៉ឺនហិតាជួបគ្រោះរាំងស្ងួត

ថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០១៨

ភ្នំពេញ៖ ដំណាំស្រូវដាំលើផ្ទៃដីជាច្រើនហិតា នៅខ[...]

អភិបាលក្រុងប៉ារីសសន្យានឹងជួយអភិវឌ្ឍក្រុងភ្នំពេញឱ្យកា្លយជាទីក្រុងបៃតង

ភ្នំពេញ៖ អភិបាល​ក្រុង​ប៉ារីសនៃប្រទេសបារាំងសន្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត