loader

លោក ដូណាល់ត្រាំ ប្តេជ្ញាចាត់ការកូរ៉េខាងជើងដោយខ្លួនឯងបើចិនធ្វើការមិនកើត

ក្រុងវ៉ាស៊ីនតោន៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ  បានចេញមុខជាថ្មី ព្រមានកូរ៉េខាងជើង ដោយមិនអោយប្រទេសចិនចាត់ការប្រទេសមួយនេះនោះទេ ដោយទុកឱ្យអាមេរិកជាអ្នកចាត់ការដោយខ្លួនឯង។

ប្រធានាធិបតីចិន ស៊ី ជិនពីង(ឆ្វេង) និងប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ (ស្តាំ)។ប្រធានាធិបតីចិន ស៊ី ជិនពីង(ឆ្វេង) និងប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ (ស្តាំ)។

ការព្រមានរបស់លោក ដូ ណាល់ត្រាំ ដូចនេះធ្វើឡើងកាលពីថ្ងៃសៅរ៍ ទី២៩ ម្សិលមិញ បន្ទាប់ពីប្រទេសកូរ៉េខាងជើងបានធ្វើការសាកល្បងបាញ់កាំជ្រួចអន្តរទ្វីបដែលមានសមត្ថិភាពបាញ់ដល់រដ្ឋមួយចំនួនរបស់អាមេរិក។

លោក ត្រាំ ពិតជាមានការអន់ចិត្តនឹងប្រទេសចិនខ្លាំងណាស់ ដែលមេដឹកនាំរបស់ប្រទេសទាំង២ កាលពីមុនអនុញ្ញាតិឲ្យប្រទេសកូរ៉េខាងជើង រកចំណូលបានរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំ ហើយក៏មិនបានធ្វើការដោះស្រាយណាមួយចំពោះកូរ៉ខាងជើងនោះឡើយ ហើយនឹងមិនឲ្យបន្តកើតឡើងនោះទៀតនោះដែរ។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើការអភិវឌ្ឍន៏នូវសមត្ថិភាពបាញ់របស់កាំជ្រួចរំលងទ្វីប បន្ទាប់ពីការសាកល្បងការបាញ់កាំជ្រួច ICBM ដែលអ្នកជំនាញនិយាយថា អាចនឹងបាញ់ដល់តំបន់ទីក្រុងញ៉ូវយ៉ក។

ក្រោមការដឹកនាំរបស់មេដឹកនាំផ្តាច់ការរូបនេះ ប្រទេសកូរ៉េខាងជើងបានអភិវឌ្ឍន៍សមត្ថិភាពក្នុងការផលិតកាំជ្រួចអាវុធនុយក្លេអ៊ែរ ដែលជាការប្រឆាំងនឹងច្បាប់អន្តរជាតិ ហើយប្រឈមមុខនឹងការថ្កោលទោសនឹងការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ៕

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

មនុស្ស ១៥នាក់ស្លាប់ ខណៈមនុស្ស ២០នាក់បាត់ខ្លួនដោយព្យុះនៅ ដូមីនិក

យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​ ១៥​នាក់​បាន​ស្លាប[...]

ម៉ិ​ក​ស៊ិ​ក​ ៖​ ក្រុម​ជួយ​សង្គ្រោះ​កំពុង​កកាយ​រក​សិស្ស​ដែល​នៅ​រស់​ ក្រោយ​សាលារៀន​បាក់​រលំ​

ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​ព្យាយាម​គាស់កកា[...]

មនុស្ស​​ ១៤៩​នាក់​ស្លាប់​ដោយ​គ្រោះរ​ញ្ជូ​យ​ដី​នៅ​ ម៉ិ​ក​ស៊ិ​ក​

យ៉ាង​ហោច​មនុស្ស​ជិត​ ១៤៩​នាក់​ បាន​ស្លាប់​ខណៈ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត