loader

លោក គីម ជុងអ៊ុន នឹងមកធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងឆាប់ៗនេះ

ប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូន ចាវអ៊ីន បាននិយាយនៅថ្ងៃទី ១វិច្ឆិកានេះថា មេដឹកនាំកូរ៉េខាងជើង លោក​ គីម​ ជុងអ៊ុន នឹងធ្វើទស្សនកិច្ចទៅទីក្រុងសេអ៊ូល នាពេលខាងមុខនេះ ដែលលោកថា ជាផ្នែកមួយនៃការធ្វើឱ្យកាន់តែប្រសើរឡើងទំនាក់ទំនងនៃប្រទេសទាំងពីរឈានទៅរកការរំសាយកម្មវិធីអាវុធនុយក្លេអ៊ែរ។

ទីភ្នាក់ងារសារព័ត៌មាន AP បានចុះផ្សាយ ដោយស្រង់សម្ដីលោក ម៉ូន ចាវអ៊ីន ថ្លែងក្នុងសម័យសភាថា នៅពេលឆាប់ៗនេះ លោក គីម ជុងអ៊ុនទៅកាន់ក្រុងសេអ៊ូល ហើយមេដឹកនាំចិន លោក ស៊ី ជីនភីង នឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងឆាប់ៗនេះផងដែរ។

លោក ម៉ូន ចាវអ៊ីន បានអោយដឹងទៀតថា លោក គីម ជុងអ៊ុន អាចជួបជាមួយប្រធានាធិបតីរុស្ស៊ី ហើយក្រោយមកនិងជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិន សូអាបេ ។ 

លោក ម៉ូន ចាវអ៊ីន បានទៅជួបលោក គីម ជុងអ៊ុន កាលពីខែកញ្ញាដែលជាទស្សនកិច្ចលើកទី៣ ដើម្បីបន្តពង្រឹងកិច្ចសន្យាដើម្បីកាត់បន្ថយភាពតានតឹងផ្នែកកងទ័ព និងការផ្អាកការសាកល្បងកាំជ្រួចផ្លោងអន្តរទ្វីបដែលបំពាក់ដោយក្បាលអាវុធនុយក្លេអ៊ែរ។ គេរំពឹងថា លោក គីម ជុងអ៊ុន នឹងជួបលោកដូណាល់ត្រាំ ប្រធានាធិបតីអាមេរិកជាថ្មីទៀតនៅពេលខាងមុខនេះ ដើម្បីរំលឹកកិច្ចព្រមព្រៀង កាលពីថ្ងៃទី ១២មិថុនា ដែលមេដឹក នាំទាំងពីរបានជួបគ្នានៅប្រទេសសិង្ហបុរី៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ចិនលេងល្បែងសងសឹងប្រឆាំងនឹងកាណាដា

ចិនលេងល្បែងសងសឹងប្រឆាំងនឹងកាណាដា

ថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩

គេហទំព័រព័ត៌មាន Business insider  បញ្ចេញព័ត៌ម[...]

វិភាគ៖ហេតុអ្វីលោក ម៉ាដូរ៉ូ ចាប់ឃុំខ្លួនមេដឹកនាំបក្សប្រឆាំងឃុំតែមួយម៉ោងហើយដោះលែងវិញភ្លាម?

មេដឹកនាំគណបក្សប្រឆាំងនិង ជាអតីតប្រធានរដ្ឋសភាល[...]

ចិនកាត់ទោសពលរដ្ឋកាណាដាម្នាក់ដោយទោសប្រហារជីវិតករណីគ្រឿងញៀន

តុលាការមួយនៃប្រទេសចិន កាលពីថ្ងៃចន្ទទី១៤ មករា [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត