loader

លោក​​ មា​ក​​ សាក​​ខឺ​​បឺត​​ (Mark​​ Zuckerberg​)​​៖​ ហ្វេស​ប៊ុក​ Facebook​ កំពុង​រៀប​ចំ​ដាក់​ឲ្យ​មាន​ button​ “Dislike​”​ ថ្មី​

នាយក​ប្រតិបត្តិ​Facebook​ លោក​ មា​ក​ សាក​ខឺ​បឺត​  (Mark​ Zuckerberg)​ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ នៅ​ទីស្នាក់ការ​កណ្តាល​របស់​ក្រុមហ៊ុន​ Facebook​ ថា​ក្រុមហ៊ុន​របស់​លោក​បាន​ត្រៀម​ខ្លូ​ន​រួច​ជា​ស្រេច​ក្នុង​ការ​បង្កើត​ ប៊ូ​តង់​ (Button)​ ថ្មី​មួយទៀត​ គឺ​ មិន​ចូល​ចិត្ត​(Dislike)​។​ ប៊ូ​តង់​នេះ​កំពុង​ដាក់​សាកល្បង​ ហើយ​រង់ចាំ​មើល​ថា​វា​នឹង​ទៅ​ជា​យ៉ាងណា​ មុន​នឹង​ដាក់​ឲ្យ​វា​ដំនើរ​។​
150915144358-mark-zuckerberg-townhall-780x439
​នាយក​ប្រតិបត្តិ​ ដែល​ជា​ជនជាតិ​អា​មេ​រិ​ក​វ័យក្មេង​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​ ‍«​ក្រុមហ៊ុន​ ហ្វេ​ស​ប៊ុ​ក​ធ្លាប់​មានការ​ស្ទាក់ស្ទើរ​ចិត្ត​កាលពី​ដំបូង​។​ តែ​យល់​ពី​តំរូវការ​ដែល​ថា​ មនុស្ស​ត្រូវការ​បញ្ចេញមតិ​ទៅ​លើ​ព័ត៌មាន​ណាមួយ​ដែល​ខ្លួន​មិន​ពេញចិត្ត​ ហើយ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​អ្នក​ប្រើប្រាស់​គឺ​ចង់​ឲ្យ​មាន​កន្លែង​ចុច​ Button​ Dislike​ ‍​‍​ព្រោះថា​វា​មិន​សុទ្ធតែ​ល្អ​ និង​ត្រឹមត្រូវ​ទាំងអស់​ទេ​លើ​ការ​បង្ហោះ​ឬ​ Post​ ទាំងនោះ​។​ ដូចនេះ​ នៅ​ទីបំផុត​ក្រុមហ៊ុន​ក៏​បាន​សម្រេចចិត្ត​ ហើយ​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​បង្កើត​ Button​ ថ្មី​នេះ​ឡើង​»។​

​ថ្មីៗ​នេះ​ មហាសេដ្ឋី​លោក​ ម៉ាក​  ត្រូវ​បាន​គេ​ដាក់​នាម​ជា​បុគ្គល​ដ៏​មាន​អំណាច​នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ និង​សារព័ត៌មាន​។​
​លោក​និយាយ​ថា​ វា​ជា​ឪ​កាស​ឲ្យ​គាត់​ធ្វើ​ឲ្យ​ហ្វេ​ស​ប៊ុ​ក​ឲ្យ​កាន់តែ​ទាន់សម័យ​ជាង​មុន​និង​ ងាយស្រួល​ប្រើប្រាស់​ដោយ​បច្ចេកវិជ្ជា​ដែល​ ហ្វេ​ស​ប៊ុ​ក​អាច​ផ្តល់​សេវាកម្ម​បច្ចេកវិជ្ជា​របស់​ខ្លួន​ដល់​អ្នក​ប្រើប្រាស់​។​

​នា​ខែ​នេះ​ផង​ដែរ​ លោក​ ម៉ាក​ នឹង​ទទួល​ស្វាគមន៍​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក​ ណា​រី​ន​ដា​ មូ​ឌី​ Narenda​ Modi​ ដើម្បី​ពិភាក្សា​លើ​ប្រធានបទ​ ‍​‍​‍​«តើ​សហគមន៍​អាច​ធ្វើការ​សហការ​គ្នា​យ៉ាងដូចម្តេច​ដើម្បី​លើក​ឡើង​ពី​ការ​ទុក្ខ​លំបាក​ទាក់ទង​នឹង​សង្គម​ ព្រមទាំង​ក្នុង​វិស័យសេដ្ឋកិច្ច​?»

​គួរ​បញ្ជាក់​ថា​ ការ​ជួប​ពិភាក្សា​នេះ​នឹង​ត្រូវ​ចាក់​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ម៉ាក​ និង​ លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ម៉ូ​ឌី​ (Modi)​ ផង​ដែរ​។​

​ប្រភព​៖​ CNN​

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

UNបារម្ភករណីកូវីដ១៩ទាញទម្លាក់មនុស្ស២៦០លាននាក់ចុងឆ្នាំ២០២០នេះឱ្យចូលវិបត្តិទុរ្ភិក្ស

(UN)៖ វិបត្តិកូវីត១៩ គឺជាបញ្ហាប្រឈមមួយនៅលើសកល[...]

ចិនព្រមានអាមេរិកកុំរុញចិនប្រលូកសង្គ្រាមត្រជាក់សម័យថ្មីជាមួយខ្លួនឱ្យសោះ

សង្គ្រាមត្រជាក់អាចត្រឡប់មកវិញព្រោះអាមេរិកនឹងជ[...]

អាមេរិកស្ថិតក្នុងស្ថានភាពរង់ចាំ ចម្លើយពីមេបក្សប្រឆាំងវេណេហ្សូ​អេឡា​ដើម្បីរឹប​អូស​នាវា​​របស់អ៊ីរ៉ង់

នៅទីបំផុតសហរដ្ឋអាមេរិកកំពុងជ្រើសរើស​លើផ្លូវមួ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត