en     km
en     km

លោកត្រាំបញ្ជាឱ្យនាវាមុជទឹកបាញ់គ្រាប់នុយក្លេអ៊ែរទៅកាន់សមុទ្រកូរ៉េ

Share

ប្រធានាធិបតីអាមេរិក ដូណាល់តាំ្រ បានបញ្ជាឱ្យរំកិលនាវាមុជទឹកបាញ់នុយក្លេអ៊ែរគឺនាវា USS Tuscon ទៅបោះទីតាំងនៅសមុទ្រកូរ៉េ ដែលករណីនេះ នាំឱ្យមានភ័យខ្លាចយ៉ាងខ្លាំងពីការផ្ទុះសង្រ្គាម អាមេរិក-ជាមួយកូរ៉េខាងជើង។

តាមគេហទំព័រ Daily Star.com នាវានេះ មានល្បឿនលឿនបំផុតហើយអាចចល័តបានយ៉ាងរហ័ស ពីគេចខ្លួនការវាយប្រហារពី សត្រូវ។ តែយ៉ាងណាក៏ដោយ ការបញ្ជូននាវា​មុជទឹកដ៏ទំនើបនេះ បានធ្វើឡើង ស្របពេល ក្រុងព្យុងយ៉ាងត្រៀមបាញ់កាំជ្រួចផ្លោង ជាថ្មីនៅ ពេលឆាប់ៗនេះ។

អាមេរិកបានបញ្ជូននាវាចម្បាំងធំៗចំនួន៣គ្រឿងហើយ ទៅកាន់សមុទ្រកូរ៉េ ខណៈមានកងទ័ពលើទឹកដីកូរ៉េខាងត្បូង ជាង៣ម៉ឺននាក់ហើយនោះ៕

 

 

Share

Image
Image
Image