loader

រោងចក្រចំនួន៥ ទើបបង្កើតថ្មីនៅដើមខែសីហានេះផ្តល់ការងារជាង ៦ពាន់កន្លែងដល់កម្មករ

ភ្នំពេញ៖ យ៉ាងហោចណាស់រោងចក្រសហគ្រាសចំនួន៥ បានបង្កើតថ្មីនៅដើមខែសីហានេះក្រោមទុនវិនិយោគជាង១៣១លានដុល្លារសហរដ្ឋអាមេរិក និងអាចផ្តល់ការងារជាង៦ពាន់កន្លែងដល់ប្រជាពលរដ្ឋ។នេះបើយោងតាមការចុះផ្សាយលើទំព័ហ្វេសប៊ុករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា CDC។

                                                              គំរូរោងចក្រកាត់ដេរមួយកន្លែង។រូបភាពហ្វេសប៊ុក

 

បើតាម CDC នៅដើមខែនេះបានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរដល់ក្រុមហ៊ុនចំនួន៥ រួមមានទី១ ក្រុមហ៊ុន MAKRO (CAMBODIA) COMPANY LIMITED ដែលជាគម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម មានទីតាំងវិនិយោគស្ថិតនៅស្រុកប្រាសាទបាគង ខេត្តសៀមរាប មានទុនវិនិយោគជាង១៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១៧៩កន្លែង។

ទី២ ក្រុមហ៊ុន “BOONMA HENG CO.,LTD.” គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៤ និងមជ្ឈមណ្ឌល ពាណិជ្ជកម្ម ផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានទុនវិនិយោគជាង ៦៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៨៣៦កន្លែង។

ទី៣ រោងចក្រ “RONG WIN GARMENT CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ J សួនឧស្សាហកម្មវឌ្ឍនៈ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគជាង ៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២.១២១កន្លែង។

ទី៤រោងចក្រ “E 1 RENEWABLE ENERGY CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតប្រេងម៉ាស៊ូតពីសំណល់ប្លាស្ទិក និងសំណល់ប្រេងម៉ាស៊ីន ដែលប្រមូលទិញក្នុងស្រុក មានទីតាំងវិនិយោគនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគជាង ៣ដុល្លារ អាមេរិក និងអាចបង្កើតការងារបាន ២.១២១កន្លែង។

និងទី៥ គម្រោងបង្កើតកសិដ្ឋានដាំដំណាំចេក និងវេចខ្ចប់កសិផលនាំចេញរបស់ក្រុមហ៊ុន “LONGMATE AGRICULTURE CO.,LTD.” មានទីតាំងវិនិយោគស្ថិតនៅភូមិដុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត មានទុនវិនិយោគជាង ៣២លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៥៧២កន្លែង។

សូមបញ្ជាក់ថា នៅក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ១០៦គម្រោង ដែលក្នុងនោះមានគម្រោងថ្មីចំនួន ៩៧ និងគម្រោងពង្រីកផលិតកម្មចំនួន ៩។ ទុនវិនិយោគសរុបនៃគម្រោងដែលត្រូវបានអនុម័តទាំងនេះមានចំនួនប្រមាណ ៣.៥០០លានដុល្លារអាមេរិក ដែលអាចបង្កើតការងារបានចំនួនប្រមាណជិត ១០ម៉ឺនកន្លែង។

តួលេខវិនិយោគនៅកម្ពុជាក្នុងឆមាសទី១ ឆ្នាំ២០១៨ ប្រៀបធៀបនឹងឆមាសទី១ ឆ្នាំ២០១៧ មានការកើនឡើងចំនួន ១៩គម្រោង ខណៈដែលទំហំទុនវិនិយោគមានការកើនឡើងចំនួន ១៤% ជាពិសេស ការវិនិយោគលើវិស័យកសិកម្មនិងកសិ-ឧស្សាហកម្ម មានការកើនឡើងខ្លាំងរហូតដល់ទៅ ៧៧%។ ជាមួយគ្នានេះ ការវិនិយោគក្នុងវិស័យឧស្សាហកម្ម និងកម្មន្តសាលមានការកើនទ្បើង ២២% ដែលក្នុងនោះគម្រោងរោងចក្រកាត់ដេរសម្លៀកបំពាក់មានការកើនទ្បើងចំនួន ៨គម្រោង ពី១៥គម្រោងក្នុងឆមាសទី១ ឆ្នាំ២០១៧ មក ២៣គម្រោងក្នុងឆមាសទី១ ឆ្នាំ២០១៨៕

 

ព័ត៌មានទាក់ទង

វេទិកាបូអាវសម្រាប់អាស៊ីជាឱកាសសម្រាប់កម្ពុជាទាក់ទាញវិនិយោគិន

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប[...]

ក្រសួងសុខាភិបាល​ព្រួយបារម្ភ​ចំពោះ​ការ​ពុល​អាហារ​ឬ​ស្រា​ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជំបិណ្ឌ​

ក្រសួងសុខាភិបាល​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​[...]

យុវជនបោះជំរុំនៅសហគមន៍នេសាទខេត្តកំពតចាត់ទុកកម្មសិក្សាបាននាំនូវបទពិសោធន៍ល្អៗ

ត្រពាំងសង្កែ៖ ក្រុមយុវជន ១០០ នាក់ ដែលមកពីសាកល[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត