loader

រុស្ស៊ី៖ លោកពូទីនប្រកាសជាបេក្ខជនប្រធានាធិបតីបន្ទាប់ពីកំចាត់មេបក្សប្រឆាំងចេញពីទីលានប្រកួត

ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀពូទីន កាលពីថ្ងៃពុធទី២៧ធ្នូបានប្រកាសថារូបលោក បានទទួលជាផ្លូវការហើយជាបេក្ខជន ម្នាក់ក្នុងការប្រកួតតំណែងប្រធានាធិបតី ដែលប្រព្រឹត្តទៅនៅខែមីនា។

ការព្យាយាមកាន់តំណែងមួយអាណត្តិទៀត របស់ ប្រធានាធិបតីកាន់តំណែង ជិត២០ឆ្នាំ មកនេះ បាននាំឱ្យមានការចោទសួររបៀបឆ្លាស់គ្នាក្នុងការដឹកនាំរដ្ឋ ខណៈបុរសខ្លាំងរូបនេះ បានកំចាត់ជាស្ថាពរ គូប្រកួតរបស់ខ្លួនដ៏មានប្រជាប្រិយភាពលោកAlexei Navalnyអោយចាកចេញពី សង្វៀនប្រកួតដែល ប្រជាជនរុស្ស៊ី ចាត់ទុកជាជើងឯកខាងលទ្ធិប្រជាធិបតេយ្យ របស់ មនុស្ស ជំនាន់ក្រោយ។

មេដឹកនាំវ័យ៦៥ឆ្នាំនេះ បានលកាន់ឯកសារដោយខ្លួនលោកផ្ទាល់ ទៅដាក់នៅការិយាល័យ របស់ គណៈកម្មការបោះឆ្នោតថ្នាក់ជាតិ នៅទីក្រុងម៉ូស្គូ។ ឯកសាររបស់លោក មានស្នាមមេដៃ មនុស្ស ៣០ម៉ឺននាក់ ដែលស្នើឱ្យលោក បន្តកាន់តំណែងមួយអាណត្តិទៀត ដែលមានរយៈពេល ៦ឆ្នាំ។ ប្រសិនបើ លោក ជាប់ឆ្នោតម្ដងទៀត គឺលោកនឹងក្លាយជាមេដឹកនាំកាន់អំណាចយូរ ទី២បន្ទាប់ពី ជនផ្ដាច់ Joseph Stalin ។

មួយថ្ងៃបន្ទាប់ពី ប្រមូលអ្នកនយោបាយជាង៦០០នាក់ មក អបអរសាទររូបលោកដែលជាបេក្ខជន ប្រធានាធិបតី  លោកក៏បាន កំចាត់ មេបក្សប្រឆាំង ពីឆាកនយោបាយ នៅខែមីនា ដែលគេថា គណៈកម្មការបោះឆ្នោតថ្នាក់ជាតិបានចេញបំរាមហាមលោកAlexei Navalny ធ្វើសកម្មភាពនយោបាយ ក្រោមហេតុផលមួយ គឺមានទោស ជាប់ខ្លួន។

មេដឹកនាំ បក្សប្រឆាំងដ៏មានប្រជាប្រិយរូបនេះ បានបញ្ចេញមតិលើ បណ្ដាញសង្គមរបស់លោកថា ៖តើអ្ន ក បានយកចិត្តទុកដាក់ក្មេងក្នុងក្រសែភ្នែកអ្នកទេ?

សារបស់ មេបក្សប្រឆាំងនេះទំនងជាចង់ និយាយថា កេ្មងជំនាន់ក្រោយ អាចដឹកនាំប្រទេសបាន ទេគឺដូចជារូបលោក ជាដើម ដែលមានអាយុ ជាង៤០ឆ្នាំ។

ទោះជា លោកAlexei Navalnyមិនអាចឈរជាបេក្ខជន ក៏ដោយតែនៅ លោក ជាPavel Grudinin ប្រធានគណបក្ស៊ កុំម្មុយនិស្ត អ្នកនយោបាយ អភិរក្ស Vladimir Zhirinovsky និង ស្ត្រីអ្នកសារព័ត៌មានជើងចាសម្នាក់ គឺលោកស្រី Ksenia Sobchak  សុទ្ធតែជាអ្នកក្លាហាន ប្រឆាំង ការដឹកនាំរបស់លោកពូទីន។ អ្នកវិភាគព្រមានថា បើត្រូវឈ្នះ លោកពូទីន គឺ អ្នកទាំងបី ត្រូវរកសំឡេងចូលគ្នា ដោយទុកឱ្យតែបេក្ខជនម្នាក់ ចាំត្រង សន្លឹកឆ្នោតពីប្រជាជន។

យ៉ាងណាក៏ដោយ អ្នកសង្កេតការណ៍កិច្ចការ បោះឆ្នោត មិនរំពឹងទុកថាការបោះឆ្នោត ប្រព្រឹត្តទៅដោយសេរីនិង ត្រឹមត្រូវនោះទេ៕ ប្រភពៈCNA

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

ប្រធានាធិបតីអាហ្វ្រិកសន្យាចុះចេញពីតំណែងនៅពាក់កណ្ដាល់ខែកុម្ភៈ

ប្រធានាធិបតីនៃប្រទេសអាហ្វ្រិកខាងត្បូង លោក Jac[...]

វេណេហ្សូអេឡា៖ប្រធានាធិបតីទាមទារឱ្យEUបញ្ឈប់ការដាក់ទណ្ឌកម្មព្រោះការចរចាចាប់ផ្ដើមហើយ

ភ្លាមៗបន្ទាប់ពីសហភាពអឺរ៉ុបប្រកាសថា មន្ត្រីជាន[...]

វេណេហ្សូអេឡា ៖ជំនួបរវាងបក្សកាន់អំណាច​និងបក្សប្រឆាំងជាប់គាំងតែសន្យាជួបគ្នាទៀត

ជំនួបនយោបាយរវាងបក្សកាន់អំណាចរបស់ប្រធានាធិបតីន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត