loader

រុស្ស៊ីយកយន្តហោះមកដឹកមាសទម្ងន់២០តោនទៅប្រទេសខ្លួន ខណៈរបបម៉ាឌូរ៉ូនៅវេណេហ្សូអេឡាជិតរលំ

បណ្ដាញផ្សាយព័ត៌មានអាមេរិក Fox News ចុះផ្សាយនៅមុននេះ បន្តិចថា រដ្ឋាភិបាល រុស្ស៊ី បានយកយន្តហោះ ដ៏ធំមួយគ្រឿង មកដឹកមាសទំងន់២០តោនទៅកាន់ក្រុងម៉ូស្គូ គឺយន្ត​ហោះនេះ​បានមកដល់ព្រលានយន្តហោះអន្តរ​ជាតិប្រទេសវេណេហ្សូ​អេឡាកាលពីព្រឹក​ព្រលឹមថ្ងៃ​ពុធទី៣០មករានេះ។

តាមប្រភពដដែលបញ្ជាក់ថា មាសទម្ងន់ ២០ តោននេះ គឺយកចេញពីធនាគារជាតិ នៃប្រទេសវេណេហ្សូអេឡា ។ យ៉ាងណា គេបានទទួលដំណឹងនេះ តាមរយៈការផ្ដល់ព័ត៌មាន របស់​សមា​ជិក​សភា​ម្នាក់នៃប្រទេសវេណេហ្សូអេឡាហើយយន្តហោះនេះមានឈ្មោះថា Nordwind បាន​ហោះមកពីទីក្រុងម៉ូស្គូ។ យ៉ាងណា មិនមានប្រភពផ្លូវការណាមួយពីមន្ត្រីលោកម៉ាឌូរ៉ូបញ្ជាក់បន្ថែមរឿងនេះទេ។ ប៉ុន្តែ មានការបញ្ជាក់ថា យន្តហោះនេះ ពុំមានអ្នកដំណើរមកជាមួយទេ។

មានការព្រមានថា ក្រុមហ៊ុនប្រេងជាច្រើនរបស់រុស្ស៊ី ដែលកំពុងមានភាគហ៊ុនជាមួយក្រុមហ៊ុន​ប្រេង​របស់វេណេហ្សូអេឡា កំពុងស្ថិតក្នុងហានិភ័យ ដោយសារពួកគេមានភាគហ៊ុនជាមួយ​លោកម៉ាឌូដែលសហគមន៍អន្តរជាតិមិនទទួលស្គាល់ជាមេដឹកនាំស្របច្បាប់។

កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ប្រទេសអង់គ្លេសបានបង្កកមាសរបស់លោកម៉ាឌូរ៉ូតម្លៃ ១២០០​លានដុលា្លរតាមសំណើរបស់សហរដ្ឋអាមេរិក ដើម្បីយកមកប្រើប្រាស់ក្នុងរដ្ឋា​ភិបាល​ថ្មីដែលស្របច្បាប់។ប្រទេសវេណេហ្សូអេឡា គឺជាប្រភពផលិតប្រេងនិងមាសដ៏ធំនៅលើ​ពិភព​លោក៕

ព័ត៌មានទាក់ទង

វៀតណាមរៀបចំទទួលលោកគីមជុងអ៊ុនមុនលោកត្រាំ

វៀតណាមរៀបចំទទួលលោកគីមជុងអ៊ុនមុនលោកត្រាំ

ថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩

វៀតណាមកំពុងតែរៀបចំទទួលប្រមុខដឹកនាំកូរ៉េខាងជើង[...]

ម៉ាឡេស៊ី-ចិន បង្ហាញជំហរត្រូវគ្នាវិញទាក់ទងនឹងគម្រោងរថភ្លើងល្បឿនលឿន

ម៉ាឡេស៊ីនៅថ្ងៃអង្គារ តាមរយៈរដ្ឋមន្រ្ដីក្រសួងក[...]

ទីបំផុត ! ជប៉ុនទទួលស្គាល់មេបក្សប្រឆាំងវេណេហ្សូអេឡាជាប្រធានាធិបតីដោយទាត់ចោល លោកម៉ាឌូរ៉ូ

ជប៉ុនជាប្រទេស ប្រជាធិបតេយ្យជឿនលឿន ចុងក្រោយគេហ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត