loader

រយៈពេល១០ខែនៃឆ្នាំ ២០១៧ កម្ពុជាបាននាំចេញជ័រកៅ​ស៊ូ បានជាង១៣ម៉ឺនតោន ទទួលបានចំណូលជាង២០០លានដុល្លា

របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានបង្ហាញថា រយៈពេល ១០ខែ ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០១៧ កម្ពុជាប្រមូលផលជ័រកៅស៊ូបានចំនួន ១៣ម៉ឺន ៧២៨តោន ដែលចំនួននេះបានកើនឡើង ៣ម៉ឺន ៨៧០តោន ស្មើនឹង ៣១% បើធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំមុន។

តាមរបាយការណ៍ដដែលនេះ តម្លៃលក់ជ័រកៅស៊ូមធ្យមក្នុងរយៈពេល ១០ខែ នៃឆ្នាំ២០១៧នេះ ទទួលបានថវិកា ជាង ២រយលានដុល្លារ ( ២១៦,៣៥៤,៨៤០) ក្នុងតម្លៃលក់ជ័រកៅស៊ូ ១៦៥៥ ដុល្លារ ក្នុងមួយតោន  ដែលនាំអោយចំនួនននេះ បានកើនឡើង ៥៣៣ ដុល្លារ ក្នុងមួយតោន ស្មើនឹង ៤៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ជាមួយគ្នានេះ តម្លៃលក់ជ័រកៅស៊ូមធ្យមប្រចាំខែគឺ ១៥៣៤ ដុល្លារ ក្នុងមួយតោន បានថយចុះចំនួន ៦៣ ដុល្លារក្នុងមួយតោន ស្មើនឹង ៣,៩៦% ធៀបនឹងខែកញ្ញា ឆ្នាំ២០១៧ ប៉ុន្ដែបានកើនឡើងចំនួន ២២៦ដុល្លារ ក្នុងមួយតោន ស្មើនឹង ១៧% ធៀបនឹងខែតុលា ឆ្នាំ២០១៦។

នៅក្នុងរបាយការណ៍នេះក៏បានបញ្ជាក់ដែរថា នៅខែតុលា ឆ្នាំ ២០១៧នេះ ស្ថានភាពការងារដាំដុះ ការថែទាំកូនកៅស៊ូថ្ម ការងារអាជីវកម្ម ផលិតកម្ម និងធុរកិច្ចទាំងកៅស៊ូគ្រួសារ និងកៅស៊ូកសិឧស្សាហកម្មមានសកម្មភាពផុលផុឡើងវិញគួរឲ្យកត់សម្គាល់ ។ កត្តាវិជ្ជមាននេះ គឺអាស្រ័យដោយតម្លៃកៅស៊ូធម្មជាតិបានងើបឡើងវិញបន្ថិចចាប់ពីខែមិថុនា ឆ្នាំ២០១៧ ហើយក៏គួបផ្សុះនឹងស្ថានភាពរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អស្ទើរគ្រប់បណ្ដាខេត្តផងដែរ៕

បញ្ចេញមតិ

Be the First to Comment!

avatar
wpDiscuz

ព័ត៌មានទាក់ទង

នៅឆ្នាំក្រោយកម្ពុជាប្រឈមមុខនឹងការធ្លាក់ចុះនៃកំណើននាំចេញសម្លៀកបំពាក់

ក្រុងភ្នំពេញ៖  ក្រុមម្ចាស់សហគ្រាសបានដាក់ការព្[...]

កម្ពុជាប្រមូលផលជ័រកៅស៊ូបានជិត ១៦ម៉ឺនតោនកើនឡើងជាងឆ្នាំមុន ៣៦%

ភ្នំពេញ៖ ផលិតផលជ័រកៅស៊ូកម្ពុជារយៈពេល​ ១១ខែក្ន[...]

​កម្ពុជា​នាំ​ចេញ​អង្ករ​ជិត​៦០​ម៉ឺន​តោន​កើនឡើង​ជាង​១៧​ភាគរយ​ក្នុង​រយៈពេល​១១​ខែ​ឆ្នាំ​២០១៧

ប្រទេស​កម្ពុជា​នាំ​ចេញ​អង្ករ​ជិត​៦០​ម៉ឺន​តោន​[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត