loader

របាយការណ៍៖ពលរដ្ឋកោះម៉ាល់ឌីវតូចមួយម្នាក់ៗជំពាក់បំណុលចិនជិត៤ពាន់ដុលា្លរ

ប្រទេសកោះម៉ាល់ឌីវ មានពលរដ្ឋជាង៤០ម៉ឺននាក់ ។ ប្រទេសដីកោះនេះ មានភូមិសាស្ត្រក្នុងឆកសមុទ្រឥណ្ឌា។ ប្រទេសដែលមានផ្ទៃដីអាចពលរដ្ឋរស់ នៅបានមានតែ ៣០០គីឡូម៉ែត្រការ៉េប៉ុណ្ណោះ។ តែប្រទេសដ៏តូចនេះ បានធ្លាក់ក្នុងបំណុលប្រទេសចិន ១៥០០លានដុល្លារអាមេរិក។

ប្រទេសឥណ្ឌាដែលធ្លាប់មានទំនាក់ទំនងជិតស្និទ្ធនឹងកោះម៉ាល់ឌីវបានសន្យាផ្ដល់ប្រាក់កម្ចី ១ពាន់លានដុល្លារដល់រដ្ឋាភិបាលរបស់ដែនដីកោះមួយនេះដើម្បីយកទៅសងបំណុលចិន។ លោក សោម លាភ ជូនសេចក្ដីរាយការណ៍!

របាយការណ៍ស្រាវជ្រាវរបស់រដ្ឋាភិបាលថ្មីនៃដែនដីកោះម៉ាលឌីវស្ថិតក្រោមការគ្រប់គ្រងរបស់ ប្រធានាធិបតីទើបជាប់ឆ្នោត លោក Ibrahim Mo hamed Solih បានបង្ហាញថា រដ្ឋាភិបាលមុនរបស់អតីតប្រធានាធិបតី Abdulla Yameen បានជំពាក់ចិនប្រមាណជា ១ពាន់ ៥រយលានដុល្លារ គឺនៅរយៈពេលមិនដល់ប្រាំឆ្នាំ ។

របាយការណ៍បន្តថា ប្រជាជនកោះម៉ាលឌីវ ជាង ៤០ម៉ឺន មានបំណុលជាប់ខ្លួនយ៉ាងធ្ងន់ធ្ងរ គឺម្នាក់ត្រូវជាប់បំណុលជិត ៤ពាន់ដុលា្លរអាមេរិក។

លោកប្រធានាធិបតីថ្មី លោក Ibrahim បានសន្យាថា ត្រូវធ្វើការស៊ើបអង្កេត ថាតើ ប្រាក់កម្ចីទាំងនេះ បានប្រើប្រាស់ទៅលើអ្វីខ្លះ ហើយមានតម្លាភាពដែរទេ។

កោះម៉ាល់ឌីវដែលស្ថិតនៅក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី Abdulla Yameen បានទទួលប្រាក់កម្ចីពីចិនដ៏ច្រើនសន្ធឹកសន្ធាប់នេះ ដើម្បី សាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ស្ពាន និងទ្រទ្រង់សេដ្ឋកិច្ច។ប៉ុន្តែក្រោមគំរោងរបស់ចិន គេហៅថា «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ »

ក្រុមគណបក្សប្រឆាំងរបស់ប្រទេសនេះ បានហៅប្រាក់កម្ចីនេះថា ជាការដាក់កម្រិតឱ្យពលរដ្ឋរែកពន្ធជាមួយនឹងរដ្ឋាភិបាល ក្រោមយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រទេសដែលពោរពេញដោយអំពើពុករលួយ។

លោកប្រធានាធិបតីថ្មី លោក Ibrahim បានប្រកាសថា លោកនឹងបញ្ជូនបេសកជនរបស់លោកទៅប្រទេសចិន ដើម្បីប្រាប់ថា គំរោងអភិវឌ្ឍន៍មួយចំនួននឹងដាក់នៅក្រោមការស៊ើបអង្កេត ហើយបើមានករណីមិនប្រក្រតី គឺគំរោងនោះអាចនឹងត្រូវព្យួរ។ ប៉ុន្តែទន្ទឹមនឹងនេះ លោក Ibrahim បានរត់ទៅពឹងឥណ្ឌាឱ្យអោយជួយដោះបំណុលដែលកោះម៉ាល់ឌីវបានជំពាក់ចិន។

តាមសារព័តមានែEconomic Times  នាយករដ្ឋមន្ត្រីឥណ្ឌា បានសន្យាថា នឹងផ្ដល់ឱ្យប្រាក់កម្ចី ១ពាន់លានដុល្លារ ដើម្បី សងទៅប្រទេសចិនវិញ។អ្នកសង្កេតការណ៍បានហៅជំនួយប្រាក់កម្ចីរបស់ឥណ្ឌា គឺជាចេតនារបស់ក្រុង New Daily  ចង់បង្សាបឥទ្ធិពលចិនលើដែនដីកោះម៉ាល់ឌីវ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អាមេរិកនឹងចំណាយថវិកាពាន់លានដុល្លារជួយពលរដ្ឋម៉ិចស៊ីកូមានមុខរបរក្នុងប្រទេស

សហរដ្ឋអាមេរិកកំពុងតែពិនិត្យការប្ដេជ្ញារបស់ខ្ល[...]

នាយករដ្ឋមន្ត្រីប៊ែលហ្សិក​ថ្វាយសុំព្រះមហាក្សត្ររាជានុញ្ញតឱ្យខ្លួនលាលែងពីតំណែង

នាយករដ្ឋមន្ត្រីនៃប្រទេសប៊ែលហ្សិក លោក Charles [...]

ស្ត្រីនាយករដ្ឋមន្ត្រីបង់ក្លាដេសសន្យាបង្កើនបា្រក់ចំណូលជាតិខ្ពស់ថែមទៀតបើឈ្នះការបោះឆ្នោតជាថ្មីទៀត

លោកស្រី Sheikh Hasina ប្រធានគណបក្សសម្ព័ន្ធអាវ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត