loader

រថយន្តពិនិត្យសាំងចាប់ផ្ដើមពិនិត្យសាំងនៅស្ថានីយ៍មួយចំនួននៅខេត្តក្រុងចំនួនពីរ

ភ្នំពេញ៖ រថយន្តចល័តពិនិត្យគុណភាពនិងបរិមាណប្រេងឥន្ធនៈរបស់ក្រសួងពាណិជ្ជកម្ម បានកំពុងបន្តចុះត្រួតពិនិត្យគុណភាព និងបរិមាណសាំងក្នុងខេត្តក្រុងចំនួនពីរ ដោយរកឃើញ ស្ថានីយមួយចំនួនបានបន្លំគុណភាពសាំង  និងស្ថានីយខ្លះបន្លំបរិមាណ។

 

                                                                   ​បុគ្កលិកកំពុងចាក់សាំងដល់អ្នកទិញ

រយៈពេលជិតមួយខែ បន្ទាប់ពីក្រសួងពាណិជ្ជកម្មបានដាក់សម្ភោធរថយន្តពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈ យ៉ាង ហោចណាស់ស្ថានីយ៍ចំនួនជាង ៣០ ក្នុងរាជធានីភ្នំពេញ ត្រូវបានពិនិត្យរួចរួលហើយ។ រថយន្តនេះ ក៏កំពុងបន្តដំណើរទៅពិនិត្យគុណភាព និងបរិមាណ ក្នុងខេត្តព្រៃវែងបន្តទៀត។

លោក ស៊ីន ស៊ីដេត ប្រធាននាយកដ្ឋានមន្ទីរពិសោធន៍ នៃក្រសួងពាណិជ្ជកម្ម ប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី ១១ តុលា នេះថា ប្រតិបត្តិការឆ្មក់ចុះពិនិត្យគុណភាព និងបរិមាណសាំងនេះ បាននឹងកំពុងធ្វើនៅស្ថានីយ៍ និងដេប៉ូលក់សាំងមួយចំនួនក្នុងខេត្តព្រៃវែង បន្ទាប់ពីបានពិនិត្យនៅភ្នំពេញចប់រួចរាល់នោះ។ លោកបន្តថា ស្ថានីយ៍លក់សាំងក្នុងក្រុងភ្នំពេញ ជាង៣០ មានស្ថានីយមួយចំនួនបានបន្លំគុណភាព និងបរិមាណសាំងលក់ឱ្យពលរដ្ឋ។

លោក ស៊ីន ស៊ីដេត៖«ភាគច្រើនយើងរកឃើញមួយចំនួន ដោយស្ថានីយ៍ខ្លះគាត់បន្លំបរិមាណ ស្ថានីយ៍ខ្លះគាត់បន្លំគុណភាព ដោយដាក់លក់សាំងធម្មតា គាត់លក់ជាសាំងស៊ុបពែរ។ ចំណែកសាំងលាយសមាសធាតុផ្សេងៗមិនមានទេ»។

វិធានការដាក់ទៅលើអាជីវករលក់បន្លំគុណភាព និងបរិមាណសាំងនេះ ប្រធាននាយកដ្ឋានមន្ទីរពិសោធន៍បង្ហាញថា ក្រុមការងារបានព្រមានម្ចាស់ស្ថានីយ៍ទាំងនោះ ដោយឱ្យធ្វើកិច្ចសន្យាកែតម្រូវ។ លោកបន្តថា ករណីម្ចាស់ស្ថានីយ៍មិនរាងចាល ក្រសួងនឹងអាចពិចារណាឈានទៅបិទអាជីវកម្មតែម្តង។

ស៊ីន ស៊ីដេត៖«ដោយសារយើងមិនបានផ្សព្វផ្សាយគាត់បានដឹង អញ្ចឹងយើងសុំឱ្យគាត់កែតម្រូវ និងសហការ»។

                                                         ​ឧបករណ៍ពិសោជន៍គុណភាពសាំងរបស់ក្រសួងពាណិជ្ជកម្ម។

ការចរាចរលក់ប្រេងឥន្ធនៈក្នុងប្រទេសកម្ពុជា ជារួមមានសេរីភាពជ្រុល។ ការដាក់លក់សាំងមានរាប់ចាប់តាំងពីស្ថានីយ៍ខ្នាតធំៗ ដេប៉ូចែកចាយ រហូតដល់សាំងដបតាមផ្លូវក៏មាន។ អាជីវករខិលខូចមួយចំនួនដាក់លក់សាំងមិនគ្រប់បរិមាណ ឬសាំងគេចពន្ធពីបរទេស។

កន្លងមកអ្នកវិនិយោគគិនបរទេសមួយចំនួន បានរាយការណ៍ទៅកាន់ក្រសួងពាណិជ្ជកម្ម ឱ្យជួយដោះស្រាយ និងចាត់វិធានការចំពោះការចរាចរប្រេងឥន្ធនៈបន្លំគុណភាព និងបរិមាណ។ ពាណិជ្ជករបរទេសតែងតែ ត្អូញត្អែរថា កម្ពុជាហាក់បណ្តែត បណ្តោយយ៉ាងខ្លាំងឱ្យវត្តមានប្រេងឥន្ធនៈគ្មានគុណភាពអាចចរាចរនៅលើទីផ្សារបាន ដែលប្រការនេះបានធ្វើឱ្យប៉ះពាល់ដល់ការរកស៊ីប្រកួតប្រជែងស្មោះត្រង់ ជាមួយប្រេងឥន្ធនៈដែលមានម៉ាក់ចុះបញ្ជីត្រឹមត្រូវនៅកម្ពុជា។

ទាក់ទិននឹងកង្វល់នេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកញ្ញា ស៊ឹង សុផារី ទទួលស្គាល់ថា កម្ពុជាពិតជាមានការចរាចរប្រេងសាំងគ្មានគុណភាពមែន ព្រោះសាំងមួយចំនួនមានការលក់នាំចូលលួចលាក់ពីប្រទេសជិតខាង។ យ៉ាងណាអ្នកនាំពាក្យរូបនេះបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មមិនមានវិធានការតឹងរឹងដើម្បីបិទអាជីវកម្មខ្នាតតូចដូចជា អ្នកលក់សាំងដបតាមផ្លូវនោះទេ ដោយត្រូវទុកឱកាសមួយចំនួនដើម្បីធ្វើការកែប្រែ។

កញ្ញា ស៊ឹង សុផារី៖«យើងត្រូវទទួលស្គាល់ប្រទេសយើងជាប្រទេសកំពុងអភិវឌ្ឍ ដូចនេះប្រជាជនដែលកំពុងលក់ដូរមានការចេះដឹងកម្រិត ក្នុងអ្នកធ្វើអាជិវកម្មមានអ្នកចេះផង អ្នកមិនចេះផង យើងទៅហាមឃាត់គាត់ម៉េច គាត់រកស៊ីចិញ្ចឹមជីវិត ជួន កាលមានអ្នកនាំចូលសាំងពីប្រទេសថៃមក»។

                                                                           រថយន្តពិនិត្យគុណភាពសាំង។

គួររំលឹកថា ក្រសួងពាណិជ្ជកម្មបានដាក់ចុះនូវវិធានការថ្មីមួយ ដោយសម្រេចសម្ពោធរថយន្តពិនិត្យសាំងចល័តមួយគ្រឿង ដែលរថយន្តនេះចុះទៅពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈនៅតាមស្ថានីយ និងកន្លែងលក់សាំងទាំងអស់ក្នុងប្រទេសកម្ពុជា។

រថយន្តចល័តពិសោធន៍ប្រេងឥន្ធនៈនេះ ជារថយន្តម៉ាកហ្វូត ស៊េរីឆ្នាំ២០១៦ ដែលមានតម្លៃជាង១៥លានដុល្លារ បំពាក់ជាមួយឧបករណ៍ពិសោធន៍ផងដែរ។

រថយន្តពិសោធន៍នេះនឹងធ្វើដំណើរឆ្មក់ចូលស្ថានីយ៍ និងផ្ទះលក់សាំងក្នុងខេត្តក្រុងទូទាំងប្រទេស ដើម្បីពិនិត្យគុណភាព និងបរិមាណប្រេងសាំង និងប្រេងម៉ាស៊ូតដែលអាជីករកំពុងដាក់លក់។

តាមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ប្រសិនករណីរកឃើញថា ប្រេងឥន្ធនៈទាំងនោះមិនមានគុណភាព ឬមិនគ្រប់បរិមាណ ក្រសួងនឹងធ្វើការណែនាំចំនួន ៣ លើក។ ករណីមិនរាងចាលក្រសួងនឹងធ្វើការផាកពិន័យហើយនឹងអាចឈានទៅបិទអាជីវកម្មនោះតែម្តង៕

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

ព័ត៌មានសម្ងាត់ជាចំណុចស្មុគស្មាញក្នុងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន

ភ្នំពេញ៖ ស្របពេលដែលក្រសួងព័ត៌មាន គ្រោងបញ្ចប់ក[...]

ប្រមុខរដ្ឋរដ្ឋាភិបាលបន្ថែមប្រាក់ឧបត្ថម្ភមួយផ្នែកទៀតដល់កីឡាការិនីនៅពេលសម្រាលកូន

ក្រៅពីកម្មការិនីរោងចក្រ ​​ស្រ្តីដែលបម្រើការងា[...]

អង្គការ ​WCS​ ដំឡើង​ផ្ទាំង​រូបភាព​សត្វ​ក្រពើ​ត្រី​ ដើម្បី​អំពាវនាវ​ពលរដ្ឋ​ឲ្យ​ចូលរួម​អភិរក្ស​

អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ ហៅ​កាត់​ថា​ W[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត