loader

រដ្ឋាភិបាលភូមាចាប់ផ្ដើមទទួលយកពលកររបស់ខ្លួនពីថៃមកវិញ

រដ្ឋាភិបាលភូមាបានប្រកាសថាពលកររបស់ខ្លួនជាងមួយសែនប្រាំម៉ឺននាក់ ដែលធ្វើការងារនៅប្រទេសថៃដោយពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បានសុខចិត្តត្រឡប់មកធ្វើការនៅក្នុងប្រទេសកំណើតខ្លួនវិញក្រោមហេតុផលនៃការជួយរកការងាររបស់រដ្ឋាភិបាល។

ក្រសួងមហាផ្ទៃប្រទេសភូមាបានប្រកាសអោយដឹងថា ពលករទាំងនោះ ភាគច្រើនពុំមានឯកសារការងារស្របច្បាប់ ជាហេតុធ្វើរដ្ឋាភិបាលខិតខំជួយពួកគេបានមកធ្វើការងារនៅក្នុងប្រទេសវិញ។

ចលនាទទួលយកពលករភូមាត្រឡប់មកប្រទេសខ្លួនវិញនេះគឺកើតឡើងរយៈពេល៥ខែមកហើយ។ នៅថ្ងៃចុងក្រោយគឺថ្ងៃ ២៧ វិច្ឆិកាថ្មីៗនេះដែលធ្វើឱ្យចំនួននេះ ឡើងដល់ជាងមួយសែនប្រាំម៉ឺននាក់។ រដ្ឋាភិបាលប្រកាសថាការវិលមកវិញរបស់ពលករទាំងនេះ គឺជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល។
តាមរបាយការណ៍របស់ ក្រសួងការបរទេសថៃ ពលករភូមាធ្វើការនៅប្រទេសមានប្រមាណពីរលាននាក់។ ក្នុងចំណោមនេះ ត្រូវបានរាយការណ៍មកថាបានត្រឡប់ទៅធ្វើការក្នុងប្រទេសកំណើតវិញ បន្ទាប់ពីអតីតរបបសឹក បានទម្លាក់អំណាចទៅរដ្ឋាភិបាលស៊ីវិលរបស់លោកស្រីអ៊ុងសាន សូជី តាមរយ:ការបោះឆ្នោត កាលពីចុងឆ្នាំ២០១៥។ ពលករដែលសម្រុកទៅធ្វើការនៅប្រទេសថៃ មានបីប្រទេស គឺប្រទេសភូមា កម្ពុជា និង​ប្រទេសឡាវ៕ ប្រភព Myanmar Time

បញ្ចេញមតិ

Be the First to Comment!

avatar
wpDiscuz

ព័ត៌មានទាក់ទង

ចិននឹងស្ថាបនាជំរុំជនភៀសខ្លួនតាមព្រំដែនកូរ៉េខាងជើងករណីសង្រ្គាមផ្ទុះឡើង

ប្រទេសចិននឹងស្ថាបនាជំរុំធំៗចំនួន ៥ នៅតាមព្រំដ[...]

ថៃ ស្វាគមន៍សហភាពអឺរ៉ុបដែលបន្ធូរការដាក់ទណ្ឌកម្មសេដ្ឋកិច្ច

ក្រុមប្រឹក្សាយោធាប្រទេសថៃបានស្វាគមន៍សហភាពអឺរ៉[...]

អង្គការAI ៖ ជនភៀសខ្លួន២០ម៉ឺននាក់ត្រូវបានរំលោភនិងធ្វើទារុណកម្ម

អង្គការលើកលែងទោសអន្តរជាតិបាននិយាយថា ជនភៀសខ្លួ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត