loader

រដ្ឋាភិបាលថ្មីសូដង់ព្រមប្រគល់ខ្លួនអតីតមេដឹកនាំផ្ដាច់ការឱ្យICCចំណែកជនរងគ្រោះក៏ចាប់ផ្ដើមទទួលយុត្តិធម៌ដែរ

នៅលើលោកនេះគ្មានអ្វីទៀតទាត់ឡើយគឺមានតែពេលវេលាប៉ុណ្ណោះដែលជាដែនកំណត់ជោស​វាសនារបស់មនុស្ស។

មេដឹកនាំផ្ដាច់ការដែលសាងអំពើបាបជាប់នឹងខ្លួនដោយសារខ្លួនកាន់​អំណាចបំពានសិទ្ធិសេរីភាពរំលោភសិទ្ធិមនុស្សនិងកឹបកេងទ្រព្យរបស់ប្រទេស តែងតែវិនាស។ មានមេដឹកនាំផ្ដាច់ការជាច្រើន​នៅលើពិភពលោក ព្យាយាមកាន់អំណាចអស់មួយជីវិត ប៉ុន្តែ នៅតែពុំមានះបាននឹងព្រហ្មលិខិតឡើយ។

ជនផ្ដាច់ការនៃប្រទេសអ៊ីរ៉ាក់សាមដាមហូសេន ស្លាប់ដោយការកាត់ទោស ដោយព្យួរករ បន្ទាប់ពី កងទ័ព ពហុសាសន៍ដឹកនាំដោយកងទ័ពអាមេរិក ចូលលុកលុយនៅឆ្នាំ២០០៣។ ជនផ្ដាច់ការ នៃប្រទេស លីប៊ី ម៉ួម៉ាវ ហ្គាដាហ្វី ត្រូវបានកងទ័ពបារាំង និងកងទ័ពបដិវត្តន៍ប្រជាជនអូសករចេញពីរូងដី នៅឆ្នាំ ២០១១ ។ អតីតប្រធានាធិបតី អេហ្សិប ហូស្នីមូបារ៉ាក់ ជាប់ឃុំខ្លួន ដោយសារការបះបោររបស់ប្រជាជននៅឆ្នាំ ២០១១និងចុងក្រោយនេះ គឺលោករ៉ូបើតម៉ូហ្គាបេ ដែលប្រាថ្នា ចងកាន់អំណាចមួយជីវិត ក៏មិនបាន កាន់អំណាចមួយជីវិត ដែរ។ បុរសនេះ ត្រូវបានទាញទំលាក់ពីអំណាចដោយ រដ្ឋប្រហារ នៅឆ្នាំ២០១៧ គឺគាត់ធ្លាក់ពីអំណាចមុនគាត់ស្លាប់នៅ នៅខែកញ្ញា ឆ្នាំ២០១៩ ។ បុរសនេះស្លាប់នៅពេល អាយុ ៩៤ឆ្នាំ។ គាត់ប្រាថ្នាកាន់អំណាច អោយបាន១០០ឆ្នាំ។

ចំពោះជនផ្ដាច់ការ សូដង់ Omer al-Bashir ដែលប្រាថ្នាកាន់តែអំណាច ត្រឹមតែ៣៥ឆ្នាំក៏ត្រូវបានប្រជាជនប្រទេសនេះ ទាញទម្លាក់ពីអំណាច កាលពីថ្ងៃទី១១មេសាឆ្នាំ២០១៩ គឺមិនបានសម្រេចតាមបំណងឡើយ។

ជនផ្ដាច់ការម្នាក់ គឺកំពុងដេកក្នុងគុកជាមួយនឹងបក្សពួករបស់គាត់ជាង១០០នាក់។

នៅពេលនេះ បុរសខ្លាំងរូបនេះនឹងត្រូវនាំខ្លួនទៅ ឈរក្នុងរង្វង់ក្រចកសេះ ជាថ្មីទៀត នៅក្នុងសាលជំនុំជម្រះក្ដី នៅតុលាការឧក្រិដ្ឋកម្ម អន្តរជាតិ ICC ក្នុងពេលដ៏ឆាប់ខាងមុខនេះ។

សេចក្ដីរាយការណ៍របស់ សារព័ត៌មាន ជាច្រើននៃប្រទេសសូដង់ ក្នុងនោះរួមទាំងសារព៏ត៌មានSudan Tribute បានចុះផ្សាយនេះថារដ្ឋាភិបាលស្រោចស្រង់ជាតិដែលបានបើកការពិភាក្សានៅក្នុង​គណៈរដ្ឋ​មន្ត្រីនិងជាមួយ​ក្រុម​អ្នកច្បាប់ដើម្បីពិនិត្យ​មើលសំណើរបស់ក្រុមរដ្ឋអាជ្ញាតុលាការICCដែលសុំអោយប្រគល់ខ្លួនជនជាប់ចោទឧក្រិដ្ឋ​កម្មសង្រ្គាម Omer al-Bashirនិងអតីតឧត្តមសេនីយិ៍ព្រមទាំង​រដ្ឋមន្ត្រី​របស់​លោក​ ​ទៅអោយតុលាការICC គឺបានសម្រេចថានឹងប្រគល់ខ្លួនលោកal-Bashirនៅពេលដ៏ឆាប់ៗនេះហើយ។ការសម្រេចនេះធ្វើឡើងបន្ទាប់ពីជនជាប់ចោទម្នាក់នៃរបបលោកal-Bashirគឺលោកគឺលោក Ali Kushaybបានសុំចូលខ្លួនទៅកាន់​តុលា​ការអន្តរជាតិមួយនេះដែលនាំអោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់សូដង់ស្នើសុំអោយ​មាន​ការ​សម្រេចលើរឿងនេះ។​ លោក Faisal Muhammad Salehរដ្ឋមន្រ្តីក្រសួងព័ត៌​មាន និងជាអ្នកនាំពាក្យ រដ្ឋាភិបាល បាននិយាយថា​ជនជាប់ចោទ Kushayb គឺជាជនទីមួយ ដែល បានចូល ខ្លួនទៅ អោយ តុលាការICC​ ក្នុងបទឧក្រិដ្ឋកម្មសង្រ្គាម ទៅតាមដីការ ចាប់ខ្លួនរបស់តុលាការអន្តរជាតិនេះ ហើយ បន្ទាប់មកដល់វេនលោក Omer al-Bashirនិងអតីតរដ្ឋមន្រ្តីរបស់លោក៤រូបទៀត ដែលICC​បានចេញដីការចាប់ខ្លួនហើយនោះ។

តែសូមរំលឹកថាមុននឹងឈានដល់ ដំណាក់ពេលនេះគឺប្រជាជនសូដង​នៅរដ្ឋ​ធានីកាទុំរាប់ម៉ឺននាក់បានធ្វើបាតុកម្មដោយបានប្រព្រឹត្តទៅរហូតដល់ទីបីខែទើបទម្លាក់ជនផ្ដាច់ម្នាក់នេះបាន។មូលហេតុដែលប្រជាជនធ្វើបាតុកម្មទំលាក់គឺដោយសារជនផ្ដាច់ការរូបនេះបានព្យាយាមកា្រញមួយអាណត្តិទៀតដែលលោកថាលោកចង់កាន់អំណាចអោយបាន៣៥ឆ្នាំ។

បុរសម្នាក់នេះហើយ​ដែលឡើងកាន់​អំណាច ​ដោយសាររដ្ឋប្រហារនៅឆ្នាំ១៩៨៩។នៅពេលខ្លួនកាន់អំណាចកាន់តែយូរឆ្នាំគឺកាន់តែ​ឃោរឃៅនិងផ្ដាច់ការ។បុរសខ្លាំងនេះគឺជាមេដឹកនាំដែលបង្ក្រាបក្រុមប្រឆាំងមិនរើស​សមរភូមិឡើយ។

ក្នុងអំឡុងកាន់អំណាច៣០ឆ្នាំបុរសនេះនិងបក្សពួកបានប្រព្រឹត្តខ្លាំងណាស់នូវការបំពាន់សិទ្ធិមនុស្សនិងសេរីភាពរបស់ប្រជាជន។ក្រុមប្រឆាំងមិនតិចជាង​១០០០​នាក់ទេដែលរដ្ឋអំណាចរបស់បុរសខ្លាំងម្នាក់នេះចាប់ខ្លួនដាក់គុកនិងសម្លាប់ក្រៅប្រព័ន្ធ។អំឡុងបាតុកម្មជាង៣ខែគឺបាតុករ​ស្លាប់​ដោយសារបុរសនេះបញ្ជាអោយកងសន្តិសុខវាយបង្ក្រាប​បាញ់រះគឺមានដល់ជិត៥០០នាក់ឯណោះ។អង្គការ​សិទិ្ធមនុស្សអន្តរជាតិបានកត់ត្រាឈ្មោះបុរសនេះនិងបក្សពួកខ្លួនច្រើនសិបនាក់ក្នុងបញ្ជីនៃ​មេដឹកនាំផ្ដាច់ការនិងច្រើននាក់ទៀតមានឈ្មោះជាជនឧក្រិដ្ឋនៃការរំលោភសិទ្ធិ​មនុស្សធ្ងន់ធ្ងរអំឡុង​ខ្លួ​ន​​កាន់​អំណាច។

តែសម្រាប់បុរសខ្លាំងal-Bashirត្រូវបានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ចេញ​ដីការសុំអោយប៉ូលិសអន្តរជាតិនាំខ្លួនចំនួន៣ដង​មកហើយ។តែដីកាចុងក្រោយនេះគឺជាដីកាទី៤ដែលបានធ្លាក់​ដល់ដៃរដ្ឋាភិបាលថ្មីរបស់ប្រជាជនដែលបានផ្ដួលបុរសនេះពីអំណាច។ជារដ្ឋាភិបាលដែលកើតចេញពីកម្លាំងចម្រុះមានទាំងយោធានិងក្រុមប្រឆាំង។

ដីកាចុងក្រោយនេះបាននិយាយ​យោង​ទាំង​ការសម្លាប់រង្គាលទៅលើជនស៊ីវិលនៃតំបន់ដាហ្វ័រក្នុងសង្រ្គាមស៊ីវិលឆ្នាំ២០០៣ដល់ឆ្នាំ២០០៨ដែល មនុស្ស ៣០ម៉ឺននាក់បានស្លាប់ក្រោម សា្នដៃរបស់លោក និងបូករួម ការកាន់អំណាច សម្លាប់ក្រុមប្រឆាំង អំឡុង​បាតុកម្មរយៈពេល៣ខែ  ដែលសំណុំរឿងទាំងនេះធំធេង និងធ្ងន់ធ្ងរណាស់ ប្រឆាំងនឹង អ្នកកាន់អំណាចយូរឆ្នាំរូបនេះ។

ដោយទប់នឹងសម្ពាធរបស់ ប្រជាជន លែងកើត រដ្ឋាភិបាលថ្មី បានសម្រេចថានឹងប្រគល់​ខ្លួន លោក al-Bashir ទៅកាន់តុលាការ ICC ទៅតាមសំណើរបស់ តុលាការ ICC ។

Faisal Salehរដ្ឋមន្ត្រីក្រសួងព័ត៌មានបាន​និយាយថាប្រាប់សារព័ត៌មានReuters ថាការបញ្ជូនខ្លួនលោកal-Bashirនិងជនសង្ស័យ៤នាក់​ទៀតដែល​ជាដៃស្ដាំរបស់លោក​al-Bashirធ្វើឡើងតាមការស្នើសុំពី​ជនរងគ្រោះនៃ​តំបន់ដាហ្វ័រហើយម្យ៉ាងទៀតរដ្ឋាភិបាលបានសន្យា​នៅចំពោះ​មុខជនរងគ្រោះថានឹងប្រគល់លោកal-BashirទៅអោយICC នៅពេលណាបុរសនេះបានឆ្លងកាត់​ការកាត់ទោសក្នុងសំណុំរឿងពុករលួយជាមុនសិន ហើយឥឡូវនេះ លោកal-Bashirត្រូវបានកាត់ទោស ។

សម្រាប់Kenneth Rothប្រធានអង្គការសិទ្ធិមនុស្សHuman Rights Watchបាននិយាយថាពលរដ្ឋសូដង់ដែលស្រែកឃ្លានយុត្តិធម៌នឹងចាប់ផ្ដើមទទួលពន្លឺយុត្តិធម៌ពីតុលាការICC  ដែលរឿងនេះនឹង​ក្លាយ​ជាការបំបាត់​និទណ្ឌភាពនៃរបបរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរធ្លាប់មានកាលពី៣០ឆ្នាំមុននេះនៅក្នុងការគ្រប់គ្រងរបស់ លោកal-Bashir។ ដោយគ្រាន់តែទទួលដំណឹងថារដ្ឋាភិបាលថ្មីសម្រេច​ថានឹងប្រគល់ខ្លួនលោកal-Bashirនិងអតីតមន្ត្រីជាន់ខ្ពស់របស់លោកទៅអោយតុលាការICC  ​ឆាប់ៗនេះជនរងគ្រោះបានបង្ហាញការសប្បាយរីករាយជាខ្លាំង ។ ពួកគាត់ បានរាំច្រៀងដោយរំពឹងថានឹងទទួលបានយុត្តិធម៌ពិតប្រាកដពីតុលាការICC ៕

ដោយ៖ពៅនិកា

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ម៉ាឌូរ៉ូប្រាប់ថា២ឆ្នាំទៀតចាំធ្វើប្រជាមតិទម្លាក់លោក ខណៈមានរុស្ស៊ីនៅពីក្រោយ

ទីបំផុតខ្នងបង្អែកដ៏រឹងមាំនៃរបបលោកម៉ាឌូរ៉ូបានច[...]

ចំពេលតានតឹងជម្លោះព្រំដែននឹងចិន ឥណ្ឌាទិញយន្ដហោះចម្បាំងពីរុស្ស៊ីរាប់សិបគ្រឿងដើម្បីអ្វី?

សំណើទិញយន្ដហោះចម្បាំងជាង៣០គ្រឿងពីរុស្ស៊ីត្រូវ[...]

វៀតណាមស្នើឱ្យអាស៊ានប្រកាន់ជំហររួមប្រឆាំងនឹងការវាតទីរបស់ចិនករណីសមុទ្រចិនខាងត្បូង

មេដឹកនាំសមាគមអាស៊ានបាននិយាយថាច្បាប់សមុទ្រឆ្នា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត