loader

រដ្ឋសភាបើកបវេសនកាល ខណៈលោកកឹម សុខា នៅក្នុងពន្ធនាគារ

ភ្នំពេញ៖ រដ្ឋសភាចាប់ផ្តើមបើកបវេសនកាលលើកទី៩ ខណៈប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កំពុងស្ថិតនៅក្នុងពន្ធ នា គារក្រោមការចោទប្រកាន់ប្រព្រឹត្តិអំពើក្បត់ជាតិ។ ការបើកបវេសនកាលសម័យប្រជុំសភាពេញអង្គ ដោយមានវត្តមានសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែន។ អ្នកសង្កេតការណ៍ហៅព្រឹត្តិការណ៍នៃរដ្ឋសភាដែលអវត្តមានមេបក្សប្រឆាំងថា គួរឱ្យសោកស្ដាយ។

 

បន្ទាប់ពីរដ្ឋសភាបានសម្រាកក្នុងពេលវិសមកាល កន្លងមកនេះ នៅថ្ងៃនេះរដ្ឋសភាចាប់ផ្តើមបើកបវេសនកាលរបស់ខ្លួនវិញក្នុងសម័យប្រជុំសភាពេញអង្គ នីតិកាលទី៥ ដោយបង្ហាញរបាយការណ៍ពីសមិទ្ធិផលសំខាន់ៗដែលខ្លួនទទួលបាននាសម័យប្រជុំលើកទី៨កន្លងមក ហើយក៏ស្របពេលដែលប្រធានគណបក្សប្រឆំាងលោក កឹម សុខា ស្ថិតក្នុងពន្ធនាគារផងដែរ។

អនុប្រធានរដ្ឋសភាទី០២ លោក ងួន ញ៉ិល បានថ្លែងក្នុងសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី ៥  នាថ្ងៃទី១២ តុលានេះ ដោយបានបង្ហាញរបាយការណ៍សង្ខេបស្តីសកម្មភាព រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំរដ្ឋសភាលើកទី០៨ និងលើកទី០៩ នីតិកាលទី០៥ ដោយបានឱ្យដឹងថា គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានបើកសម័យប្រជុំចំនួន៤លើក។

អង្គប្រជុំបានអនុម័តប្រគល់សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្ម ស្តីពីការជ្រើសតំាងតំណាងរាស្រ្តជូន      គណៈកម្មការនីតិកម្ម និងយុត្តិធម៌រដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការ       អចិន្រ្តៃយ៍រដ្ឋសភាវិញ។

លោក ងួន ញ៉ិលបញ្ជាក់ថា សម័យប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ កាលពីថ្ងៃទី០៧ កញ្ញា ឆ្នំា២០១៧ បានសន្និដ្ឋានរបាយការណ៍ជូនរដ្ឋសភា របស់សមត្ថកិច្ចពាក់ព័ន្ធការចាប់ខ្លួន ចោទប្រកាន់ ឃាត់ខ្លួន និងឃុំខ្លួន លោក កឹម សុខា ថា ធ្វើបានត្រឹមត្រូវតាមច្បាប់ដែលបានចែង។​ «អង្គប្រជុំគណៈកម្មាធិការ           អចិន្រ្តៃយ៍រដ្ឋសភាសម្រេចដាក់ករណីឯកឧត្តមកឹម សុខា ​ខាងលើនេះជូនសម័យប្រជុំវិសាមញ្ញានៃរដ្ឋសភាសម្រេចនូវតាមបទបញ្ញាត្តិនៃមាត្រា៨០នៃរដ្ឋធម្មនុញ។អង្គប្រជុំគណៈកម្មការអចិន្រ្តៃយ៍រដ្ឋសភាសម្រេចយល់ព្រមដល់សំណើរកោះប្រជុំវិសាមញ្ញានៃរដ្ឋសភាដើម្បីពិនិត្យនឹងសម្រេចករណីឯកឧត្តម   កឹម សុខា ខាងលើ ដែលស្នើឱ្យឯកឧត្តម ជាម យៀប តំណាងឱ្យតំណាងរាស្រ្តហត្ថលេខីចំនួន៤៨រូប»។

ការបើកសម័យប្រជុំសភាពេញអង្គនីតិកាលទី៥ លើកទី៩នេះ ខណៈប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា កំពុងតែស្ថិតនៅក្នុងពន្ធនាគារ ហើយសម័យប្រជុំនាព្រឹកមិញនេះ គណបក្សសង្គ្រោះជាតិ ពុំមានវត្តមានក្នុងអង្គប្រជុំនេះទេ។

លោក ​កង សាវាង្ស មន្ត្រីអង្កេតការណ៍ជាន់ខ្ពសនៃអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល មានប្រសាសន៍ថាករណីអវត្តមាន សមាជិកគណបក្សសង្រ្គោះជាតិនិងការឃុំខ្លួន​ លោកកឹម​ សុខា គឺជាសញ្ញាមិនល្អ ច្រើនទេ ចំពោះស្ថាប័នរដ្ឋសភា។ លោកថា បក្សប្រឆាំងមានសិទ្ធិក្នុងការធ្វើពហិការមិនចូលប្រជុំ។ «ការទៅចាប់ខ្លួននេះគឺថាអត់ទាន់បានសម្រេចពីសភានៅទ្បើយនោះទេ ហើយទៅសំអាងទៅលើករណីជាក់ស្តែងប៉ុន្តែបើយើងមើលអាករណីជាក់ស្តែងហ្នឹងវិញសម្រាប់ខ្ញុំវិញថាអត់ត្រឹមនោះទេ ព្រោះអីដោយសារតែតំណាងរាស្រ្តមួយដែលមានអភ័យឯកសិទ្ធិខ្លួនឯងហើយត្រូវបានការចាប់ខ្លួនដោយបំពានអភ័យឯកសិទ្ធិហើយនិយាយថាវាជាបទល្មើសមួយជាក់ស្តែងអាហ្នឹងខ្ញុំគិតថាវាអត់ត្រឹមត្រូវនោះទេ»។

តែយ៉ាងណា អនុប្រធានទី០២រដ្ឋសភា លោក ងួន ញ៉ិល បានបញ្ជាក់បន្ថែមថា តាមរយៈសកម្មភាពរបស់ រដ្ឋសភា កន្លងមកបានបង្ហាញថា រដ្ឋសភា បានឈរលើជំហរទទួលខុសត្រូវខ្ពស់ និងតម្កល់ផលប្រជយោជន៍ប្រជាពលរដ្ឋជាធំក្នុងការកសាងច្បាប់ ដោយផ្អែកលើស្មារតីផ្សះផ្សារបង្រួបបង្រួមជាតិក្នុងគោលដៅស្វែងរកយុត្តិធម៌សង្គម ឯករាជ្យភាព អព្យាក្រឹត្យជាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

ព័ត៌មានសម្ងាត់ជាចំណុចស្មុគស្មាញក្នុងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន

ភ្នំពេញ៖ ស្របពេលដែលក្រសួងព័ត៌មាន គ្រោងបញ្ចប់ក[...]

ប្រមុខរដ្ឋរដ្ឋាភិបាលបន្ថែមប្រាក់ឧបត្ថម្ភមួយផ្នែកទៀតដល់កីឡាការិនីនៅពេលសម្រាលកូន

ក្រៅពីកម្មការិនីរោងចក្រ ​​ស្រ្តីដែលបម្រើការងា[...]

អង្គការ ​WCS​ ដំឡើង​ផ្ទាំង​រូបភាព​សត្វ​ក្រពើ​ត្រី​ ដើម្បី​អំពាវនាវ​ពលរដ្ឋ​ឲ្យ​ចូលរួម​អភិរក្ស​

អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ ហៅ​កាត់​ថា​ W[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត