loader

រដ្ឋមន្រ្តីទេសចរណ៍ជំរុញឲ្យពង្រីកជើងហោះហើរវៀតណាម-កម្ពុជា

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានសំណូមពរឲ្យពង្រីកជើងហោះហើរត្រង់ពីប្រទេសវៀតណាម មកកាន់រាជធានីភ្នំពេញ ខេត្តសៀមរាប និង តំបន់ឆ្នេរសមុទ្ររបស់កម្ពុជា ឲ្យកាន់តែច្រើនថែមទៀត និងស្នើឲ្យប្រតិបត្តិករទេសចរណ៍ និង ភាគីពាក់ព័ន្ធទាំងអស់ មេត្តាបន្តចូលរួមគាំទ្រ និង ជំរុញឲ្យមានការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា ឲ្យកាន់តែទូលំទូលាយតាមរយៈការបង្កើតផលិតផលថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្ពុជា ឲ្យបានកាន់តែច្រើន។

លោករដ្ឋមន្រ្តីទេសចរណ៍រូបនេះ បានថ្លែងយ៉ាងដូចនេះ នាល្ងាចថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៨ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីចែកពានរង្វាន់ជូនភ្នាក់ងារទេសចរណ៍ ដែលមានស្នាដៃល្អ ក្នុងការលក់សំបុត្រ ជូនក្រុមហ៊ុនអាកាសចរ Vietnam Airlines រួមមានអ្នកពាក់ព័ន្ធចូលរួមជាច្រើនផងដែរ។

លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបង្ហាញឲ្យឃើញថា អត្រាកំណើននៃភ្ញៀវទេសចរ បានកើនឡើងជាទីមោទនៈនេះ គឺសម្រេចបានដោយសារកត្តាសុខសន្តិភាពពេញលេញ និងដោយសារគោលនយោបាយបើកចំហរជើងមេឃ របស់រដ្ឋាភិបាលកម្ពុជា ការបើកច្រកព្រំដែនអន្តរជាតិកាន់តែទូលំទូលាយ ជាមួយបណ្តាប្រទេសអ្នកជិតខាង និង កិច្ចប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធ។

សូមជម្រាបថា បច្ចុប្បន្នមានជើងហោះហើរពីវៀតណាម មកកម្ពុជាសរុប២៣ជើង ក្នុងមួយថ្ងៃ៖ សៀមរាប-ហូជីម៉ិញ ៦ជើង, សៀមរាប-ហាណូយ ៦ជើង, ភ្នំពេញ-ហូជីម៉ីញ ៥ជើង ក្រៅពីនោះមានជើងហោះហើរសៀមរាប-ដាណាង និងព្រះសីហនុ-ហូជីមិញផងដែរ ដែលភាគច្រើនប្រតិបត្តិការដោយក្រុមហ៊ុន Vietnam Airline ក្រុមហ៊ុនអាកាសចរជាតិកម្ពុជាអង្គរអ៊ែរ ក្រុមហ៊ុន Vietjet ក្រុមហ៊ុនអាកាសចរ Silk Air និងក្រុមហ៊ុនអាកាសចរ Qatar Airways៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ក្រសួងពាណិជ្ជកម្ម៖ អឺរ៉ុបយកពន្ធអង្ករពីកម្ពុជាប្រៀបដូចសម្លាប់កសិករក្រីក្រ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ពុជានៅថ្ងៃទី១៧ មករា [...]

លោក សម រង្ស៊ី ថារឿងលោក កឹម សុខា គឺជាបញ្ហាសម្ដេច ហ៊ុន សែន ពិបាកដោះស្រាយ

លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជ[...]

តំណក់ប្រេងកាតប្លុកAកម្ពុជានឹងចាប់ផ្ដើមទាញមកចម្រាញ់នៅខែតុលាឆ្នាំ២០១៩

កម្ពុជានឹងចាប់ផ្ដើមទាញយក តំណក់ប្រេងលើកដំបូងបង[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត