en     km
en     km

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ថា គំនិតផ្តួចផ្តើមផ្លូវនិងខ្សែក្រវ៉ាត់ជាយុទ្ធសាស្រ្តអភិវឌ្ឍពាណិជ្ជកម្មនិងការវិនិយោគនៅកម្ពុជា

Share

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថ្លែងនៅទីក្រុងភឺតស៍ប្រទេសអូស្រ្តាលីនៅក្នុងកិច្ចប្រជំុថ្នាក់តំបន់ អាស៊ីប៉ាស៊ីហ្វិកនៅថ្ងៃទី០៤ វិច្ឆិកា ឆ្នំា២០១៧ថាគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយជាយុទ្ធ សាស្រ្តអភិវឌ្ឍនិងការវិយោគនៅប្រទេសកម្ពុជា។នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម។

លោក ប៉ាន សូស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជាជាវាគ្មិនក្នុងកម្មវិធីពិភាក្សាស្តីពីប្រទេស ចិន បានកោតសសើរគោលនយោបាយចិនស្តីពីផ្លូវមួយខ្សែក្រវ៉ាត់មួយ  ​​​(Road and Belt Initiative or One Belt One Road) ដែលជាគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីចិនលោកហ្សីជីនពីង (Xi Jinping)នៅឆ្នំា២០១៣។

លោក ប៉ាន សូស័ក្តិ បង្ហាញជំហរថា គំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយកំពុងជួយពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគនិងហិរញ្ញវត្ថុពីទ្វីពអាស៊ីឆ្ពោះទៅទ្វីបអឺរ៉ុប និងអាហ្វ្រិក។

លោករដ្ឋមន្រ្តីបញ្ជាក់ថាគំនិងផ្តួចផ្តើមផ្លូវនិងខ្សែក្រវ៉ាត់បាននំាឲ្យក្រុមហ៊ុនចិនដាក់ទុនវិនិយោគ រាប់រយលានដុល្លារទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពលអគ្គីសនីនិងការនំាចេញអង្ករពី កម្ពុជា។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរូបនេះគូសបញ្ជាក់ថាក្រុមហ៊ុនឈ្មោះ China Huanneng Group សហការជាមួយក្រុមហ៊ុន Royal Group របស់លោកឧកញ្ញ៉ា គិត ម៉េង ដើម្បីសាងសង់ទំនប់ វារីអគ្គីសនីសេសានក្រោម២ស្ថិតនៅខេត្តស្ទឹងត្រែងដែលអាចផលិតថាមពលsអគ្គីសនី៤០០ មេកាវ៉ាត់និងទុនវិនយោគប្រមាណ៩០០លានដុល្លារអាមេរិកនិងការវិនិយោគទំបន់វារីអគ្គីសនីស្ទឹងតាតៃក្នុងទំហំទឹកប្រាក់៥៤០លានដុល្លារអាមេរិកដែលអាចផលិតថាមពលអគ្គីសនី២៤៦មេកាវ៉ាត់។

ចំណែកវិស័យហេដ្ឋារចនាសម្ព័ន្ធក្រុមហ៊ុនចិនវិនិយោគទៅលើការសាងសងផ្លូវ១៦គម្រោងក្នុងទំហំទឹកប្រាក់១,៦ពាន់លានដុល្លារ។ចិនវិនិយោគលើគម្រោងសាងសងអាកាសយានដ្ឋានអន្តរជាតិថ្មីនៅទីក្រុងសៀមរាបក្នុងទំហំទឹកប្រាក់៨៨០លានដុល្លារ។ប្រទេសចិនបញ្ជាទិញអង្ករពី កម្ពុជាប្រមាណ៣០ម៉ឺនតោននៅឆ្នំា២០១៨ខាងមុខនេះ៕

Share

Image
Image
Image