loader

រដ្ឋមន្រ្ដីក្រសួងដែនដីស្នើពលរដ្ឋបញ្ឈប់ការបង្ហូរទឹកកខ្វក់ចូលទន្លេ និងទឹកសមុទ្រ(មានសំឡេង)

ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានស្នើសុំប្រជាពលរដ្ឋឱ្យបញ្ឈប់ការបង្ហូរទឹកកង្វក់ចូលក្នុងទឹកទន្លេ ឬទឹកសមុទ្រដែលនាំអោយប៉ះពាល់ដល់សោភ័ណ្ឌភាពទីក្រុង និងតំបន់រមណីយដ្ឋាន។

ការលើកឡើងរបស់ រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដូចនេះ​ នៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនសម្បទានិក នៅសាលាបឋមសិក្សាសម្បទានកាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០១៨ ។

ប្រសាសន៍របស់លោក ជា សុផារ៉ា រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ !

 

តាមប្រសាន៍របស់លោក ជា សុផារ៉ា ការបង្ហូរទឹកកខ្វក់ទាំងដុលចូលទៅលូសាធារណៈ ឬបង្ហូរទាំងស្រស់ចូលទៅតាមបណ្ដាឆ្នេរសមុទ្រ គឺនាំអោយប៉ះពាល់ដល់កិត្ដិយសជាតិ និងភ្ញៀវទេសចរ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៨  រដ្ឋបាលរាជធានីភ្នំពេញ និង រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន  គ្រោងសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ នៅលើផ្ទៃដីប្រមាណ ៣.៥ ហិកតា តំបន់ជើងឯក រាជធានីភ្នំពេញ ដើម្បីបំលែងទឹកកខ្វក់ឲ្យមកជាទឹកស្អាតមុននឹងបង្ហូរចូលទៅទន្លេ ដើម្បីកាត់បន្ថយការបំពុលលើបរិស្ថាន៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

យុវជនបោះជំរុំនៅសហគមន៍នេសាទខេត្តកំពតចាត់ទុកកម្មសិក្សាបាននាំនូវបទពិសោធន៍ល្អៗ

ត្រពាំងសង្កែ៖ ក្រុមយុវជន ១០០ នាក់ ដែលមកពីសាកល[...]

ក្រសួងការបរទេស​កម្ពុជា​ជួយ​ពលរដ្ឋ​ពី​ក្រៅប្រទេស​ ៥៥​នាក់​ ២៣​នាក់​ជា​កុមារ​

ក្រសួងការបរទេស​កម្ពុជា​ បាន​អន្ដរាគមន៍​ជួយ​ពល[...]

កីឡាការិនី​កូនកាត់​ឈ្នះ​មេដាយមាស​កំពុង​លើកកម្ពស់​សម​ត្ថិ​ភាព​ស្ត្រី​

កីឡាការិនី​កូនកាត់​ខ្មែរ​មាន​សញ្ជាតិ​អា​មេ​រិ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត