loader

រដ្ឋមន្រ្ដីការពារជាតិចិន ថ្លែងការពារករណីសម្លាប់រង្គាលនៅទៀនអានមិន

រដ្ឋមន្រ្ដីការពារជាតិនៃប្រទេសចិន លោក​វ៉េហ្វេងហេ(Wei Fenghe) បានថ្លែងការពារវិធានការ របស់រដ្ឋាភិបាលក្នុងការបង្ក្រាបអំពើបះបោរទៅលើក្រុមនិស្សិតនៅទៀនអានមិនកាលពីឆ្នាំ១៩៨៩​ដោយហៅព្រឹត្តិការណ៍នៅពេលនោះថា ជាការអនុវត្តវិធានការទាន់ពេលវេលានិង​ត្រឹមត្រូវ។ ការបង្ក្រាបនៅថ្ងៃទី៣និង ទី៤​មិថុនា ឆ្នាំ១៩៨៩ គឺនៅពេលមុននោះរយៈពេល៦សប្ដាហ៍និស្សិតចិនរាប់ ម៉ឺននាក់បានទៅប្រមូលផ្ដុំគ្នានៅទៀនអានមិននៃទីក្រុងប៉េកាំងដើម្បីទាមទារឱ្យរដ្ឋាភិបាលកុម្មុយនីស្ដចិន​កែទម្រង់ការដឹកនាំប្រទេស។​ប៉ុន្ដែរដ្ឋាភិបាលចិននៅពេលនោះចាត់ទុកក្រុមនិស្សិតថាកំពុងធ្វើបដិវត្តន៍ផ្ដួលរំលំរដ្ឋាភីបាលទៅវិញហើយក៏ត្រូវបង្រ្កាបយ៉ាងឃោរឃៅ។ បើតាមសេចក្ដីរាយការណ៍ ការបង្រ្កាបនៅពេលនោះគឺប្រើប្រាស់រថក្រោះ បរកិនបាតុករទៀតផង បណ្ដាលឱ្យបាតុករជាងមួយម៉ឺននាក់បានស្លាប់ក្នុងរយៈពេលតែ២ថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃទី៣ ទី៤​មិថុនា ដែលគិតមកដល់ឆ្នាំនេះគឺមានរយៈពេល៣០ឆ្នាំ។ រដ្ឋមន្រ្ដីការពារជាតិនៃប្រទេសចិន លោក​ហេ ដែលត្រូវបានចោទសួរនៅឯសន្និសីទអន្ដរជាតិមួយនៅប្រទេសសឹង្ហបុរី​ ឧត្តមសេនីយ៍រូបនេះបាននិយាយថា គឺជាឧបទ្ទវហេតុនាំឱ្យមានចលាចលនយោបាយ ហើយរដ្ឋាភិបាលបង្រ្កាបអំពើបះបោរនេះគឺគ្មានអ្វីខុសទេគឺជាការអនុវត្តគោលនយោបាយមួយដ៏ត្រឹមត្រូវ តាមបណ្ដាញផ្សាយព័ត៌មានប៊ីប៊ីស៊ី ពុំមានមន្រ្ដីរបស់រដ្ឋាភិបាលរំលឹកព្រឹត្តិការណ៍នេះទេលើកលែងតែជនរងគ្រោះនិងគ្រួសារនិងគ្រួសាររបស់ជនរងគ្រោះតែប៉ុណ្ណោះ។ ការបង្រ្កាបបណ្ដាលឱ្យមនុស្សស្លាប់យ៉ាងរង្គាលនេះ គឺចំពេលដែលពិភពលោករៀបចំការបញ្ចប់ការគ្រប់គ្រងរបស់ពួកកុម្មុយនីស្ដហើយនៅពេលនោះអំពើបះបោរផ្ដួលរំលំ កំផែងប៊ែរឡាំងដើម្បីរំលាយព្រំដែនអឺរ៉ុបអាល្លឺម៉ង់ខាងកើតខាងលិច ក៏ចាប់ផ្ដើមដែរ ហើយទីបំផុតសង្រ្គាមត្រជាក់រវាងប្លុកសេរី និងកុម្មុយនីស្ដបានបញ្ចប់នៅឆ្នាំ១៩៩១។ ដោយឡែក ប្រជាជនចិនជាពិសេសនិស្សិតចិនក៏ផ្ដើមផ្ទុះបដិវត្តបញ្ចប់របបកុម្មុយនីស្ដចិនដែរនៅពេលនោះ ប៉ុន្ដែមិនមែនទីក្រុងប៉េកាំងដូចបែរឡាំងនោះទេ។ កាលក្នុងរបបម៉ៅសេទុងបានយកជីវិតមនុស្សរាប់លាននាក់ធ្វើការសាកល្បងក្នុងការធ្វើកែទម្រង់បដិវត្តន៍៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ឥណ្ឌាបរាជ័យបេសកកម្មឡើងឋានព្រះចន្ទព្រោះកំហុសបច្ចេកទេស

សម្រាប់ខួបទី៥០ឆ្នាំនៃមនុស្សជាតិបានជាន់ដីភពព្រ[...]

Rodrigo Duterte ថាUN បំផ្លើសអំពីចំនួនមនុស្សស្លាប់ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក

គណៈកម្មការសិទ្ធិមនុស្សអង្គការសហប្រជាជាតិបោះឆ្[...]

ថៃ៖នាយករដ្ឋមន្ត្រីប្រាយុទ្ធចេញបញ្ជាឱ្យបិទបញ្ចប់ការគ្រប់គ្រងបែបយោធានិយម

មុនពេលរដ្ឋាភិបាលស៊ីវិល ​ ត្រូវស្បថចូលកាន់តំណែ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត