loader

រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ កម្ពុជានឹងក្លាយជាកន្លែងកែច្នៃ និងផ្គត់ផ្គង់ដំឡូងមីលើទីផ្សារពិភពលោក

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បង្ហាញគំនិតសុទ្ធិដ្ឋិនិយមថា កម្ពុជានឹងប្រែក្លាយទៅជាទីតាំងឧស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់ដំឡូងមី សម្រាប់ទីផ្សារពិភពលោក។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី ១០ កក្កដា ម្សិលមិញ។

ជូនសេចក្ដីរាយការណ៍ ដោយ លោក ​សោម លាភ !

 

តាមប្រភពដដែលនេះ ទីស្ដីការនៃក្រសួងពាណិជ្ជកម្មសហការជាមួយអង្គការ UNDP​ និងស្ថាប័នពាក់ព័ន្ធ កាលពីថ្ងៃទី ១០ កក្កដា ឆ្នាំ​២០១៨ បានរៀងចំនូវគោលនយោបាយដំឡូងមី។ ឯកសារគោលនយោបាយនេះ មានចក្ខុវិស័យច្បាស់លាស់ និងវិធីសាស្ត្ររៀបចំខ្សែសង្វាក់តម្លៃសំខាន់ៗ ដើម្បីធ្វើឲ្យដំណាំដំឡូងមី ទទួលបានទិន្នផលច្រើន និងមានតម្លៃខ្ពស់ អាចបំពេញតម្រូវការនៃទីផ្សារទាំងក្នុង និងក្រៅប្រទេស។

លោក រីឆាត ម៉ាស្ហល សេដ្ឋវិទូនៃអង្គការ UNDP ប្រចាំប្រទេសកម្ពុជា ថ្លែងថា គោលនយោបាយដំឡូងមីនេះ នឹងប្រែក្លាយដំឡូងមី ទៅជាដំណាំដែលផ្តល់ទិន្នផល និងប្រាក់ចំណូលខ្ពស់ សម្រាប់ប្រជាកសិករ និងជាផលិតផលក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា។

គួររំលឹកថា កាលពីឆ្នាំ២០១៧ កម្ពុជាគឺជាប្រទេសផលិតដំឡូងមីលំដាប់ទី៨ នៅលើពិភពលោក និងទី៤ នៅក្នុងតំបន់ ហើយគិតត្រឹមរយៈពេល ៩ខែដើមឆ្នាំ ២០១៧ ការនាំចេញផលិតផលដំឡូងមីកម្ពុជា សម្រេចបានជាង ១,៨លានតោន។ ដំណាំដំឡូងមី ជាផលិតផលអទិភាពមួយ ក្នុងការអភិវឌ្ឍខ្សែសង្វាក់តម្លៃ និងធ្វើពិពិធកម្មនៃការនាំចេញ។ បច្ចុប្បន្ន ក្រសួងពាណិជ្ជកម្មបង្កើនការនាំចេញផលិតផលដំឡូងមីទៅកាន់ប្រទេសចិនឱ្យបានច្រើន។

សូមបញ្ជាក់ថា កាលពីឆ្នាំ ២០១៥ មានជម្ងឺដ៏កាចសាហាវមួយ ឈ្មោះថា ​ម៉ូស្សាអ៊ីក បានចូលមកកម្ពុជា ហើយកើតមាននៅលើដំណាំដំឡូងមី ។

គិតមកដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ មិនទាន់ មាន​ថ្នាំណាអាចទប់ស្កាត់បាននឹងជំងឺនេះបាននូវឡើយទេ។ វត្តមានជម្ងឺនេះ អាចធ្វើឱ្យប៉ះពាល់ដល់ផលិតផលដំឡូងមីកម្ពុជា រហូតដល់ទៅពី ៤០ទៅ ៦០ភាគរយនៃផលិតកម្មដំឡូងមីសរុប។ ជាងនេះទៀត ក៏មានបញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​បំផុត​សម្រាប់​កសិករផងដែរ។ បញ្ហាប្រឈមទាំងនោះ គឺបណ្ដាលមកពី​ឈ្មួញ​កណ្ដាល​បង្កើត​តម្លៃលើផលិតផលដំឡូងមីតាមចិត្តដែលមិនមានមូលដ្ឋានច្បាស់លាស់។ មិនតែប៉ុណ្ណោះ កន្លងមក រាល់ការនាំចេញផលិតផលដំឡូងមីពីកម្ពុជាទៅទីផ្សារបរទេស ភាគច្រើនជាផលិតផលមិនទាន់សម្រច មានន័យថា ជាការនាំចេញវត្ថុធាតុដើមដែលមិនទាន់កែច្នៃ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ថា គ្មានការនាំចូលជ្រូកពីវៀតណាមមកកម្ពុជាទេ

ភ្នំពេញ៖ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាថា បច្ចុប[...]

អង្គការ អ៊ី អេស ស៊ី-បូដាកម្ពុជា បេ្តជ្ញាផ្តល់សេវាប្រព័ន្ធប្រព្រឹត្តិកម្មទឹកសម្អុយទូទាំងប្រទេស

ភ្នំពេញ៖ ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ព[...]

ក្រសួងបរិស្ថានបង្ក្រាបពលរដ្ឋទន្ទ្រានកាន់កាប់ដីនៅតំបន់ការពារធម្មជាតិ

ភ្នំពេញ៖ ក្រសួងបរិស្ថានបានបង្ក្រាបការទន្ទ្រាន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត