loader

រដ្ឋមន្ត្រីក្រសួងបរិស្ថានគាំទ្រការបង្កើតយុទ្ធនាការកាត់បន្ថយប្លាស្ទិក

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ លើកទឹកចិត្តដល់មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធដើម្បីរួមគ្នាបង្កើតព្រឹត្តិ ការណ៍យុទ្ធនាការកាត់បន្ថយប្លាយស្ទិកនៅកម្ពុជា ដែលជាកាអបអរសាទរទិវាបរិស្ថាជាតិ និងទិវាបរិស្ថានពិភពលោក ៥ មិថុនា ២០១៨។ការលើកឡើងនេះ ធ្វើឡើងកាលពីថ្ងៃទី ២២ ឧសភា ។

 

 

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបង្ហាញជំហរគាំទ្រចំពោះយុទ្ធនាការរួមគ្នាដើម្បីកាត់បន្ថយបា្លស្ទិកនេះ ព្រោះការប្រារព្ធកម្មវិធីនេះគឺជាផ្នែកមួយដើម្បីជំរុញការអនុវត្តអនុក្រិត្យ លេខ ១៦៤ ស្ដីពីការគ្រប់គ្រងថង់ប្លាស្ទិក ឱ្យកាន់តែមានប្រសិទ្ធភាព។ លោករដ្ឋមន្រ្តីបរិស្ថានបន្តថា ដើម្បីឱ្យយុទ្ធនាការនេះទទួលបានភាពជោគជ័យ លោកថា ការចូលរួមរបស់ពលរដ្ឋ និងវិស័យឯកជនជារឿងសំខាន់។

ជាការឆ្លើយតបនឹងគំនិតផ្ដួចផ្ដើមនេះ ក្រសួងបរិស្ថានបានចេញនូវផែនការសកម្មភាពមួយចំនួនដូចតទៅ៖

១- ត្រៀមបង្កើតយុទ្ធនាការរួមគ្នាកាត់បន្ថយប្លាស្ទិក រួមទាំងការបង្កើតស្លាកសញ្ញាសាមញ្ញមួយ សម្រាប់សម្គាល់យុទ្ធនាការនេះ

២- សហការជាមួយសភាពាណិជ្ជកម្ម និងបណ្តាញសារព័ត៌មាន ព្រមទាំងនៅក្នុងគេហទំព័រ និងផេកហ្វេសបុករបស់ក្រសួងបរិស្ថាន ដើម្បីធ្វើការផ្សព្វផ្សាយជាសាធារណៈ ឲ្យបានទូលំទូលាយទៅលើព្រឹត្តិការណ៍នានា នៃយុទ្ឋនាការ

៣- បង្កលក្ខណៈ ឱ្យម្ចាស់អាជីវកម្មចុះឈ្មោះ ចូលរួមបញ្ឈប់ការផ្តល់ថង់ប្លាស្ទិកដោយឥតគិតថ្លៃ ទៅកាន់អតិថិជន

៤- ម្ចាស់អាជីវកម្ម ដែលបានចុះឈ្មោះ ទទួលបានការផ្សព្វផ្សាយតាមគេហទំព័រនៃយុទ្ធនាការជាផ្លូវការ និងមានសិទ្ធទទួលបានផ្លាកសញ្ញារង្វាន់លើកទឹកចិត្ត ពីក្រសួងបរិស្ថានផងដែរ។

យុទ្ឋនាការរួមគ្នាកាត់បន្ថយប្លាស្ទិកនេះ នឹងចាប់ផ្ដើមនៅក្នុងទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ផ្សារដើមថ្កូវ រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា កាកសំណល់រឹងក្នុងទីក្រុងដែលត្រូវបានដឹកទៅចោលនៅកន្លែងចាក់សម្រាម អាចនឹងកើនទ្វេរដងក្នុងបរិមាណជាង ២ លានតោនត្រឹមឆ្នាំ២០២៩។ បរិមាណនេះ​ទំនងជាអាចនឹងច្រើនហួសពីសមត្ថភាពផ្ទុករបស់កន្លែងចាក់សម្រាមទាំងអស់ដែលមានស្រាប់ ជាពិសេសក្នុងទីក្រុងភ្នំពេញ​​​ និងសៀមរាប។ នេះបើតាមទំព័រហ្វេសរបស់ UNDP ។

ចំណែកការ​សិក្សា​របស់​អង្គការ​មូលនិធិ​អករា (ACRA Foundation) បង្ហាញ​ថា បរិមាណ​កាក​សំណល់ និង​សំរាម​ដែល​ប្រមូល​បាន​ជា​រៀង​រាល់​ឆ្នាំ​នៅ​តាម​ផ្លូវ​ក្នុង​ក្រុង​មាន​ចំនួន​រាប់​រយ​តោន គឺ ៣០០​តោន​នៅ​ខេត្ត​សៀមរាប ចំនួន ៣៧០​តោន​ក្នុង​ខេត្ត​ព្រះសីហនុ និង ១៧.៨០០​តោន​នៅ​ភ្នំពេញ។

កម្ពុជា ត្រូវ​ចំណាយ​លុយ​ប្រចាំ​ឆ្នាំ​លើ​សម្ភារៈ​សម្អាត​ប្លាស្ទិក​ប្រមាណ ៤.៥០០​ដុល្លារ​ក្នុង​ខេត្ត​ព្រះសីហនុ នៅ​ខេត្ត​សៀមរាប ១៥.០០០​ដុល្លារ និង​ភ្នំពេញ ៣១.០០០​ដុល្លារ។

ការ​សិក្សា​លើ​ប្រជាពលរដ្ឋ​ជាង ២០០​នាក់ បញ្ជាក់​ថា ពលរដ្ឋ​ត្រូវ​បាត់បង់​ចំណូល​ជា​មធ្យម ១០៣​ដុល្លារ​ក្នុង​មួយ​ខែ​ដោយ​ស្ទះ​លូ ហើយ​ត្រូវ​ចំណាយ​លុយ​យ៉ាង​ច្រើន​លើ​ជំងឺ​ផ្សេងៗ​ដែល​បណ្ដាល​មក​ពី​ការ​ស្ទះ​លូ៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អ្នកវិភាគថាតម្លៃការទូតកម្ពុជាធ្លាក់ចុះហើយចាញ់ប្រៀបCNRPតែមន្ត្រីរដ្ឋាភិបាលថាការវាយតម្លៃគ្មានមូលដ្ឋាន

ភ្នំពេញ៖ មេដឹកនាំកម្ពុជាមកពីគណបក្សប្រជាជនកម្ព[...]

ព្រឹត្តិការណ៍រត់ដើម្បីបរិស្ថាននឹងរៀបចំឡើងជាលើកទី៣នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ ព្រឹត្តិការណ៍រត់ដើម្បីបរិស្ថាននឹងរៀប[...]

កាណាដាលើកទឹកចិត្តឱ្យវិនិយោគិនរបស់ខ្លួនបណ្ដាក់ទុននៅកម្ពុជា

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ថា [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត