loader

រដ្ឋមន្ត្រីកម្ពុជាម្នាក់ស្នើរៀតណាមទប់ស្កាត់ការនេសាទឆ្លងដែនខុសច្បាប់

ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និងនេសាទ ស្នើឱ្យក្រសួងកសិកម្មវៀតណាមជួយផ្តល់នូវលិខិតបញ្ជាក់អនាម័យ និងលិខិតបញ្ជាក់ពាក់ព័ន្ធផ្សេងទៀត លើដំណាំកសិឧស្សាហកម្មនានាដែលនាំចូលមកកម្ពុជា និងស្នើឲ្យភាគីវៀតណាមជួយពង្រឹងការបង្ការ  និងទប់ស្កាត់ជំងឺឆ្លងរាត ត្បាត ពិសេសគឺទប់ស្កាត់ការនេសាទឆ្លងដែនខុសច្បាប់ ដើម្បីបញ្ចៀសនូវហានិភ័យរវាងប្រទេសទាំងពីរ។

ការលើកឡើងរបស់រដ្ឋមន្រ្ដីក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និងនេសាទដូចនេះ នៅក្នុងកិច្ចពិភាក្សាការងារទ្វេភាគីជាមួយ លោក ង្វៀន សួនគឿង រដ្ឋមន្រ្តីកសិកម្ម និងអភិវឌ្ឍជនបទនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី១២ ខែតុលា​ ឆ្នាំ២០១៨នេះ។ 

ក្នុងកិច្ចពិភាក្សាដដែលនេះ លោក វេង សាខុន បានបញ្ជាក់ទៀតថា ករណីនេសាទឆ្លងដែនខុសច្បាប់ពុំមានការអនុញ្ញាតនិងមិនមានរបាយការណ៍ ហើយកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលរៀបចំលិខិតបទដ្ឋាននានាអោយសមស្របទៅនឹងលក្ខខណ្ឌតម្រូវរបស់សហភាពអ៊ឺរ៉ុប។ 

រដ្ឋមន្រ្ដីក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និងនេសាទដដែល ក៏បានស្នើឲ្យភាគីវៀតណាមជួយពង្រឹងការបង្ការ និងទប់ស្កាត់ជំងឺឆ្លងរាតត្បាត ដើម្បីបញ្ចៀសនូវហានិភ័យរវាងប្រទេសទាំងពីរ។ ក្រៅពីនេះ លោកបានស្នើដល់ភាគីវៀតណាមជួយមានវិធានការតឹងរឹងបន្ថែមទៀតពាក់ព័ន្ធដល់ការគ្រប់គ្រងពាណិជ្ជកម្មផល អនុផលព្រៃឈើខុសច្បាប់ផងដែរ។

ជាការឆ្លើយតប លោក ង្វៀន សួនគឿង រដ្ឋមន្រ្តីកសិកម្ម និងអភិវឌ្ឍជនបទនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនឹងកែលម្អឡើងវិញនូវការ ខូចខាត និងប្រើប្រាស់ពូជថ្មីដែលមានភាពធន់នឹងជំងឺ ហើយលោកបញ្ជាក់ថា នឹងជំរុញដល់វិស័យឯកជនវៀតណាមបន្តរក្សានូវលំនឹងតម្លៃដំឡូងមីនៅកម្ពុជា។

ដោយឡែក ចំពោះការនេសាទឆ្លងដែន និងការដឹកជញ្ជូនផល អនុព្រៃឈើឆ្លងដែន ខាងភាគីវៀតណាមកំពុងមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយរដ្ឋាភិបាលវៀតណាមបានជំរុញឲ្យមានការដាំព្រៃឈើឡើងវិញជាលក្ខណៈពាណិជ្ជកម្ម និងជួយដល់បរិស្ថាន។

បញ្ជាក់ផងដែរថា ជំនួបទ្វេភាគីរវាងថ្នាក់ដឹកនាំក្រសួងកសិកម្មកម្ពុជា និងវៀតណាមនេះ គឺបានលើកយកមកពិភាក្សានូវប្រធានបទសំខាន់ៗចំនួន ៦ចំណុច ដែលមានដូចជា៖

• ការរៀបចំយន្តការនៃការជជែកទ្វេភាគីកម្រិតជំនាញដើម្បីរួមគ្នាដោះស្រាយពីបញ្ហាពាណិជ្ជកម្មឆ្លងដែនរវាងប្រទេសទាំងពីរ ជាពិសេសអនាម័យ និងភូតគាមអនាម័យ និងវិធានការទប់ស្កាត់ និងកំចាត់សមាសភាពចង្រៃលើដំណាំ។
• ការគ្រប់គ្រងសុខភាពពូជស្វាយចន្ទី ដែលសមាគមស្វាយចន្ទីវៀតណាមបានផ្តល់មកភាគីកម្ពុជា ពុំទាន់បានផ្តល់ឯកសារបច្ចេកទេសគ្រប់គ្រាន់ ពាក់ព័ន្ធទៅនឹងប្រវត្តិពូជ យថាប្រភេទពូជ ប្រភេទសត្វល្អិត និងជំងឺ វិធាននៃការសម្អាតសត្វល្អិតនិងជំងឺពីវៀតណាម។
• ជំរុញកិច្ចសហប្រតិបត្តិការលើការងារសុខភាពសត្វ ចែករំលែកពត៌មានស្តីពីស្ថានភាពសុខភាពសត្វ ការបង្ការទប់ស្កាត់ជំងឺឆ្លងរាតត្បាតសត្វនិងជំងឺស៊ូណូស ត្រួតពិនិត្យសត្វនិងផលិតផលសត្វឆ្លងដែន និងជំរុញផលិតកម្មសត្វ។
• ការគ្រប់គ្រងនិងទប់ស្កាត់ការធ្វើពាណិជ្ជកម្មឆ្លងដែនផល អនុផលព្រៃឈើខុសច្បាប់
• ពង្រឹងកិច្ចសហប្រតិបត្តិការលើការដាំព្រៃឈើឡើងវិញ
• ការទប់ស្កាត់ការនេសាទឆ្លងដែនខុសច្បាប់ ពុំមានការអនុញ្ញាត និងមិនមានរបាយការណ៍ ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ពលរដ្ឋ ៥០០ នាក់ប្រមូលផ្តុំគ្នា ប្រារព្វទិវាសិទ្ធិមនុស្សនៅទីលានប្រជាធិបតេយ្យថ្មី

ក្រុងភ្នំពេញ៖ ក្រុមសមាគមយុវជន ប្រជាសហគមន៍ដីធ្[...]

ខេត្ដបន្ទាយមានជ័យ​ ៖​ ពលរដ្ឋ​ប្រទះ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​មួយ​គ្រាប់​នៅ​វាលស្រែ​

​ភ្នំពេញ​ ៖​ យោង​តាម​គេហទំព័រ​អគ្គស្នងការដ្ឋា[...]

សម្ដេច​ ហ៊ុន​ សែន​ ប្រាប់​ឲ្យ​ពលរដ្ឋ​ចូលរួម​ថែរក្សា​ការពារ​សន្ដិភាព​

សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​កម្ពុជា​ [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត