loader

រដ្ឋមន្ដ្រី​កិច្ចការ​នារី​ ៖​ ស្ដ្រី​ជា​ឆ្អឹងខ្នង​ នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​

​ភ្នំពេញ​ ៖​ រដ្ឋមន្ដ្រីក្រសួង​កិច្ចការ​នារី​ លោកស្រី​ អ៊ឹ​ង​ ក​ន្ថា​ផា​វី​ មាន​ប្រសាសន៍​ថា​ ស្ដ្រី​គឺជា​ឆ្អឹងខ្នង​ នៃ​ការ​អ​ភ​វ​ឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​។​ ប្រសាសន៍​របស់​រដ្ឋមន្ដ្រី​ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ខណៈ​ដែល​លោកស្រី​ បាន​ជួប​ប្រជុំ​ជាមួយ​មន្ដ្រី​ជំនាញ​ដោះស្រាយ​ករណី​ប្រើប្រាស់​ហិង្សា​ និង​ការ​រំលោភ​បំពាន​គ្រប់​រូបភាព​លើ​ស្ដ្រី​ នៅ​ខេត្ដក្រចេះ​។​

​យោង​តាម​ក្រសួង​ព័ត៌មាន​ មន្ដ្រី​មន្ទីរ​កិច្ចការ​នារី​ខេត្ដក្រចេះ​បាន​ឲ្យ​ដឹង​ថា​ ការ​ជួប​ប្រជុំ​ជាមួយ​មន្ដ្រី​ជំនាញ​នា​ពេល​នោះ​ គឺ​ក្នុង​គោលបំណង​ប្រមូល​ព័ត៌មាន​ និង​លទ្ធផល​ នៃ​ការ​អនុវត្ដ​ច្បាប់​ជាតិ​ គោលនយោបាយ​ អនុសាសន៍​របស់​នាយក​រដ្ឋមន្ដ្រី​ និង​អនុសញ្ញា​ស្ដី​ពី​ការ​លុប​បំបាត់​រាល​ទម្រង់​ នៃ​ការ​រើសអើង​ប្រឆាំង​នឹង​នារី​ភេទ​ ហៅ​កាត់​ថា​ CEDAW​។​ បន្ថែម​ពី​នេះ​ ក៏​ដើម្បី​រៀបចំ​របាយការណ៍​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ដ្រី​ និង​របាយការណ៍​ជាតិ​ តា​ការ​កំណត់​ដើម្បី​បញ្ជូន​ទៅ​អង្គការសហប្រជាជាតិ​ផង​ដែរ​។​

​លោកស្រី​រដ្ឋមន្ដ្រី​ ក៏​បាន​ជូ​ប​ប្រជុំ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ និង​ព្រះរាជអាជ្ញា​អប​សាលាដំបូង​ខេត្ដក្រចេះ​ ដាច់​ដោយឡែក​ពី​គ្នា​ ដើម្បី​ត្រួតពិនិត្យ​ និង​ស្ដាប់​របាយការណ៍​អំពី​ករណី​បទល្មើស​ និង​ការ​ដោះស្រាយ​ ករណី​ប្រើប្រាស់​អំពើ​ហិង្សា​ និង​ការ​រំលោភ​បំពាន​លើ​ស្ដ្រី​នៅ​ខេត្ដក្រចេះ​។​ លោកស្រី​បន្ដ​ទៀត​ថា​ ស្ដ្រី​គឺជា​ឆ្អឹងខ្នង​ នៃ​សេដ្ឋកិច្ចជាតិ​ តាម​រយៈ​ការ​ដាក់​ចេញ​នូវ​យុទ្ធសាស្ដ្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​នៅ​តែ​បន្ដ​ជំរុញ​ និង​លើកកម្ពស់​សមត្ថភាព​ស្ដ្រី​ ក្នុង​ការ​ចូលរួម​ទាំង​វិស័យ​រដ្ឋ​ និង​ឯកជន​។​

​លោកស្រី​ អ៊ឹ​ង​ ក​ន្ថា​ផា​វី​ លើកទឹកចិត្ដ​ និង​ជំរុញ​បន្ថែម​ទៀត​ ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ ធ្វើ​យ៉ាងណា​ដោះស្រាយ​ និង​ទប់ស្កាត់​នូវ​រាល់​ករណី​រំលោភ​បំពាន​ និង​ប្រើប្រាស់​អំពើ​ហិង្សា​ពី​គ្រប់​រូបភាព​មក​លើ​ស្ដ្រី​ ក្នុង​សហគមន៍​របស់​ខ្លួន​ ហើយ​ឈាន​ទៅ​ដល់​ការ​លុប​បំបាត់​នូវ​រាល់​ទម្រង់​ នៃ​ការ​រើសអើង​ប្រឆាំង​និង​នារី​ភេទ​ ដែល​ជា​គោលនយោបាយ​ជាតិ​៕

ព័ត៌មានទាក់ទង

អ្នកស្រី យែម រុន ចូលរួមកាត់បន្ថយមេរោគក្នុងទឹកកង្វក់តាមរយៈវារីជាតិ

បទយកការណ៍៖អ្នកដាំត្រកួនរស់នៅក្បែរទឹកកង្វក់អាច[...]

របាយការណ៍​ AfterAccess​ ៖​ ស្ដ្រី​ជាង​ ២៩​ភាគរយ​ ត្រូវ​បាន​បំពាន​តាម​អន​ឡាញ​

របាយការណ៍​របស់​ AfterAccess​ ដែល​ផ្សព្វផ្សាយ​[...]

ការស្រាវជ្រាវបង្ហាញថាសារព័ត៌មាននៅតែផ្សព្វផ្សាយបំពានលើជនរងគ្រោះជាស្រ្តី

ភ្នំពេញ៖ ការស្រាវជ្រាវរបស់អង្គការមួយបង្ហាញថា [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត