en     km
en     km

យុវត្តីអាយុ២៣ឆ្នាំ​ម្នាក់ចង់ក្លាយជានាយករដ្ឋមន្រ្ដី(មានសំឡេង)

Share

ដោយសារតែមានចំណង់ចំណូលចិត្ត តាំងពីក្មេង រួមនិងក្ដីសម្រៃ បានកែប្រែជីវិតក្មេងស្រី ម្នាក់ ដែលធ្លាប់តែជាកូនអ្នកស្រែចំការ ត្រូវបានផ្លាស់ប្ដូរ។  តើការផ្លាស់ប្ដូររបស់ក្មេងស្រីម្នាក់នោះជាអ្វី? ហើយមានកត្តាអ្វីខ្លះដែលនាំអោយនាងផ្លាស់ប្ដូរ?  តើការផ្លាស់ប្ដូរនេះទទួលបានការលើកទឹកចិត្ដ និងគាំទ្រដែលឬ​យ៉ាងណា? ទីបំផុត កញ្ញា លី ស្រី ស្រស់ បានប្រាប់វិទ្យុស្ត្រីថា នាងចង់ធ្វើជានាយរដ្ឋមន្ត្រី។

សំឡេង៖

 

នៅក្នុងបទសម្ភាសន៍មួយជាមួយវិទ្យុស្រ្ដីកាលពីថ្ងៃទី២៤តុលា  កញ្ញា ស្រីស្រស់ សមាជិការក្រុមអ្នកវិភាគវ័យក្មេងបានប្រាប់ឱ្យដឹងថា ក្រៅតែជាអ្នកវិភាគ នាងក៏មានក្ដីសុបិន្ដមួយផងដែរ។ក្ដីសុបិន្ដរបស់នាងចង់ក្លាយជាមេដឹកនាំប្រទេសតែម្ដង គឺនាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា។

តាមការផ្ដល់បទសម្ភាសន៍ដដែលនោះ ក្ដីសុបិន្ដរបស់កញ្ញា លី ស្រីស្រស់ ជាក្ដីសុបិន្ដដ៏ធំរបស់នាង មុនពេលដែលនាងបានក្លាយទៅជាអ្នកវិភាគ ហើយនឹងមានតាំងពីក្មេង។

តាម កញ្ញា ស្រី ស្រស់ មានហេតុផលពីរដែលធ្វើអោយនាងចង់ធ្វើជានាយករដ្ឋមន្រ្ដីដែលគ្រប់គ្រងប្រទេស។

សំឡេង៖

 

តាមការពន្យល់របស់ កញ្ញា លី ស្រីស្រស់​ បើកញ្ញាធ្វើជានាយករដ្ឋមន្រ្ដី អត្ថន័យនិងខ្លឹមសារនាយករដ្ឋមន្រ្ដីដែលកញ្ញានឹងធ្វើ គឺ ការដឹកនាំប្រទេសឱ្យទៅរកភាពរីកចំរើន និងលុបបំបាត់អំពើអយុត្ដិធម៌ផ្សេងៗនៅក្នុងសង្គម។

សំឡេង៖

 

ទន្ទឹមនឹងទស្សនៈវិស័យរបស់កញ្ញាលីស្រីស្រស់នេះដែរ លោកស្រី ធីតា ឃឹៈ នាយិការអង្គការសីលការ បានសរសើរនូវទឹកចិត្តក្លាហាន និងចំណេះដឹងរបស់យុវតីអ្នកវិភាគវ័យក្មេងរូបនេះ។

សំឡេង ៖ 

 

សូមជម្រាបថា កញ្ញា លី ស្រីស្រស់ មានបងប្អូន ៧នាក់ នាងជាកូនទី ៧ ដែលមានឱពុកម្ដាយជាកសិករ រស់នៅក្នុងភូមិមួយនៃខេត្តព្រៃវែង។ ស្រីស្រស់ នាងបានមករស់នៅទីក្រុងភ្នំពេញនៅពេលដែលនាងបានប្រឡងជាប់បាក់ឌុប កាលពីឆ្នាំ២០១៣ ។ក្រៅពីការរៀនសូត្រ ស្រី ស្រស់ បានចូលរួមការងារស្ម័គ្រចិត្តជាច្រើនជួយដល់សង្គម ក្នុងនោះស្រីស្រស់ក៏មានការជួយទៅដល់កុមារកំព្រា និងកុមារក្រីក្រ នៅតាមជនបទដាច់ស្រយាលផងដែរ៕

 

 

 

 

 

Share

Image
Image
Image