loader

នាយករដ្ឋមន្រ្ដីម៉ាឡេស៊ីMahathirMohamadលាលែងពីតំណែងតែព្រះមហាក្សត្រឱ្យកាន់បណ្ដោះអាសន្ន

ដូចការគ្រោងទុកមែន នាយករដ្ឋមន្រ្ដីវ័យចំណាស់បំផុតក្នុងប្រវត្តិសាស្រ្ដពិភពលោក និងរបស់ម៉ាឡេស៊ី លោកមហាធាមហាម៉ាត់នៅថ្ងៃចន្ទ២៤កុម្ភៈនេះបើតាមCNAគឺលោកបានផ្ញើលិខិតទៅព្រះមហាក្សត្រម៉ោងប្រមាណ១រសៀលដែលជាលិខិតលាលែងពីតំណែង។រួមជាមួយគ្នានេះបើតាមThe Strait Timesរបស់ម៉ាឡេស៊ី មហាក្សត្របានទទួលយកលិខិតលាលែងពីតំណែងនេះហើយនៅម៉ោងប្រាំរសៀលព្រះអង្គចាត់តាំងលោកជានាយករដ្ឋមន្រ្ដីក្នុងអន្ដរកាល។

តែថាអាយុជីវិតរដ្ឋាភិបាល ចម្រុះ Pakatan Harapan នៃប្រទេសម៉ាឡេស៊ី ក៏កំពុងឈានទៅដល់ ការបែកបាក់ និងដួលរំលំ ក្រោយពីលោកមហាធាមហាម៉ាត់ បានថ្វាយលិខិត ទៅព្រះមហាក្សត្រ ដើម្បី ចាកចេញពីតំណែងនាយករដ្ឋមន្ត្រី នៃក្រុមចម្រុះនេះ។គួរឱ្យដឹងថាក្រុមចម្រុះនេះ គឺជាកម្លាំងនយោបាយធំមួយមាន សម្ព័ន្ធភាព ៤គណបក្ស តែសម្ព័ន្ធដ៏ធំរបស់បក្សនេះ គឺមានតែ២បក្សប៉ុណ្ណោះ គឺបក្សបង្រួមបង្រួម ជនជាតិដើមម៉ាឡេPPBM និងគណបក្ស របស់លោកអាន់វ៉ា អ៊ីប្រាហ៊ិម យុត្តិធម៌ប្រជាជន PKR ។ អ្នកតាមដានភាគច្រើន សង្ស័យថា ជាតាកតិចនយោបាយដែលលោកម៉ាហាធា មិនចង់ទំលាក់តំណែងតាមការ សន្យារបស់លោកទៅអោយ លោកអាន់វ៉ាគឺបុរសវ័យ៩៤ឆ្នាំរូប ចង់បោះបង់ សម្ព័ន្ធភាព Pakatan Harapan  ហើយទៅឱបក្រសោបជាមួយគណបក្សប្រឆាំង ដែលធ្លាប់ជាបក្សរបស់មហាធា ច្រើនឆ្នាំមកហើយគឺបក្សUMNO។ ការណ៍នេះ ក៏អាចគិតថា បក្សPPBM មិនចង់អោយលោកអាន់វ៉ា ស្នងតំណែងពីលោកមាហាធាបានឡើយ។

តែក៏មានអ្នកតាមដានច្រើនចងចាំបានថាក្នុងយុទ្ធនាការបោះឆ្នោតរបស់លោកលោកថានឹងផ្ទេរអំណាចឱ្យលោកអាំងវ៉ាអ៊ីប្រាហីមនឹងពេលលោកមានសេរីភាពពីពន្ធនាគារឡើងវិញ។ ជាមួយនឹងការបញ្ចប់តំណែងជានាយករដ្ឋមន្រ្ដីលោកក៏បញ្ចប់តំណែង ជាប្រធានបក្សបង្រួបង្រួមប្រជាជនម៉ាឡេស៊ីផងដែរហើយអ្នកតំណាងរាស្រ្ដនៃបក្សPPBMប្រមាណ១១នាក់ក្នុងសភាដែលសង្ស័យស្មោះស្ម័គ្រនឹងលោក មហាធារួមនឹងរដ្ឋមន្រ្ដី៧ក្រសួងទៀតបានប្រកាសដើរចេញពីសម្ព័ន្ធភាពរដ្ឋាភិបាលរួបរួម។

តែយ៉ាងណាក៏ដោយស្ដេចស៊ុលតុង Abdullah sultan Ahmad ShahបានជួបមេដឹកនាំPPBM មួយចំនួនហើយក៏បានជួបលោកអាំងវ៉ាផងដែរ បន្ទាប់មកក៏បានកោះហៅលោកមហាធាចូលវាំងនៅថ្ងៃអាទិត្យម្សិលមិញនេះ។អ្នកវិភាគថាអង្គព្រះមហាក្សត្រទំនងបានជាបានសម្រេចចិត្តអំពីក្រុមប្រឆាំងដែលគាំទ្រឬរំលាយសភាសម្រាប់ការបោះឆ្នោត។យ៉ាងណា លោក អាន់វ៉ាអ៊ីប្រាហ៊ិម បាននិយាយលេងប្រាប់អ្នកសារព័ត៌មានថា លោកទំនងនឹងមិនអាចក្លាយជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីទី៨ទេ តែបើ នាយកមន្ត្រីទី៩អាចមាន។ លោកពិតជាថ្លែងថាក្នុងបក្សចម្រុះនេះ និងបក្សរបស់លោកគឺពិតជាមានជនក្បត់ ដែល ប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល ចម្រុះ Pakatan Harapan។ លោកនៅតែបញ្ជាក់ថារូបលោកដែលបានជួបលោកមហាធា កាលពីព្រឹកថ្ងៃចន្ទទី២៤កុម្ភៈនេះ គឺលោកទទួលបានការសន្យាពីលោកមហាធាថា នឹងមិនចាកចេញពីក្រុមចម្រុះ Pakatan Harapan ទេ។តែស្ថានភាពចុងក្រោយនេះ លោកអាន់វ៉ា ហាក់មិនទុកចិត្តលោកមហាធា ហើយក៏បាននិយាយលេងសើចទៀតថា ក្នុងល្បែងនយោបាយ គឺមិនអាចទុកចិត្ត ថាមានមិត្តស្មោះត្រង់មួយជីវិតឡើយ។

ទោះជាមានការនិយាយថាលោកមហាធាកំពុងលេងល្ខោននយោបាយម៉ាឡេស៊ីតែគេចាំបានថាលោកបានបានបញ្ជាក់ដោយទាត់ចោលសំណើខ្លះៗពីសមាជិកសភាមួយចំនួនសុំឱ្យលោករក្សាតំណែងនេះរហូតដល់ការបោះឆ្នោត២០២៣គឺលោកមិនអាចរំលោភកិច្ចសន្យារបស់លោកបានឡើយ។លោកថា លោកនឹងចុះចេញពីតំណែងហើយផ្ទេរតំណែងរបស់លោកដោយសន្ដិវិធី។លោកមហាធាធ្លាប់កាន់តំណែងនាយករដ្ឋមន្រ្ដីចំនួន២០ឆ្នាំ កន្លងមកហើយ កាលពីទសវត្ស៩០និង២០០០លោកឆក់ចូលធ្វើនយោបាយឡើងវិញដោយបោះបង់បក្សចាស់លោកចោល គឺគណបក្សUMNO ព្រោះតែបក្សនេះដែលស្ថិតនៅក្រោមការដឹកនាំរបស់លោកNajib Rashek ធ្វើឱ្យមានរឿងអាស្រូវជាច្រើនយ៉ាងខ្លាំង ចំណែកឯលោកអាន់វ៉ាអ៊ីប្រាហ៊ីមបច្ចុប្បន្នមាន អាយុ៧២ឆ្នាំត្រូវបានលោកមាហាធាថ្វាយលិខិតទៅព្រះមហាក្សត្រសុំលើកលែងទោសដែលលោកមានទោសពីបទស្រលាញ់មនុស្សប្រុសដូចគ្នា ប៉ុន្ដែករណីនេះគឺជារឿងនយោបាយព្រោះដោយសារ តែលោកណាជីពក្លាយប្រជាប្រិយភាពរបស់លោកអាន់វ៉ាហើយក៏ផ្ដើមឱ្យមានការចោទប្រកាន់ជាថ្មីទៀតដើម្បីឱ្យមេបក្សប្រឆាំងនេះបាត់បង់សិទ្ធិធ្វើនយោបាយហើយស្ទើរតែឆ្អែតឆ្អន់នឹងការទុកចិត្តមនុស្ស៕

ដោយ៖ ឆោមពៅនិកា

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ចិនព្រមានអាមេរិកកុំរុញចិនប្រលូកសង្គ្រាមត្រជាក់សម័យថ្មីជាមួយខ្លួនឱ្យសោះ

សង្គ្រាមត្រជាក់អាចត្រឡប់មកវិញព្រោះអាមេរិកនឹងជ[...]

អាមេរិកស្ថិតក្នុងស្ថានភាពរង់ចាំ ចម្លើយពីមេបក្សប្រឆាំងវេណេហ្សូ​អេឡា​ដើម្បីរឹប​អូស​នាវា​​របស់អ៊ីរ៉ង់

នៅទីបំផុតសហរដ្ឋអាមេរិកកំពុងជ្រើសរើស​លើផ្លូវមួ[...]

នាវាដឹកប្រេងអ៊ីរ៉ង់មួយគ្រឿងបើកឆ្លងផុតរនាំងទ័ពអាមេរិកខណៈអាមេរិកធ្វើសមយុទ្ធ នៅសមុទ្រពែក្ស

ខណៈនេះពិភពលោកកំពុងតែសម្លឹងមើលដោយប្រុងប្រយ័ត្ន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត