loader

ម៉ាឡេស៊ី៖លោកអាន់វ៉ានឹងក្លាយជានាយករដ្ឋមន្រ្ដីហើយលោកណាជីពនឹងក្លាយជាអ្នកទោសវិញម្ដង

នាយករដ្ឋមន្រ្ដីនៃប្រទេសម៉ាឡេស៊ី បណ្ឌិតមហាធាមហាម៉ាត់បានអះអាងជាថ្មីម្ដង ទៀតថាលោកនឹងផ្ទេរតំណែងនាយករដ្ឋមន្រ្ដីជូនទៅអតីតមេបក្សប្រឆាំងអាន់វ៉ាអ៊ីប្រាហ៊ីមគឺតាមកាលកំណត់ បើដូចនេះមែនគឺលោកអាន់វ៉ានឹងក្លាយជានាយករដ្ឋ មន្រ្ដីហើយអតីតនាយករដ្ឋមន្រ្ដីណាជីបរ៉ាសាក់នឹងក្លាយជាអ្នកទោសក្នុងរដ្ឋការរបស់លោកអាន់វ៉ាវិញម្ដង។តាមសារព័ត៌មានម៉ាលេស៊ី Asia news network ចុះផ្សាយថាលោកមហាធាបានបញ្ជាក់ដូចនេះបន្ទាប់ពីមានពាក្យលេចលឺមកថាលោកមហាធាផ្ទេរតំណែងរបស់លោកទៅឱ្យរដ្ឋមន្រ្ដីក្រសួងហិរញ្ញវត្ថុលោក Zzmin Alli ដែលការនេះនាំឱ្យមានការចោទសួរអំពីការសន្យារបស់លោកអំឡុងយុទ្ធនាការបោះឆ្នោតដែលថាលោកនឹងផ្ទេរតំណែងទៅឱ្យលោកអាន់វ៉ាអ៊ីប្រាហ៊ីមនៅឆ្នាំ២០២០នេះ។លោកមហាធាំបានបញ្ជាក់ទៀតថា ទោះជាមានសំណើខ្លះៗពីសមាជិកសភាមួយចំនួនសុំឱ្យលោករក្សាតំណែងនេះរហូតដល់ការបោះឆ្នោត២០២៣គឺលោកមិនអាចរំលោភកិច្ចសន្យារបស់លោកបានឡើយ។លោកថា លោកនឹងចុះចេញពីតំណែងហើយផ្ទេរតំណែងរបស់លោក ដោយសន្ដិវិធីទៅលោកអាន់វ៉ាអ៊ីប្រាហីម នៅក្នុងសម្ភាសមួយនឹងអ្នកសារព័ត៌មាននៅ ទីក្រុង បាងកកទីដេលលោកចូលរួមប្រជុំនឹងមេដឹកនាំអា៊សានលោក ត្រូវបានអ្នកសារព័ត៌មានSyney morning herald សួរលោកអំពីតួនាទីរបស់ លោកអាន់វ៉ាអ៊ីប្រាហ៊ីម ដែលត្ររូវចូលកាន់តំណែងជំនួសលោក លោកថាលោកនឹងផ្ទេរតំណែងរបស់លោកទៅឱ្យលោកអាន់វ៉ាហើយថាគ្មានអ្នកនយោបយាណាក្រោពីលោកអាន់វ៉ានោះទេ។លោកនៅតែបញ្ជាក់ថា អ្នកនយោបាយភាគច្រើនចង់ឱ្យលោកបន្ដអាណត្តិគឺដល់ឆ្នា២០២០ ប៉ុន្ដែសម្រាប់រូបលោក គឹលោកមិនអាចបំភ្លេចការសន្យារបស់លោកបាននោះទេ។លោកមហាធាមហាម៉ាត់ឆ្នាំនេះលោកមានអាយុ៩៤ឆ្នាំ។អ្នកនយោបាយចើងចាស់នេះឡើងកាន់អំណាចបន្ទាប់ពីផ្ដួលនាយករដ្ឋមន្រ្ដីណាចជីបរ៉ាសាក់នៅក្នុងកាបោះឆ្នោតសភាកាលពីខែឧសភាឆ្នាំ២០១៨។ប៉ុន្ដែជ័យជំនះរបស់លោកភ្លូកទឹកភ្លូកដីកើតឡើងដោយសារតលោកបានចាប់ដៃជាមួយនឹងគណបក្សរបស់លោកប្រាហ៊ីមខណៈមេដឹកនាំបក្សប្រឆាំងរូបនេះស្ថិតនៅក្នុងពន្ធនាគារហើយនៅពេលនោះលោកមហាធាបានសន្យាថាលោកាន់តំណែងយ៉ាងយូរ២ឆ្នាំកន្លះទៅ៣ឆ្នាំហើយនឹងផ្ទេរតំណែងនេះទៅអតីតអ្នកទោសនយោបាយម្នាក់នេះ។លោកមហាធាធ្លាប់កាន់តំណែងនាយករដ្ឋមន្រ្ដីចំនួន២០ឆ្ាំកន្លងមកហើយ កាលពីទសវត្ស៩០និង២០០០លោកឆក់ចូលធ្វើនយោបាយឡើងវិញដោយបោះបង់បក្សចាស់លោកចោលគឺគណបក្សUMNO ព្រោះតែបក្សនេះដែលស្ថិតនៅក្រោម ការដឹកនាំ របស់លោកNajib Rashek ធ្វើឱ្យមានរឿងអាស្រូវជាច្រើនយ៉ាងខ្លាំង ចំណែកឯលោកអាន់វ៉ាអ៊ីប្រាហ៊ីមបច្ចុប្បន្នមានអាយុ៧២ឆ្នាំត្រូវបានលោកមាហាធាថ្វាយលិខិតទៅព្រះមហាក្សត្រសុំលើកលែងទោសដែលលោកមានទោសពីបទស្រលាញ់មនុស្សប្រុសដូចគ្នា ប៉ុន្ដែករណីនេះគឺជារឿងនយោបាយព្រោះដោយសារ តែលោកណាជីពក្លាយប្រជាប្រិយភាពរបស់លោកអាន់វ៉ាហើយក៏ផ្ដើមឱ្យមានការចោទប្រកាន់ជាថ្មីទៀតដើម្បីឱ្យមេបក្សប្រឆាំងនេះបាត់បង់សិទ្ធិធ្វើនយោបាយ។លិកអាន់វ៉ាអ៊ីប្រាហីមនឹងក្លាយជានាយករដ្ឋមន្រ្ដីហើយលោកណាជីពរ៉ាសាក់ពេលនេះកពុងតែប្រែក្លាយខ្លនលោកទៅជាអ្នកទោសវិញម្ដង។លោកណាជិពរ៉ាកសាក់កំពុងតែរុំព័ទ្ធដោយរឿងអាស្រូវពុករលួយបំពានអំណាចរដ្ឋរហូតដល់់ទៅ២១ករណី។លោកត្រវបានចោទពីបទលួចលុយជាតិប្រមាណជា៧០០លាន ដុល្លារយកមកដាក់ជាទ្រព្យសម្បត្តិគ្រួសារខ្លួន។សំណុំរឿងនេះនាំឱ្យលោកណជីបរ៉ាសាក់អាចមានទោសរហូតដល់ទៅ៣៥ឆ្នាំ។នេះបើតយោងតាមច្បាប់នៃប្រទេសម៉ាឡេស៊ី។លោកអាន់វ៉ាអ៊ីប្រាហ៊ីមបានថ្កោលទោសលោកណាជីបរ៉ាសាក់យ៉ាងខ្លាំងហើយបានទាមទារឱ្យតុលាការផ្ដន្ទាទោសអតីតនាយករដ្ឋមន្រ្ដីយ៉ាងខ្លាំង។លោកអាន់វ៉ាអ៊ីប្រាហីមនឹងក្លាយជានាយករដ្ឋមន្រ្ដីក្នុងអន្ដរកាលដែលគូប្រកួតរបស់លោកណាជិបរ៉ាសាក់ក្លាយជាអ្នកទោសវិញម្ដង៕

ដោយ៖ ឆោម ពៅនិកា

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

មន្រ្ដីពុករលួយនៃប្រទេសបូលីវៀរត់ចោលប្រទេសបន្ទាប់ពីមេដឹកនាំរបស់ខ្លួនត្រូវបានទាញទម្លាក់ពីអំណាច

ចាប់តាំងពីប្រធានធិបតីអ៊ីវ៉ូ ម៉ូរ៉េឡេសនៃប្រទេស[...]

បែកធ្លាយអាមេរិកចំណាយលុយលើសង្គ្រាមភេរវកម្មចាប់ពីព្រឹត្តិការណ៍១១កញ្ញាសរុប៦សែន៤ម៉ឺនកោដិដុល្លារ

ក្នុងទឹកប្រាក់ខ្ទង់ពាន់លានដុល្លារជាចំនួនដ៏សន្[...]

Bolivia៖អាមេរិកស្វាគមន៍ស្រ្ដីជើងខ្លាំងមកពីបក្សប្រឆាំងប្រកាសខ្លួនឯងជាប្រធានាធិបតីក្រោយរដ្ឋប្រហារ

ទីបំផុតភាពចម្រូងចម្រាស់ក្នុងការជ្រើសរើសប្រធាន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត