loader

ម៉ាឌូរ៉ូប្រាប់ថា២ឆ្នាំទៀតចាំធ្វើប្រជាមតិទម្លាក់លោក ខណៈមានរុស្ស៊ីនៅពីក្រោយ

ទីបំផុតខ្នងបង្អែកដ៏រឹងមាំនៃរបបលោកម៉ាឌូរ៉ូបានចេញមុខជាសាធារណៈថា រុស្ស៊ីសច្ចាការពាររបប់ម៉ាឌូរ៉ូប្រឆាំងនឹងការផ្លាស់ប្ដូររបបដែលធ្វើឡើងដោយសហរដ្ឋអាមេរិក។

ថ្មីៗនេះ ម៉ាឌូរ៉ូបានបង្ហាញការស្វាគមន៍រួចទៅហើយ នូវការចង់ជួបជជែកនឹងលោកត្រាំនៅពេល ចាំបាច់ តែបន្ថែមពីលើនោះគឺលោកថា ការសន្ទនានោះចាំបាច់ធ្វើឡើងដោយមានគោរព គ្នាទៅវិញទៅមក ខណៈដែលលោកត្រាំនោះថា លោកចង់ជួបនឹងមេដឹកនាំវេណេហ្សូអេឡា រូបនេះ តែគោលបំណងមួយទេ គឺការឱ្យលោកដើរចេញពីតំណែងតែប៉ុណ្ណោះ។

សម្រាប់ការប៉ុនប៉ងឱ្យលោកម៉ាឌូរ៉ូដើរចេញពីតំណែងនេះ លោក នីកូឡាសម៉ាឌូរ៉ូប្រកាសនៅថ្ងៃពុធម្សិលមិញថា ចាំដល់តែខែមករា ឆ្នាំ២០២២ពលរដ្ឋវេណេហ្សូអេឡានឹងចាប់ផ្ដើមធ្វើការប្រមូលហត្ថលេខាដើម្បីជាការប្រជាមតិចំពោះការចុះចេញពីតំណែងរបស់លោក។

បើតាមស្ពុតនីកម៉ាឌូរ៉ូបានថ្លែងទាំងស្រុងថាទាល់តែដល់ថ្ងៃទី១០មករា ឆ្នាំ២០២២ឯណោះ នឹងមានការចាប់ផ្ដើមប្រមូលហត្ថលេខាសម្រាប់ធ្វើប្រជាមតិដកអាណត្តិប្រធានាធិបតីម៉ាឌូរ៉ូ។ពេលនោះអ្នកគាំទ្រនឹងដើរតាមដងផ្លូវ ហើយប្រមូលយកហត្ថលេខានានា។លោកម៉ាឌូរ៉ូបានលើកឡើងអំពីការធ្វើបាតុកម្មជាច្រើនលើកមកលើលោក ការបញ្ចូនក្រុមទាហានស៊ីឈ្នួលចូលប្រទេសវេណេហ្សូអេឡាថាជាទង្វើរបស់អាមេរិកទាំងអស់ក្នុងការប៉ុនប៉ងទាញទម្លាក់លោកចេញពីអំណាចយ៉ាងស្របច្បាប់នោះ។

ក្នុងពេលជាមួយគ្នានេះ រុស្ស៊ីបានក្ដាប់ដៃសច្ចាថានឹងមិនអនុញ្ញាតឱ្យអាមេរិកធ្វើការផ្លាស់ប្ដូររបបដឹកនាំនៅវេណហ្សូអេឡាបាននោះទេគឺនឹងធ្វើគ្រប់យ៉ាងប្រឆាំងនឹងអំពើប៉ុនប៉នរបស់សហរដ្ឋអាមេរិក។បើតាមNewsweek ឯណោះវិញបានស្រង់សម្ដីរដ្ឋមន្រ្ដីការបរទេសរុស្ស៊ីលោកSergey Lavrov ក្នុងការអំពាវនាវសម្រាប់ប្រទេសវេណេហ្សូអេឡាដែលជាប្រទេសមិត្តជិតស្និទ្ធតែមួយគត់នៅអាមេរិឡាទីនថានឹងពង្រឹងចំណងមិត្តភាពជាបងប្អូននសប្រទែសនេះបន្ថែមទៀត ទោះជាលោកម៉ាឌូរ៉ូកំពុងតែរងសម្ពាធក្នុងការដឹកនាំយ៉ាងខ្លាំងក្លាពីវ៉ាស៊ីនតុនក៏ដោយក្ដី។រដ្ឋមន្រ្ដីរូបនេះប្ដេជ្ញាថារុស្ស៊ីគាំទ្រជាខ្លាំងចំពោះវេណហ្សូអេឡាក្នុងការប្រយុទ្ធនឹងការបរទេសបែបផ្ដាច់ការ ការជ្រៀតជ្រែកផ្ទៃក្នុងរដ្ឋអធិបតេយ្យដទៃ រុស្ស៊ីប្រឆាំងនឹងការប៉ុនប៉ងបង្ខំផ្លាស់ប្ដូររបបនោះ។

ទោះមានការប្ដេជ្ញាការពារនិងទំនុកបម្រុងនៅពីក្រោយវេណេហ្សអេឡាក៏ដោយក្ដីអាមេរិកបើទោះបីជាហាក់ដាក់សំណើឱ្យលោកម៉ាឌូរ៉ូចូលមករកតុចរចាក៏ដោយ ក៏គេនៅតែឃើញថាសន្ដិសុខរបស់ប្រទេសនេះមិនត្រឹមតែហ៊ុមព័ទ្ធដោយសារតែទណ្ឌកម្មសេដ្ឋកិច្ចអាមេរិកទេ គឺរួមបញ្ចូលទាំងការហ៊ុមព័ទ្ធដោយសព្វាវុធអាមេរិកពេញទីទៅហើយ។យន្ដហោះស៊ើបការណ៍អាមេរិកចំនួនពីរគ្រឿងបន្ដហោះក្រឡឹងឆ្នេរសមុទ្រវេណេហ្សូអេឡា ហើយនៅថ្ងៃអង្គារម្សិលមិញនេះទៀតសោត កងទ័ពអាមេរិកបានបើកនាវាពិឃាតបាញ់មីស៊ីលឈ្មោះថា USS Nitze ទៅជិតសមុទ្រវេណេហ្សូអេឡា ថាជាសេរីភាពនាវាចរណ៍របស់ខ្លួនផងដែរគឺនៅឆ្ងាយ១២ម៉ែល្រទេពីទឹកដីវេណេហ្សូអេឡានោះ។

ប៉ុន្ដែករណីនេះ បានបណ្ដាលឱ្យរដ្ឋមន្រ្ដីការពារជាតិវេណេហ្សូអេឡា ចេញសេចក្ដីថ្លែងការណ៍ចាត់តុកថា វាជាសកម្មភាពបង្ករឿងរបស់អាមេរិក យ៉ាងច្បាស់ក្រឡែតហើយវាជាជោគជ័យដ៏ទទេស្អាត វាដូចជាសកម្មភាពកូនក្មេងដូច្នេះដែរ។

ដោយមិនដឹងថាលោកត្រាំគិតយ៉ាងដូចម្ដេចឱ្យប្រាកដពីការចង់ជួបមេដឹកនាំផ្ដាច់ការម៉ាឌូរ៉ូទេ តែក្រោយពីមានការរិះគន់ពីលោកចនបៃដិន ពីសមាជិកសភាមកពិបក្សរបស់លោក លោកបានទ្វីតក្នុងបណ្ដាញសង្គមថាមិនដូចក្រុមឆ្វេងនិយមគិតនោះទេ ខ្ញុំនឹងឈរបប្រឆាំអនឹងរបបសង្គមនិយមជានិច្ចហើយឈរតែជាមួយពលរដ្ឋវេណហ្សូអេឡាទេ លោកបន្ថែមពីលើឃ្លាដែលលោកថាលោកជួបម៉ាំឌូរ៉ូតែរឿងមួយទេ គឺបើកការពិភាក្សាពីច្រកចេញពីអំណាចដោយសន្ដិវិធី។ ខណៈនេះដែរសហរដ្ឋអាមេរិកក៏កំពុងតែកៀរគររកការគាំទ្រដើម្បីបន្ដនូវការដាក់សម្ពាធជាអតិបរិមាលើរបបលោកម៉ាឌូរ៉ូខណៈបុគ្គលិកទូតវេណេហ្សូអេឡាបានយកបញ្ហានេះទៅរាយការណ៍នៅអង្គការសហប្រជាជាតិជាញឹកញាប់៕

ដោយ៖ ពៅនិកា

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ចំពេលតានតឹងជម្លោះព្រំដែននឹងចិន ឥណ្ឌាទិញយន្ដហោះចម្បាំងពីរុស្ស៊ីរាប់សិបគ្រឿងដើម្បីអ្វី?

សំណើទិញយន្ដហោះចម្បាំងជាង៣០គ្រឿងពីរុស្ស៊ីត្រូវ[...]

វៀតណាមស្នើឱ្យអាស៊ានប្រកាន់ជំហររួមប្រឆាំងនឹងការវាតទីរបស់ចិនករណីសមុទ្រចិនខាងត្បូង

មេដឹកនាំសមាគមអាស៊ានបាននិយាយថាច្បាប់សមុទ្រឆ្នា[...]

កូរ៉េខាងជើងកម្ទេចការិយាល័យទំនាក់ទំនងកូរ៉េខាងត្បូងហើយគ្រោងសង់បន្ទាយនៅតំបន់ គ្មានយោធា

បើតាមសារព័ត៌មានABC Newsស្រង់ពីប្រភពព័ត៌មានកូរ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត