loader

មេភូមិម្នាក់ដុតសម្លាប់ស្រ្ដីម្នាក់ត្រូវបានចាប់ខ្លួន

(កំពង់ឆ្នាំង)៖ ករណីឃាតកម្ម ដែលប្រព្រឹត្តដោយមេភូមិម្នាក់ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយរួមភេទរួចដុតសម្លាប់ស្រ្តីម្នាក់ បច្ចុប្បន្នត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿងទៅកាន់តុលាការដើម្បីដោះស្រាយតាមនីតិវិធី។

រឿងនេះមិនមែនជាលើកទី១ ដែលបានកើតឡើងនោះទេ កាលពីថ្ងៃទី១០ ខែមិថុនានេះ ក៏មានករណីដុតសម្លាប់ស្រ្តីដែលជាប្រពន្ធនៅពេលកំពុងគេងលក់ផងដែរ។

កញ្ញា អ៊ុំ ច័ន្ទលក្ខិណា រាយការណ៍៖

ករណីឃាតកម្ម រួមភេទរួចដុតសម្លាប់ នៅក្នុងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២០នេះ នៅពេលនេះសមត្ថកិច្ចបានវែកមុខជនសង្ស័យឃើញហើយ។ រឿងនេះបានបង្កភាពភ្ងាក់ផ្អើលបន្ទាប់ពីស្រ្តីរងគ្រោះម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ កាលពីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២០ នៅក្នុងខ្ទមចាំចម្ការមួយកន្លែងនៅចំណុចសែនណី ក្នុងភូមិក្រាំងកន្ទ្រោល ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយដងខ្លួនត្រូវបានភ្លើងឆេះមួយកំណាត់ផ្នែកខាងលើ ដោយមិនដឹងពីមូលហេតុពិតប្រាកដ ដែលស្ត្រីរងគ្រោះមានឈ្មោះ ជា ថន អាយុ៥៦ ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ មានប្ដីជាជនពិការភ្នែកទាំងសង។

បន្ទាប់ពីសមត្ថកិច្ច កងរាជអាវុធហត្ថ បានធ្វើការស្រាវជ្រាវយ៉ាងល្អិតល្អន់ រយៈពេលប៉ុន្មានថ្ងៃមកនេះ ទើបឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់កាលពីថ្ងៃទី២៧ ខែមិថុនា ដែលមានតួនាទីជាមេភូមិក្រាំងកន្រ្ទោល ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនបន្ទាប់ពីបានស្រាវជ្រាវរកឃើញថា បានពាក់ព័ន្ធនឹងករណីធ្វើឲ្យស្រ្តីម្នាក់ ស្លាប់ កាលពីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងខ្ទមចាំចំការមួយកន្លែង ស្ថិតនៅក្នុងភូមិក្រាំងកន្រ្ទោល ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

លោក ហង្ស សុជាតិ មេបញ្ជារការរងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាជនសង្ស័យដែលកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនខាងលើនេះមានឈ្មោះថា ញេប សុខុម ហៅកុំ មានអាយុ៦៧ឆ្នាំ ជាមេភូមិក្រាំងកន្រ្ទោល។ តាមការបញ្ជារបស់លោក សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងក្រោមការសម្របម្រួលនីតីវិធីពីតំណាងអយ្យការ កម្លាំងអាវុធហត្ថ បានស្រាវជ្រាវតាមនីតិវិធី និងឈានទៅឃាត់ខ្លួនមេភូមិលោក ញេប សុខុម ដើម្បីយកមកធ្វើការសាកសួរកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២០។

លុះនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ទើបជនសង្ស័យបានសារភាពថា រូបគាត់ដែលជាជនសង្ស័យ និងជនរងគ្រោះធ្លាប់មានទំនាក់ទំនងស្នេហារជាមួយគ្នា អស់រយៈពេល៥ឆ្នាំមកហើយ។ ដោយឡែកនៅថ្ងៃកើតហេតុ ស្របពេលនោះក្នុងភូមិមានពិធីភ្ជាប់ពាក្យហើយ ខាងស្រីក៏បានមកចូលរួមក្នុងពិធីភ្ជាប់ពាក្យនោះផងដែរ។ ក្រោយពីចប់ពិធីភ្ជាប់ពាក្យស្រ្តីជាជនគ្រោះបានជិះម៉ូតូទៅចំណុចស្រែណីចាំមុន រួចបានទូរស័ព្ទមកជនសង្ស័យ និងបានជួបគ្នានៅវេលាម៉ោងប្រមាណ១២៖៣៧នាទីថ្ងៃត្រង់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ក្រោយពីបានជួបគ្នាជនសង្ស័យ និងជនរងគ្រោះ បានរួមមេត្រីជាមួយគ្នាដូចសព្វមួយដង ដោយលើកនេះពួកគេបានរួមរ័ក្សជាមួយគ្នានៅកន្លែងថ្លុកក្របី គ្មានទឹកមួយកន្លែង ដែលមានចម្ងាយពីខ្ទមដែលដុតសពស្ត្រីរងគ្រោះប្រមាណជា៣០ម៉ែត្រ។

ជនសង្ស័យបានបន្តទៀតថា នៅពេលដែលកំពុងរួមភេទ ខណៈនោះជនរងគ្រោះមានអាការៈកន្ត្រាក់ដៃជើង ឃើញដូច្នេះជនសង្ស័យក៏បានជួយធ្វើចលនារឹតទ្រូង នឹងច្របាច់គក់ អស់រយៈពេលជាច្រើននាទី ស្ត្រីរងគ្រោះនៅតែមិនដឹងខ្លួន ទើបជនសង្ស័យបានបីជនរងគ្រោះ យកទៅដាក់នៅក្នុងខ្ទមចាំ    ចំការ ដែលនៅក្បែរនោះ បន្ទាប់មកក៏ទៅរើសកំទេចកម្ទី អង្កាម និងស្លឹកត្នោត មកគរពីលើជនរងគ្រោះហើយកេះដែកកេះដុតជនរងគ្រោះ ដើម្បីបំបាត់ភស្តុតាងតែម្ដង។ ពេលដុតជនរងគ្រោះឃើញថា ឆេះហើយនោះ រូបគេក៏បានជិះម៉ូតូចេញពីទីនោះភ្លាមៗដែរ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នា​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២០​នេះ ក្រោយការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចនៅក្នុងការវែកមុខជនល្មើស​។​ សំណុំរឿងជនសង្ស័យត្រូវបានចោទពីបទឃាតកម្ម ក្រោមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ដែលមានន័យសេចក្តីថា អំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឬមិនប្រើអាវុធ ដោយគ្មានស្ថានទម្ងន់ណាមួយដូចបានកំណត់ក្នុងមាត្រា ២០០ (បទឃាតកម្មគិតទុកជាមុន) ដល់មាត្រា ២០៥ (បទឃាតកម្មដោយមានទារុណកម្ម អំពើឃោឃៅ ឬអំពើរំលោភសេពសន្ថវៈ)នៃក្រមនេះគឺជាបទឃាតកម្ម។

ឃាតកម្មត្រូវផ្តន្ទាទោសដាក់ពន្ធធនាគារពី១០ឆ្នាំ ទៅ១៥ឆ្នាំ៕

អត្ថបទដោយ អ៊ុំ ច័ន្ទលក្ខិណា

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

រដ្ឋមន្ត្រីមហាផ្ទៃបញ្ជាអភិបាលរាជធានី-ខេត្ត ឲ្យទប់ស្កាត់ការកាប់ទន្ទ្រានយកដី នៅតំបន់ការពារធម្មជាតិ

ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បា[...]

ក្រសួងអប់រំចេញសេចក្ដីសម្រេ​ចឲ្យគ្រឹះស្ថានឯកជនរៀបចំការប្រឡងថ្នាក់ទី៩ ទី១២​និងប្រឡង​បញ្ចប់​ឆ្នាំ​នៃថ្នាក់ឧត្ដមសិក្សា

(ភ្នំពេញ)៖ ក្រសួងអប់រំយុវជន និងកីឡា នាថ្ងៃទី [...]

អង្គការ​សិទ្ធិមនុស្ស​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស៊ើប​អង្កេត​រក​សកម្មជន​អាវ​ក្រហម​ថៃ

(ភ្នំពេញ)៖ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ Hum[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត