loader

មេធាវីលោកកឹមសុខានិង មេធាវី រដ្ឋាភិបាល បញ្ចេញសង្រ្គាមចិត្ តសាស្ត្រដាក់គ្នាប្រាប់អ្នកកាសែត

នៅថ្ងៃពុធទី២៩មករានេះ លោកកឹមសុខា និង ក្រុមមេធាវីរបស់លោក​បានចូលខ្លួនសវនាការ ដោយរឿងក្ដីអំពីដើមចម គឺវិដេអូឃ្លិប មួយ ដែលលោកឹមសុខា និយាយពីការទាញទម្លាក់រដ្ឋាភិបាល មួយ​ដោយ​កម្លាំងមហាជន ។

សវនការនេះ ពោលពេញដោយ ភាពតានតឹង នៅពេល ក្រុមអយ្យការចោទសួរអ្វីទៅហៅគេ មានន័យ​ដូចម្ដេច។ ត្រង់នេះ គឺលោកមេធាវីគីតិចថា ជាចំណុចខ្លាំង និងចំណុចខ្សោយរបស់ ជនជាប់ចោទ គឺលោកកឹមសុខា។

កញ្ញាពៅនិកា ជូនសេចក្ដីរាយការណ៍៖

សាវនការ លើ អង្គហេតុ ពាក់ព័ន្ធនឹងសំណុំរឿង សន្ទិដ្ឋិភាព ឬអំពើក្បត់ជាតិ ដែលលោកកឹមសុខា ជា ប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ រងបទចោទដូចនេះ បានដំណើរការទៀតហើយ នៅថ្ងៃពុធ​ទី២៩មករាក្នុង សប្ដាហ៍ ​នេះ គឺជាសប្ដាហ៍ទី៣ ។​  បន្ទាប់ពីបញ្ចប់សវនាការនៅវេលាថ្ងៃត្រង់ ក្រុមមេធាវី ទាំងមេធាវី ការពារ ក្ដីលោកកឹមសុខា និងមេធាវីរាជរដ្ឋាភិបាល ដែលជាដើមបណ្ដឹង បានចេញមក ខាង​ក្រៅ ​ដើម្បី​ថ្លែងទៅកាន់អ្នកសារព័ត៌មាន អំពីដំណើរនៃការជំនុំជម្រះក្ដី ថាតើបានប្រព្រឹត្តទៅដូចម្ដេច ហើយ​មាន​​ភាព​តានតឹងដែរឬទេ។

នៅចំពោះមុខអ្នកសារព័ត៌មាន ក្រុមមេធាវីទាំងពីរក្រុមសុទ្ធតែ មានការប្រកាន់ជំហរ រៀងៗខ្លួន ហើយ​តាំងចិត្ត ត្រឹមត្រូវ ដូចគ្នា ក្នុងការបកស្រាយដោះបន្ទុក និងបកស្រាយ ដោះបន្ទុក។

ក្រុមមេធាវី របស់លោកកឹមសុខា បានថ្លែងថា សវនាការហាក់ដូចជាវីវល់​ព្រោះ មានការចោទសួរកូនក្ដី តែរឿង ដែល កន្លងហួសច្រើន ឆ្នាំ គឺមុន ឆ្នាំ២០១៣ ដែលតុលាការផ្ដើមចោទពីបទសន្ទិសដ្ឋិភាព នេះទៅទៀត។ មេធាវីម្នាក់ក្នុងចំណោមបីនាក់ គឺលោកផេងហេង បានទទូចថា​ ក្រុមប្រឹក្សាចៅក្រម ត្រូវ កោះហៅ រដ្ឋជាសមាជិកណាមួយ ដែលជាប់ពាក់ព័ន្ធ មកចូលខ្លួន ក្នុងសំណុំរឿងនេះ។

លោកមេធាវីបានពន្យល់ដូចនេះថា ៖————ចាក់សំឡេង———–

មិនយូរប៉ុន្មានផង ក្រុមមេធាវីរាជរដ្ឋាភិបាលដែលគេថាជាមេធាវី ដើម្បីបំណ្ដឹងរដ្ឋប្បវេណី ក្នុងសំណុំរឿង លោកកឹមុខា ក៏បាន ថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្នុងសវនការព្រឹកថ្ងៃពុធនេះ លោកកឹមុខា ហាក់ឆ្លើយ​ដោះ​សារ ហើយមិនចំសាច់រឿង ដែលចោទសួរថា អ្វីទៅ ពាក្យថាគេ ក្នុងវិដេអូឃ្លីប នោះ ។ ត្រង់នេះ លោក​មេធាវីគីតិច ថាលោកកឹមសុខា បានឆ្លើយថា ពាក្យថា គេនោះ គឺសំដៅទៅលើប្រជាជននៃ​ប្រទេស​នោះ។​លោកថា ជនជាប់ចោទកឹមុខា ដោះសារហើយនៅពេលនេះ។

លោក មេធាវីគីតិចបាន បកស្រាយដូចនេះថា ៖————ចាក់សំឡេង———–

សវនការ ថ្ងៃពុធទី២៩មករានេះ គឺជាព្រឹត្តិការណ៍មួយ ដែលអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ បាន​កំពុង​តាមដានជា​ខ្លាំង។ សវនាការលើសំណុំរឿងក្បត់ជាតិ ប្រឆាំងលោកកឹមសុខា ត្រូវបាន​អ្នកវិ​ភាគ​មួយ​ចំនួនដែលឯករាជ្យ មើល​ឃើញ​ថា ជាសវនាការ រត់ស្ថានភាពនយោបាយ និង សំពាធអន្តរជាតិ ជាពីសេស សហភាពអឺរ៉ុបដែលត្រៀមដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាវិញ នៅ ពាក់កណ្ដាលខែ កុម្ភៈឆ្នាំ២០២០នេះ។ យ៉ាងណា គេរំពឹងថា លោកឹមសុខានឹងទទួលបានការលើកលែងទោស ពីព្រះ​មហា​ក្សត្រក្រោយពី​សាល​ក្រម ចូលជាធរមានហើយលោកកឹមសុខា នឹងអាចធ្វើសកម្មភាព​នយោ​បាយ​ឡើងវិញ ក្រោម រូបភាពនៃការផ្សះផ្សាជាតិ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សង្ខេបព័ត៌មានសំខាន់ៗប្រចាំសប្ដាហ៍កម្មវិធីធ្លុងអំបោះ

យោងតាមការចុះផ្សាយរបស់គេហទំព័រVODថ្ងៃទី២០កុម្ភ[...]

រោងចក្រកាត់ដេរមួយចំនួនដំណើរចង្វាក់ផលិតកម្មឡើងវិញ

រោងចក្រកាត់ដេរមួយចំនួនដំណើរចង្វាក់ផលិតកម្មឡើងវិញ

ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០

យោងតាមការចុះផ្សាយរបស់គេហទំព័រវិទ្យុអាស៊ីសេរី [...]

រោងចក្រមួយចំនួននឹងត្រូវបិទទ្វារនៅដើមខែមីនា

រោងចក្រមួយចំនួននឹងត្រូវបិទទ្វារនៅដើមខែមីនា

ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០

ថ្នាក់ដឹកនាំ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត