loader

មេដឹកនាំ​បក្ស​កាន់​អំណាច​ វេ​ណេ​ហ្សូ​អេ​ឡា​ យល់ព្រម​ចរចា​ជាមួយ​មេដឹកនាំ​បក្ស​ប្រឆាំង​

​ប្រធាន​ធា​ធិ​បតី​ នៃ​ប្រទេស​វេ​ណេ​ហ្សូ​អេ​ឡា​លោក​ នី​កូ​ឡាស់​ ម៉ា​ឌូ​រ៉ូ​ ដែល​បាន​រំលាយ​សភា​ តាម​រយៈ​ការ​បោះ​ឆ្នោត​សភាធម្មនុញ្ញ​កាលពី​ខែសីហា​ កន្លង​ទៅ​ នៅ​ថ្ងៃ​ទី​០២​ ខែធ្នូ​នេះ​ លោក​បាន​សម្រេច​បញ្ជូន​គណៈប្រតិភូ​របស់​ខ្លួន​មួយ​ក្រុម​ទៅ​កាន់​ប្រទេស​ សាធារណរដ្ឋ​ ដូ​មី​និក​ ដើម្បី​បើក​កិច្ចចរចា​ ជាមួយ​មេដឹកនាំ​បក្ស​ប្រ​ឆាំ​ដែល​ជ្រកកោន​នៅ​ប្រទេស​នេះ​។​

​ការ​ចាប់ផ្ដើម​ចរចា​ត្រូវ​បាន​គណបក្ស​សង្គមនិយម​របស់​ ម៉ា​ឌូ​រ៉ូ​ ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ AP​ ថា​ គឺ​ដើម្បី​ស្វែងរក​ការ​យោគយល់​គ្នា​ ហើយ​ក៏​ដើម្បី​បង្កើត​ឲ្យ​មាន​ព្រឹ​ត្ដ​ការណ៍​បោះ​ឆ្នោត​ដំណាងរាស្ដ្រ​ម្ដងទៀត​។​

​ការ​បោះ​ឆ្នោត​សភាធម្មនុញ្ញ​ កាល​ប៉ុន្មាន​ខែ​មុន​នេះ​ មិន​មានការ​ចូលរួម​ដោយ​គណបក្សប្រឆាំង​នោះ​ទេ​។​ ដោយសារ​តែ​បក្ស​ប្រឆាំង​របស់​ប្រទេស​មួយ​នេះ​ ចាត់​ទុក​ការ​រំលាយ​សភា​ដោយ​លោក​ប្រធានាធិបតី​ ម៉ា​ឌូ​រ៉ូ​ គឺជា​រឿង​ខុសច្បាប់​ ។​ តែ​យ៉ាងនេះ​ក្ដី​ គណៈប្រតិភូ​ របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​រដ្ឋមន្ដ្រី​ទូរគមនាគមន៍​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ បើ​មាន​លទ្ធផល​ គឺជា​សញ្ញា​ នៃ​ការ​ផ្សះ​ផ្សាយ​ជាតិ​ដ៏​ធំ​មួយ​ហើយនឹង​មានការ​បោះ​ឆ្នោត​ជ្រើសរើស​ដំណាងរាស្ដ្រ​ឡើង​វិញ​នៅ​ឆ្នាំ​ក្រោយ​ តប​ទៅ​តាម​ការ​ទាមទារ​របស់​គណបក្សប្រឆាំង​។​

​ប្រធាន​ក្រុម​ចរចា​ របស់​គណបក្សប្រឆាំង​ ដឹកនាំ​ដោយ​ អតីត​ប្រធានរដ្ឋសភា​ គឺ​លោក​ ជូ​លី​ វ័​រ​ ។​ មេដឹកនាំ​បក្ស​ប្រ​ឆាំ​រូប​នេះ​បាន​អះអាង​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ការ​ចរចា​ដែល​ចាប់ផ្ដើម​នេះ​ គឺ​កើតឡើង​ដោយសារ​សហគមន៍​អន្ដរជាតិ​ ជា​អ្នកសម្របសម្រួល​ ជា​ពិសេស​លោក​ ម៉ា​ដូ​រ៉ូ​ ទទួលស្គាល់​ថា​ ការ​ដាក់​សម្ពាធ​ពី​អន្ដរជាតិ​ទៅ​លើ​រដ្ឋាភិបាល​របស់​លោក​ ដោយ​ការ​ដាក់​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​នោះ​ គឺជា​យន្ដការ​មួយ​ធ្វើ​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ​ឡើង​វិញ​។​

​ប្រទេស​វេ​ណេ​ហ្សូ​អេ​ឡា​ បាន​ធ្លាក​ក្នុង​វិបត្ដិ​នយោបាយ​ចាប់ពី​ខែមករា​ មក​ ដែល​បណ្ដាល​ឲ្យ​ផ្ទុះ​ហិង្សា​នយោបាយ​នៅ​ទូ​ទាំង​ប្រទេស​ ដែល​ក្នុង​នោះ​អាជ្ញាធរ​របស់​លោក​ ម៉ា​ដូ​រ៉ូ​ បាន​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​រាប់​សិប​នាក់​ដាក់​ពន្ធនាគារ​ ដែល​បណ្ដាល​ឲ្យ​មាន​ជនភៀសខ្លួន​ចេញពី​ប្រទេស​ជា​ច្រើន​ម៉ឺន​នាក់​។​ អ្នកនយោបាយ​បក្ស​ប្រឆាំង​ជា​ច្រើន​បានរ​ត់ទៅ​ជ្រកកោន​នៅ​ប្រទេស​ជិតខាង​ពិសេស​នៅ​សហរដ្ឋអាមេរិក​។​

​ប្រទេស​វេ​ណេ​ហ្សូ​អេ​ឡា​ កំពុង​ស្ថិត​នៅ​ក្រោម​ការ​ដាក់​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​លើ​មន្ដ្រីជាន់ខ្ពស់​បក្ស​កាន់​អំណាច​ ដែល​ទណ្ឌកម្ម​នេះ​ ធ្វើ​ឡើង​ដោយ​សហរដ្ឋអាមេរិក​ ប្រទេស​កា​ណា​ដា​ និង​សហភាព​អឺរ៉ុប​។​ ប្រទេស​ផលិត​ប្រេង​ដ៏​ធំ​លើ​ពិភពលោក​មួយ​នេះ​ បាន​ធ្លាក់​ក្នុង​បំណុល​បរទេស​ ជិត​ ៤​ម៉ឺន​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​ បំណុល​ដ៏​ធំ​នេះ​ បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​វេ​ណេ​ហ្សូ​អេ​ឡា​ ជួប​វិបត្ដិ​ធ្ងន់ធ្ងរ​៕

ព័ត៌មានទាក់ទង

ចិននឹងស្ថាបនាជំរុំជនភៀសខ្លួនតាមព្រំដែនកូរ៉េខាងជើងករណីសង្រ្គាមផ្ទុះឡើង

ប្រទេសចិននឹងស្ថាបនាជំរុំធំៗចំនួន ៥ នៅតាមព្រំដ[...]

ថៃ ស្វាគមន៍សហភាពអឺរ៉ុបដែលបន្ធូរការដាក់ទណ្ឌកម្មសេដ្ឋកិច្ច

ក្រុមប្រឹក្សាយោធាប្រទេសថៃបានស្វាគមន៍សហភាពអឺរ៉[...]

អង្គការAI ៖ ជនភៀសខ្លួន២០ម៉ឺននាក់ត្រូវបានរំលោភនិងធ្វើទារុណកម្ម

អង្គការលើកលែងទោសអន្តរជាតិបាននិយាយថា ជនភៀសខ្លួ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត