loader

មេដឹកនាំ​កំពូលៗ​បក្ស​កាន់​អំណាច​ ថ្វាយ​លិខិត​ជូនពរ​ព្រះមហាក្សត្រ​ថ្ងៃ​ព្រះ​អង្គ​គ្រងរាជ្យ​

ភ្នំពេញ៖ ​យ៉ាងតិច​ណាស់​លិខិត​ថ្វាយព្រះពរ​ ចំនួន​ ៣​ ដាច់​ដោយឡែក​ពី​គ្នា​បាន​រៀបរាប់​ជូនពរ​ព្រះករុណា​ព្រះបាទ​ សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​កម្ពុជា​ ក្នុង​ឱកាស​ព្រះ​រាជពិធី​បុណ្យខួប​លើក​ទី​១២​ នៃ​ការ​យាង​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​។​

king-sihamony1
ព្រះមហាក្សត្រ​ សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ បាន​ឡើង​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​នៅ​ថ្ងៃ​ទី​២៩​តុលា​ ឆ្នាំ​២០០៤​ បន្ទាប់​ពី​ព្រះ​បិតា​របស់​ព្រះ​អង្គ​ព្រះបាទ​នរោត្តម​សីហ​នុ​ បាន​ដាក់រាជ្យ​។​ ព្រះ​អង្គ​ បាន​ឡើង​គ្រងរាជ្យ​តាម​ការ​ជ្រើស​តាំងពី​ក្រុម​ ប្រឹក្សា​ រាជសម្បត្តិ​ ដែល​ក្នុង​នោះ​មាន​ សម្ដេច​ ហ៊ុន​ សែន​ ផង​ដែរ​។​

​មេដឹកនាំ​បក្ស​កាន់​អំណាច​ ដែល​ ថ្វាយ​លិខិត​ ជូនពរ​ព្រះមហាក្សត្រ​ មាន​ សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ និង​ជា​ប្រធាន​គណបក្ស​ ប្រជាជន​កម្ពុជា​ សម្ដេច​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ និង​ជា​ប្រធានកិត្តិយស​គណបក្ស​  លោក​ ឧបនាយករដ្ឋមន្ត្រី​ សុខ​ អាន​ ជា​មន្ត្រីជាន់ខ្ពស់​ របស់​គណបក្ស​។​ ចំណែក​ ភរិយា​របស់​សម្ដេច​ ហ៊ុន​ សែន​ គឺ​ សម្ដេច​ ប៊ុ​ន​ រ៉ា​នី​ ក៏​បាន​ថ្វាយ​លិខិត​ជូនពរ​ ព្រះ​អង្គ​ផង​ដែរ​។​

​លិខិត​ របស់​ថ្នាក់ដឹកនាំ​កំពូលៗ​ នៃ​បក្ស​កាន់​អំណាច​ មាន​ខ្លឹមសារ​ប្រហាក់ប្រហែល​គ្នា​ ដោយ​ សរសើរ​ ព្រះករុណា​ ដែល​ឡើង​គ្រងរាជ្យសម្បត្តិ​ បានជា​ម្លប់​ដ៏​ត្រជាក់​សម្រាប់​ប្រជារាស្ត្រ​ និង​ប្រទេស​ជាតិ​។​

​លិខិត​បាន​បន្ត​ថា​សូម​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ ព្រះ​អង្គ​ប្រកបដោយ​ព្រះរាជ​សុខភាព​ល្អ​បរិបូរណ៍​ ព្រះ​កាយពល​មាំមួន​ ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះ​វស្សា​ ព្រះ​បញ្ញាញាណ​វាងវៃ​ ដើម្បី​ទ្រង់​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់​ និង​សេចក្ដីសុខ​ ដល់​ប្រជានុរាស្ត្រ​របស់​ព្រះ​អង្គ​ ជា​និច្ច​និរន្តរ៍​៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សម្ដេចហ៊ុនសែនថាឯណាទៅយុត្តិធម៌សមម្រាប់ប្អូនថ្លៃលោកនិងរូបលោករងការវាយប្រហារឆ្នាំ១៩៩៨

ខណៈមានការរិះគន់ជាខ្លាំងពីសំណាក់ក្រុមប្រឆាំង ច[...]

សម្ដេចហ៊ុនសែនប្រតិកម្មនឹងក្រុមប្រឆាំងថារាជរដ្ឋាភិបាលនឹងរំលំដោយសារកូវីដទើបកាត់ប្រាក់​ខែមន្ត្រីរា​ជការ

សម្ដេចនាយករដ្ឋមន្ត្រី បានបន្តប្រតិកម្មដាក់ក្រ[...]

រដ្ឋមន្ត្រីមហាផ្ទៃបញ្ជាអភិបាលរាជធានី-ខេត្ត ឲ្យទប់ស្កាត់ការកាប់ទន្ទ្រានយកដី នៅតំបន់ការពារធម្មជាតិ

ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត