loader

មេដឹកនាំហ្វីលីពីនិងថៃអបអរសាទរជ័យជម្នះរបស់បក្សCPP

ទោះបីមិនឃើញមានអគ្គលេខាធិការរដ្ឋានសមាគមអាស៊ានបានចេញសេចក្ដីថ្លែងការណ៍ ក្នុងនាមអង្គការតំបន់ទាក់ទិននឹងការបោះឆ្នោតនៅ កម្ពុជាក៏ដោយ តែគេឃើញមេដឹកនាំប្រទេសមួយចំនួន ដូចជា វៀតណាម ឡាវ ថៃ និងហ្វីលីពីន បានផ្ញើសារមកអបអរសាទរ ការបិទបញ្ចប់ការបោះឆ្នោតនៅកម្ពុជា ដែលគណបក្សកាន់អំណាចដឹកនាំសម្ដេច ហ៊ុន សែន បានឈ្នះដាក់គេតែឯង ខណៈបក្សផ្សេងៗទៀតមានសនឹ្លកឆ្នោតគាំទ្រ តិចតួចបំផុត ។

លោក សោម លាភ រាយការណ៍ !

 

លោក Rodrigo Duterte ប្រធានាធិបតីនៃប្រទេសហ្វីលីពីន និងលោកប្រាយុទ្ធ ចាន់ អូចា នាយករដ្ឋមន្ត្រីថៃ បានអបអរសាទរចំពោះជោគជ័យនៃការបោះឆ្នោតនៅកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចុះផ្សាយនៅថ្ងៃ ទី៩ សីហា។

យោងតាមសេចក្ដីប្រកាសព័ត៌មាននេះ បញ្ជាក់ថា ​ហ្វីលីពីនសាទរចំពោះការបោះឆ្នោតនៅកម្ពុជានេះ ដែលការណ៍នេះធ្វើឡើងតាមរយៈសេចក្ដីថ្លែងការរបស់លោក អាឡាន ភីធ័រ យ៉េតាណូ រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋហ្វីលីពីន កាលពីថ្ងៃទី ៥ សីហា ឆ្នាំ ២០១៨។

លោក អាឡាន ភីធ័រ យ៉េតាណូ ថ្លែងថា៖ « លោក Rodrigo Duterte និងប្រជាជនហ្វីលីពីនចូលរួមត្រេកអរ និងអបអរសាទរចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជាទៅលើការបោះឆ្នោតសភានីតិកាលទី៦ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី ២៩ កក្កដារបស់កម្ពុជាកន្លងមកនេះ ដែលដំណើរការនៃការ បោះឆ្នោតនោះ ប្រព្រឹត្តទៅប្រកបដោយសន្តិភាព និងសណ្ដាប់ធ្នាប់ »។

ជាងនេះ ហ្វីលីពីនសន្យាថា នឹងធ្វើការជាមួយកម្ពុជា ក្នុងការពង្រឹងបន្ថែមរាល់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការណ៍ទ្វេភាគី តំបន់ និង អន្តរជាតិ។

ចំណែកឯ ការសាទររបស់លោក បា្រយុទ្ធ ចាន់ អូចាវិញ គឺធ្វើឡើងក្នុងនាមជារដ្ឋាភិបាលថ្មីថៃ និងប្រជាជនខ្លួន ដែកសម្ដែងនូវក្ដីអបអរសាទរចំពោះសម្ដេចតេជោហ៊ុនសែន និងគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជំនះយ៉ាងខ្លាំងទៅលើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

ជាងនេះ លោក បា្រយុទ្ធ ច័ន្ទអូចា​ ក៏សាទរចំពោះសម្ដេចតេជោហ៊ុន សែន និង សមត្តកិច្ចពាក់ព័ន្ធទាំងអស់ ដែលរៀបចំការបោះឆ្នោតប្រកបដោយជោគជ័យ និងប្រសឹទ្ធភាព។ យ៉ាងណាមិញ ប្រទេសថៃប្ដេជ្ញាថា នឹងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីប្រយោជន៍ប្រជាជនទាំងពីរ។

គួររំលឹកថា កម្ពុជាបានដំណើរការបោះឆ្នោតសភានីតិកាលទី ៦  កាលពីថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០១៨។ ក្រោយការបោះឆ្នោតជាតិនេះ គេសង្កេតឃើញថា ប្រទេសចិន វៀតណាម ឡាវ ថៃ និងហ្វីលីពីនបានទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជានេះ។ យ៉ាងណាមិញ ប្រទេសនៅអ៊ឺរ៉ុប ក៏ដូចជាប្រទេសដែលប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យពេញលេញ មិនបានទទួលស្គាល់លើការបោះឆ្នោតនេះទេ ពួកគេថា ការបោះឆ្នោតនៅកម្ពុជា ជាការបោះឆ្នោតក្លែងក្លាយ មិនមែនបង្ហាញពីឆន្ទៈពិតប្រជាពលរដ្ឋ និងភ្ពាប់ទៅដោយការគំរាមកំហែង។ ឆ្លងតាមរយៈលទ្ធផលបឋម ឃើញថា ក្នុងចំណោមគណបក្ស ទាំង២០ ចូលប្រកួតការបោះឆ្នោត មានតែគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ សម្ដេចនាយករដ្ឋមន្ត្រីទទួលបានអាសនៈ ទាំងអស់ នៃអាសនៈសរុប ១២៥។

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែនបានប្រកាសថា រដ្ឋាភិបាលថ្មីនឹងកើតរូបរាងឡើងនៅដើម្បីខែកញ្ញា ហើយពេលនោះ សម្ដេចនឹងទៅកាន់មហា សន្និបាតអង្គការសហប្រជាជាតិ ដើម្បីធ្វើសេចក្ដីថ្លែងការណ៍នៅទីនោះ។ សម្ដេច ថា វត្តមានរបស់សម្ដេច ក៏ជាការបញ្ជាក់ពីភាពស្របច្បាប់នៃរាជរដ្ឋាភិបាលថ្មីនេះដែរ។

មហាសន្និបាតអង្គការសហប្រជាជាតិ នឹងចាប់ផ្ដើមនៅថ្ងៃទី ១៥កញ្ញា ដោយបិទបញ្ចប់នៅចុងខែកញ្ញា ៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ទីបំផុត អ្នកស្រីទេពវន្នីត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ

ក្រុងភ្នំពេញ៖ ក្រោមព្រះទានលើកលែងទោសពី ព្រះមហា[...]

មន្ត្រីជាន់ខ្ពស់ហ៊ុនស៊ិនប៉ិចលាលែងពីតំណែងខណៈមន្ត្រីជាន់ខ្ពស់បក្សGDPលាលែងពីបក្ស(មានសំឡេង)

ភ្នំពេញ៖ ក្រោ លទ្ធផលជាផ្លូវការនៃការបោះឆ្នោតសភ[...]

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​ ៖​ កំណែ​ទម្រង់ការ​ប្រឡង​បាក់​ឌុ​ប​បាន​ឈាន​ដល់​ចំណុច​កាន់តែ​ប្រសើរ​

​នៅ​ថ្ងៃ​ទី​២០​ ខែសីហា​ នេះ​ គឺ​ថ្ងៃ​ដំបូង​នៃ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត