loader

មេដឹកនាំបក្សប្រឆាំងនៅរុស្ស៊ីត្រូវបានដោះលែង

មេបក្សប្រឆាំងល្បីល្បាញជាងគេនៃប្រទេសរុស្ស៊ី ដែលប្រធានាធិបតី ប្លាឌីមៀពូទីន ចាត់ទុកជាសត្រូវស្លាប់រស់របស់លោក ត្រូវបានដោះលែងអោយមានសេរីភាពនៅថ្ងៃព្រហស្បតិ៍ទី ១៤ មិថុនានេះ។

                                                                                                    លោក Alexei Navalny

 

តាមទីភ្នាកងារសារព័ត៌មានAP លោក Alexei Navalny បានជាប់ឃុំរយៈពេល ៣០ថ្ងៃ ក្រោមបទចោទករណី ដឹកនាំធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ដែលគ្មាន ការអនុញ្ញាតិ។ លោក បានដឹកនាំការតវ៉ាមួយប្រឆាំង លោកប្រធានាធិបតីពូទីន ខណៈ លោកពូទីន កំពុងស្បថចូលកាន់តំណែងជាប្រធានាធិបតីជាប់ឆ្នោតនៅក្នុងការបោះឆ្នោតខែមីនា ។

លោក Alexei Navalny ត្រូវបានពណ៌នាថា ជាសកម្មជនប្រឆាំងអំពើពុករលួយ ប្រឆាំងនឹងការគ្រប់គ្រងរបស់លោកពូទីន។

ការដោះលែងពីមេបក្សប្រឆាំងនេះ ចំពេលប្រទេសរុស្ស៊ី បើកព្រឹត្តិការណ៍អន្តរជាតិ នៃការប្រកួតបាល់ទាត់ពិភពលោកនៅថ្ងៃនេះ។

ទីភ្នាកងារសារព័ត៌មានAPរាយការណ៍ថា ប៉ូលិស នៅតែតាមឃ្លាំមើលNavalny ជាប់ជានិច្ចព្រោះខ្លាចលោកដឹកនាំការតវ៉ារំខាន់ដល់ ព្រឹត្តិការណ៍អន្តរជាតិនេះ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ដូណាល់ត្រាំបញ្ជាឱ្យបង្កើតកងអង្គភាពទ័ពថ្មីមួយមានមូលដ្ឋានក្នុងលំហអាកាស

ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ បានបញ្ជាអោ[...]

​អ្នកនាំពាក្យ​៖​ពុំ​មាន​ដំណឹង​ពី​ការ​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​ពាក់ព័ន្ធ​នឹង​ការ​រិះគន់​នាយក​រដ្ឋមន្ត្រី​ថៃ​

​ភ្នំពេញ​៖​ ក្រោយ​ពី​កាសែត​ថៃ​បាន​ចុះ​ផ្សាយ​ថ[...]

សង្រ្គាមការទូតអាមេរិក-វេណេហ្សូអេឡាធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់ហើយ

សង្រ្គាមការទូត រវាងវេណេហ្សូអេឡានិងអាមេរិក បាន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត