loader

មេដឹកនាំកំពូលចិនព្រមានថាការបោសសំអាតអំពើពុករលួយនៅតែបន្ត

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានព្រមានជា​ថ្មីម្ដងទៀតថា ការប្រយុទ្ធប្រឆាំង​នឹងអំពើពុករលួយមិន​ទាន់បញ្ចប់​ឡើយ ហើយថា​គណបក្សកុម្មុយនីស្ដចិន​ត្រូវតែត្រៀម​ខ្លួន ដើម្បីប្រឈមមុខ​នឹងបញ្ហាជាច្រើន​ទៀត។

នេះបើតាម​ការចេញផ្សាយ ដោយ​សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែកក្កដា ឆ្នាំ២០១៨ ដែលស្រង់បណ្ដាញផ្សាយព័ត៌មាន ក្នុងប្រទេសចិន។

ចាប់តាំងពី​ឡើងកាន់អំណាច​ រយៈពេលច្រើន​ជាង ០៦ឆ្នាំមកនេះ លោក ស៊ី បានពង្រឹង​អំណាចកាន់តែខ្លាំង​ពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈ​ការធ្វើយុទ្ធនាការ​បង្រ្កាបអំពើពុករលួយ ក្នុងនោះមាន​មន្ត្រីជាន់ខ្ពស់​ជាច្រើននាក់ គឺអតីត​នាយកសន្តិសុខ​ផ្ទៃប្រទេសលោក ចូវ យ៉ុងកាង (Zhou Yongkang) ជាដើមត្រូវបាន​ផ្ដន្ទាទោសដាក់​ពន្ធនាគារ។

ថ្លែងទៅកាន់កម្មាភិបាលជាន់ខ្ពស់បក្សម្មុយនិស្តចិនលោកស៊ីបានសង្កត់ធ្ងន់ថា វិន័យរបស់បក្ស គឺ ត្រូវតែអនុវត្ត ហើយមន្ត្រីមានកំហុស ត្រូវទទួលការផ្ដន្ទាទោស។

លោកស៊ី គឺជាមេដឹកនាំចិនមុខគេ ក្នុងការត្រួសត្រាយផ្លូវដើម្បីកាន់អំណាចយូរអង្វែង។ កាលពីខែមីនា​ឆ្នាំ២០១៨នេះ  សភាប្រជាជនចិនបានអនុម័តជាឯកចន្ទ ​លុបចោលអាណត្តិប្រធានាធិបតី​ចិន ដែលនេះគឺជា​ការបើកដៃឱ្យ​លោក ស៊ី អាចកាន់អំណាច​មិនមានពេល​កំណត់ និងក្លាយជាមេដឹកនាំ​ដ៏មានឥទ្ធិពល​បំផុត បន្ទាប់ពីអតីត​ប្រធានាធិបតី​ចិន លោក ម៉ៅ សេទុងដែលជាមេដឹកនាំបដិវត្តវប្បធម៌៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ទឹកជំនន់នៅវៀតណាមសម្លាប់មនុស្ស ១៩នាក់

ទឹកជំនន់នៅវៀតណាមសម្លាប់មនុស្ស ១៩នាក់

ថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨

រដ្ឋាភិបាលវៀតណាមអោយដឹងថា មនុស្សស្លាប់ដោយសារទឹ[...]

មេដឹកនាំចិនផ្ញើសារថ្វាយព្រះមហាក្សត្រអបអរសាទទំនាក់ទំនងកម្ពុជា-ចិន៦០ឆ្នាំ

នៅឆ្នាំ ២០១៨នេះ គឺជាខួប ៦០ឆ្នាំនៃការបង្កើតទំន[...]

លោកស្រីប៉ាកគួនហេ​មានទោសជាង៣០ឆ្នាំករណីពុករលួយនិងរំលោភច្បាប់បោះឆ្នោត

កូរ៉េខាងត្បូង៖ តុលាការក្រុងសេអ៊ូល នៅថ្ងៃសុក្រ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត