loader

មហាធា៖ម៉ាឡេស៊ីធ្លាក់ក្នុងវប្បធម៌ពុករលួយធ្ងន់ធ្ងរ

លោកនាយករដ្ឋន្ត្រី មហាធា មហាម៉ាត បាននិយាយថា អំពើពុករលួយបានក្លាយជាវប្បធម៌យ៉ាងជ្រៅខ្លះ ហើយនៅក្នុងសង្គមម៉ាឡេស៊ី ដែលនឹងធ្វើអោយអនាគតប្រទេសនេះគ្រោះថ្នាក់។

តាមសារព័ត៌មានម៉ាឡេស៊ី The Star Online លោក មហាធា បានសរសេរលើបណ្ដាញសង្គមរបស់លោកនៅថ្ងៃទី ៦ធ្នូនេះថា ពលរដ្ឋម៉ាឡេស៊ីចាប់ផ្ដើម ទទួលយកវប្បធម៌ពុករលួយបណ្ដើរហើយ ដោយពួកគេហាក់គ្មានការអៀនខ្មាស់នឹងការលូកដៃទទួលប្រាក់សំណូក។

លោកបន្តថា នៅពេលសហគមន៍ម៉ាឡេស៊ីគិតរឿងនេះ គឺពួកគេចាត់ទុកជារឿងធម្មតា ហើយពេលនោះគេបើកចំហបេះដូងថា គ្មានកំហុសអ្វីទេត្រឹមទទួលប្រាក់សំណូកដែលលោកថា លុយ គឺជា ព្រះអង្គម្ចាស់របស់ពួកគេទៅហើយ។ តែលោកថា នៅពេលពលរដ្ឋគិតពីជាតិទើបគេដឹងថា គ្រោះថ្នាក់បើប្រទេសធ្លាក់ក្នុងប្រព័ន្ធពុករលួយ។

ការបញ្ចេញទស្សនៈរបស់អ្នកនយោបាយជើងចាស់រូបនេះ គឺគាប់ជួនតុលាការប្រទេសម៉ាឡេស៊ីបានធ្វើការចោទប្រកាន់ទៅលើអតីតមន្ត្រីជាន់ខ្ពស់ជាច្រើនរូប រួមទាំងលោកណាជីពរ៉ាហ្សាក់អតីតនាយករដ្ឋន្ត្រីចាញ់ឆ្នោត  និងភរិយារបស់លោកណាជីពកំពុងជាប់បណ្ដឹងច្រើនបទចោទពាក់ព័ន្ធនឹងការកឹបកេងប្រាក់របស់រដ្ឋរាប់រយលានដុលា្លរអំឡុងពួកគេមានអំណាច៕   

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ក្រុមហ៊ុនចិន ចាប់ផ្ដើមដកខ្លួនឈប់ទិញប្រេងឆៅពីវេណេហ្សូអេឡាដោយសារទណ្ឌកម្មរបស់អាមេរិក្

ចិនគឺជាម្ចាស់បំណុលធំទី១នៃរបបលោកម៉ាឌូរ៉ូដែលមាន[...]

ទូកនេសាទចិន៨រយគ្រឿងបណ្ដែតពេញពេញសមុទ្រចិនខាងត្បូង នាំឱ្យវៀតណាមហ្វីលីពីនស្រឡាំងកាំង

ដុំពកខ្មៅបានគ្របដណ្ដប់លើផ្ទៃសមុទ្រចិនខាងត្បូង[...]

អតីតបក្សCNRP ប្រកាសថាលោកសមរង្ស៊ីដឹកនាំមន្ត្រី បក្សចូលកម្ពុជាវិញនៅថ្ងៃទី៩វិច្ឆិកា២០១៩

អតីតគណបក្សសង្រ្គោះជាតិបានចេញសេចក្ដីប្រកាសព័ត៌[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត