loader

មហាធាប្រាថ្នាក្លាយជាអាទិទេពនៃអំណាចម៉ាឡេស៊ីជួបរឿងបរាជ័យនៃជីវិតជិត១០០ឆ្នាំ

នរណាក៏ដឹងដែរថា លោកមហាធាមហាម៉ាត់ គឺជាអ្នកនយោបាយជើងចាស់កំពូល្បិច។ បុរសវ័យជិត១០០ឆ្នាំនេះ កាន់អំណាចជាង២០ឆ្នាំកាលពីទសវត្ស១៩៨០​ រហូតដល់ដើមទសវត្សឆ្នាំ២០០០។ នៅឆ្នាំ២០០៣ លោក បានលាលែងពីនាយករដ្ឋមន្ត្រី ដោយទុកអោយអ្នកនយោ​បាយជំនាន់ក្រោយ កាន់កាប់ចង្កូតរដ្ឋាភិបាល ជំនួសលោក។ ប៉ុន្តែមុននឹងនោះប៉ុន្មានឆ្នាំគឺលោក បណ្ដេញ ឧបនាយករដ្ឋមន្ត្រីម្នាក់របស់លោកពីតំណែង គឺលោកអាន់ងវ៉ាអ៊ីប្រាហ៊ីម ដោយសារទំលាស់នឹងការកែទម្រង់សេដ្ឋកិច្ច ប្រទេស។ លោកអាន់វ៉ាបានបង្កើតប្រឆាំង ហើយ មិនយូរប៉ុន្មានលោក ត្រូវបានចាប់ខ្លួន ក្រោមបទរំលោភប្រពៃណីសាសនា ឥស្លាម។ ក្រោយពីលោកសម្រាកពីនយោបាយ បានជិត២០ឆ្នាំ បុរសវ័យ៩៤ឆ្នាំរូបនេះ ក៏បានសម្ដែងការសោកស្ដាយ ការលោកធ្វើអោយលោកអាន់វ៉ាមានទោស​ ។ការសោកស្ដាយរបស់លោក គឺបន្ទាប់ពីលោកអាន់វ៉ា ត្រូវរដ្ឋាភិបាល លោកណាជីពរករឿងលោកជាថ្មីទៀត ករណីលោកស្រឡាញ់បុរសដូចគ្នា ហើយក៏ធ្វើលោកអាន់វ៉ាអ្នកនយោបាយមានប្រជាប្រិយកាន់តែខ្លាំងមានទោស ម្ដងទៀត។ នៅពេលនោះ សម្រាប់លោកមហាធាក៏ឆក់យក ប្រជាប្រិយភាពពីលោកអាន់វ៉ាមកឱបនឹងខ្លួនលោក​ ធ្វើអោយលោកត្រូវបានសម្ព័ន្ធភាពលើកអោយឡើងធ្វើជានាយករដ្ឋន្ត្រីម្ដងទៀត គឺនាយករដ្ឋមន្ត្រីចេញពីការបោះឆ្នោតសភាខែឧសភាឆ្នាំ២០១៨ ដែលពិភពលោក ចាត់ទុកលោកមហាធា កំពូលអ្នកនយោបាយ ដែលចេះយកអំណាចបាននៅពេលខ្លួនមានវ័យ៩២ឆ្នាំ ។ គេអាចប្រៀបលោកមហាធា ដូចជាម្ចាស់អាទិទេពអំណាចម៉ាឡេស៊ី គឺប្រាថ្នាអ្វីបានហ្នឹងគឺបានដូចចិត្ត។ តែសម្រាប់ពេលនេះ ត្រូវបានមើលឃើញថាការប្រាថ្នាក្លាយជាអាទិទេពនៃអំណាម៉ាឡេស៊ីនៃបុរសខ្លាំងរូបនេះជួបរឿងបរាជ័យហើយនៅពេលនេះ។

តើកត្តាអ្វីខ្លះនាំអោយលោកមហាធា បរាជ័យដូចនេះ?

សូមស្ដាប់ការបកស្រាយរបស់លោកនួនបូរិន៖

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

តើកុបកម្មនៅអាមេរិកអាចបញ្ចប់ទៅវិញដោយរបៀបណា?

តើកុបកម្មនៅអាមេរិកអាចបញ្ចប់ទៅវិញដោយរបៀបណា?

ថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២០

មកទល់ពេលនេះបាតុកម្មតវ៉ាប្រឆាំងនឹង អំពើហិង្សាប[...]

បទវិភាគ៖ចិនកាន់តែគំរាមតៃវ៉ាន់កាន់តែក្លាហាន ហេតុអ្វីបាន ជាមហាយក្សចិនខ្លាចតៃវ៉ាន់?

នៅពេលពិភពលោកកំពុងសំឡឹងមើល មិនដាក់ភ្នែក ចលនាឆ្[...]

វិភាគ៖ថ្ងៃនេះហុងកុងថ្ងៃស្អែកតៃវ៉ាន់ តើអាចគេចចេញពីក្រញ៉ាំដៃចិន ដែរឬទេ?

ត្បិតសេដ្ឋកិច្ចរបស់ចិនខ្ពស់មុខខ្ពស់មាត់តែសញ្ញ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត