loader

មន្រ្តីរដ្ឋសភាកម្ពុជាសុំទោសដែលភាន់ច្រឡំ​ថាប្រធាន IPU គាំទ្រលទ្ធផលបោះឆ្នោតជាតិនៅកម្ពុជា

(ភ្នំពេញ)៖ មន្ត្រីខុទ្ទកាល័យលោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានសម្តែងការសោកស្តានិងសុំការអធ្យាស្រ័យចំពោះកំហុសឆ្គង និងការភាន់ច្រឡំដែលថា ប្រធានសហភាពអន្តរសភា (IPU) គាំទ្រលទ្ធផលបោះឆ្នោតជាតិនៅកម្ពុជា។ ការចេញមុខសុំទោសនេះ បន្ទាប់មន្រ្តីរដ្ឋសភារូបនេះ មានកំហុសឆ្គងលើការស្រង់ខ្លឹមសារក្នុងជំនួបរវាងលោកស្រី ឃួន សុដារី និងលោកស្រី Gabriela Cueva Barron ប្រធានសហភាពអន្តរសភា (IPU) កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨កន្លងទៅនេះ។

 

មន្ត្រីខុទ្ទកាល័យរូបនេះ បញ្ជាក់ជាថ្មីថា ក្នុងជំនួបនោះលោកស្រី Barron បានទទួលស្តាប់រាល់ការរៀបរាប់របស់លោកស្រី ឃួន សុដារី អំពីដំណើរការបោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។ ប៉ុន្តែលោកស្រី Barron ក៏មិនបានថ្លែងឆ្លើយតបអ្វីនោះដែរ។

មន្ត្រីខុទ្ទកាល័យរូបនេះបានបន្ថែមថា ក្នុងជំនួបនោះលោកស្រី Barron បានទទួលជួបសវនាការចំពោះវត្តមានប្រតិភូរដ្ឋសភារបស់កម្ពុជា។ បើទោះបីមិនបានបង្ហាញមតិយោបល់យ៉ាងណាចំពោះដំណើរការបោះឆ្នោតនៅកម្ពុជា តែតាមរយៈកិច្ចស្វាគមន៍នេះ ជាកាយវិការបង្ហាញការទទួលស្គាល់ចំពោះវត្តមានមន្ត្រីជាន់ខ្ពស់រដ្ឋសភារបស់កម្ពុជា។

តាមការចុះផ្សាយរបស់អង្គភាពសារព័ត៌មានកាលពីម្សិលមិញ មន្ត្រីខុទ្ទកាល័យលោកស្រី ឃួន សុដារី បញ្ជាក់លោកស្រី Gabriela Cueva Barron ប្រធានសហភាពអន្តរសភា IPU បានអបអរសាទរយ៉ាងពេញទំហឹង និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលដែលកម្ពុជាសម្រេចបាន ជាពិសេសលទ្ធផលដ៏ជោគជ័យនៃការបោះឆ្នោតឆ្នាំ២០១៨នៅកម្ពុជា និងលទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដ។

ភ្លាមៗបន្ទាប់ពីមានការចុះផ្សាយព័ត៌មាននេះ អ្នកស្រី Barron បានបញ្ជាក់លើប្រព័ន្ធ twitter ថា អ្នកស្រី​ពុំ​បាន​សាទរ​ចំពោះ​ការ​បោះឆ្នោត​នៅ​កម្ពុជា​នោះ​ទេ អំឡុង​ជំនួប​​ជាមួយ​សមាជិក​សភា​កម្ពុជា​មក​ពី​បក្ស​កាន់​អំណាច ដែល​ផ្ទុយ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក។

ផ្ទុយ​ទៅវិញនៅក្នុងជំនួប​នោះ លោ​ក​​ស្រី​​​បានចោទសួរ​បញ្ហារំ​លោភ​សិ​​​ទ្ធិ​​​​មនុស្ស និងបញ្ហាន​យោបា​យ​នៅ​​កម្ពុជា។ ក្រៅពីនេះ លោកស្រី ក៏បានស្នើសុំរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យសភា IPU អាចជជែកពីបញ្ហា​នយោបាយ​ជាមួ​យ​នឹង​រដ្ឋាភិបា​ល​​ដោយផ្ទា​ល់ ព្រមទាំងសំណើសុំជួបជាមួយអតីតគណបក្សប្រឆាំង និងសួរសុខទុ​ក្ខអ្នកទោស​កំពុងជា​ប់​ឃុំ​នៅកម្ពុជាផងដែរ។

កម្ពុជាបានរៀបចំការបោះឆ្នោតជាតិអាណត្តិទី៦ កាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ ដោយមាន២០គណបក្សចូលរួមប្រកួតប្រជែង។ លទ្ធផលបោះឆ្នោតបង្ហាញថា​ គណបក្សប្រជាជនកម្ពុជាបានឈ្នះយ៉ាងលើសលប់ដោយក្តោបយកអសនៈក្នុងរដ្ឋសភាទាំង គឺ១២៥ លើ១២៥។ តែយ៉ាងណា សហគមន៍អន្តរជាតិ ពុំទទួលស្គាល់ការបោះឆ្នោតជាតិឆ្នាំ២០១៨នេះឡើយ ដោយអះអាងថា ការបោះឆ្នោតនេះបានប្រព្រឹត្តិដោយអយុត្តិធម៌ គ្មានសេរីភាព​ ព្រោះបំបិទគណបក្សប្រឆាំងដ៏ធំមិនឱ្យចូលរួមប្រកួតប្រជែង៕

 

ព័ត៌មានទាក់ទង

ម្ចាស់ជំនួយអឺរ៉ុបនិងUN សារទការផ្តន្ទាទោស ខៀវ សំផន និង នួន ជា  ដាក់ពន្ធនាគារ​អស់​មួយ​ជីវិត ក្នុងសំណុំរឿង ០០២ វគ្គ ០២

ភ្នំពេញ៖ សហភាពអឺរ៉ុប(EU) និងអង្គការសហប្រជាជាត[...]

ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នៅ​ជំរុំ​បង់​ក្លា​ដេ​សមាន​ការ​ភ័យ​ខ្លាច​ត្រឡប់​ទៅ​មី​យ៉ា​ន់​ម៉ា​វិញ​រង​អំពើ​ហិង្សា​ជា​ថ្មី​

យោង​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​ BBC​ ក្រោម​កិច្[...]

ក្រសួង​ដែនដី​សន្យា​ដោះស្រាយ​ជម្លោះដីធ្លី​ប្រជាពលរដ្ឋ​នៅ​ឃុំ​២​ធ្នូ​ស្រុក​ស្នួល​

រដ្ឋមន្ត្រីក្រសួង​ដែនដី​សន្យា​ដោះស្រាយ​បញ្ហា​[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត