loader

មន្ត្រី​ឥណ្ឌូ​នេ​ស៊ី​ស៊ើបអង្កេត​មូលហេតុ​នៃ​ការ​ផ្ទុះ​រោងចក្រ​ផលិត​កាំជ្រួច​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​

​ឥណ្ឌូ​នេ​ស៊ី​៖​នគរបាល​ឥណ្ឌូ​នេ​ស៊ី​បាន​បើក​ស៊ើបអង្កេត​ករណី​ភ្លើង​ឆេះ​សម្លាប់​មនុស្ស​ជិត​៥០​នាក់​នៅ​រោងចក្រ​ផលិត​កាំជ្រួច​នៅ​ជាយក្រុង​ចា​កា​តា​កាលពី​ចុងខែ​មុន​ដែល​រំលោភ​ស្តង់ដា​សុវត្ថិភាព​ការងារ​រោងចក្រ​ដែល​ ផ្ទុក​ចំនួន​មនុស្ស​ច្រើន​ជាង​បី​ដង​នៃ​ចំនួន​កម្មករ​។​នេះ​បើ​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​Channel​ News​ Asia​។​

​បើ​តាម​ Channel​ News​ Asia​ គ្រោះ​មហន្តរាយ​ឆេះ​រោងចក្រ​ឧស្សាហកម្ម​ដ៏​អាក្រក់​បំផុត​របស់​ប្រទេស​ ឥណ្ឌូ​នេ​ស៊ី​កាលពី​ថ្ងៃ​ទី​ ២៦​ខែតុលា​ បាន​បង្ហាញ​ពី​ការ​យកចិត្ត​ទុក​ថ្មី​មួយ​ លើ​ស្តង់ដា​សុវត្ថិភាព​នៃ​ការ​ធ្វេសប្រហែស​ក្នុង​ការ​អនុវត្ត​ច្បាប់​ធូរ​លុង​របស់​ប្រទេស​នេះ​។​

​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​របា​ន​សម្ភាសន៍​មន្ត្រី​ប៉ូ​លី​ស​ផ្នែក​ស៊ើបអង្កេត​ មន្ត្រី​រដ្ឋាភិបាល​និង​អ្នក​រស់រាន​ មានជីវិត​ថា​អគ្គី​ភ័យ​ឆេះ​រោងចក្រ​នៅ​ពេល​មនុស្ស​ច្រើន​ពេក​ដែល​មាន​ច្រកចេញ​តែ​មួយ​និង​បំពង់​ពន្លត់អគ្គីភ័យ​មាន​ខ្នាត​មធ្យម​បើ​ទោះបី​មានការ​រាយការណ៍​ថា​មាន​៤​កន្លែង​ក៏​ដោយ​។​

​អគារ​រោងចក្រ​ផ្ទុក​សម្ភារៈ​ប្រើប្រាស់​ជាង​៤០០០​គីឡូក្រាម​ដែល​មាន​ភាព​ងាយស្រួល​ណាស់​សម្រាប់​ភ្លើង​ឆេះ​នូវ​ទំហំ​២៦០០​ម៉ែត្រការ៉េ​ក្នុង​រយពេល​ប៉ុន្មាន​នាទី​បាន​បណ្តាល​ឲ្យ​មនុស្ស​៤៩​នាក់​ស្លាប់​និង​រង​របួស​រាប់​សិប​នាក់​។​

​ប៉ូ​លី​សបាន​ឃាត់ខ្លួន​ម្ចាស់​និង​អ្នកគ្រប់គ្រង​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ដែល​សង្ស័យ​ថា​មានការ​ធ្វេសប្រហែស​នាំ​ឲ្យ​មនុស្ស​ស្លាប់​។​ពួក​គេ​អាច​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​យ៉ាង​ហោច​ណាស់​៥​ឆ្នាំ​ប្រសិនបើ​រក​ឃើញ​ថា​មានកំ​ហុង​។​ប្រភព​៖Channel​ News​ Asia

​ប្រភពរូប៖REUTERS/Beawiharta/File photo

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

ហ្ស៊ីមបាវេ៖ អ្នកនយោបាយបក្សប្រឆំាងត្រទ្បប់ចូលប្រទេសវិញខណៈមេដឹកនំាមូហ្កាបេត្រូវបានឃុំខ្លួន

មេដឹកនំាគណបក្សប្រឆំាងធំជាងគេនៅប្រទេសហ្ស៊ីមបាវ[...]

មេដឹកនាំហ្សិមបាវេអាយុ៩៣ឆ្នាំនិងភរិយាត្រូវបានពួកយោធាឃុំខ្លួន

នៅទីបំផុតពួកយោធាបានឡើងកាន់អំណាចទាំងស្រុងបានហើ[...]

ស្ថានទូតបរទេសនៅហ្សិមបាវ៉េបា្រប់ពលរដ្ឋរបស់ខ្លួនអោយប្រុងប្រយ័ត្នចំពោះរដ្ឋប្រហារ

ហ្សិមបាវ៉េ៖ ស្ថានទូតប្រទេសអាមេរិក និងអង់គ្លេស[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត