loader

មន្ត្រីក្រសួងបរិស្ថានថា កម្ពុជាគ្រប់គ្រងសម្រាមបានល្អហើយ តែបច្ចេកទេសនៅមានកម្រិត

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ការគ្រប់គ្រងសម្រាមរបស់កម្ពុជា បានល្អប្រសើរហើយ តែបច្ចេកទេសនៃការគ្រប់គ្រងផ្សេងៗមានកម្រិតនៅ ឡើយ។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់ក្រសួងបិរស្ថាន នៅថ្ងៃទី ៣ តុលានេះ។ 

តាមរយៈការចុះផ្សាយនេះ បង្ហាញថា បច្ចុប្បន្ននេះការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជននៅទូទាំងប្រទេសមានភាពល្អប្រសើរជាងមុន ប៉ុន្តែវាមិនទាន់អាចឆ្លើយតបបានទៅនឹងស្ថានភាពជាក់ស្តែងនៃបរិមាណសំណល់ ដែលចេះតែកើនឡើងជារៀងរាល់ថ្ងៃនេះទេ។

លោក នេត្រ ភក្ត្រា លើកឡើងថា ជារៀងរាល់ឆ្នាំ សំរាមនៅក្នុងប្រទេសកម្ពុជាមានការកើនឡើងប្រមាណ ១០%ក្នុងមួយឆ្នាំ ដោយសារកំណើនប្រជាជន។

ជាងនេះការផ្លាស់ប្តូររបៀបនៃការរស់នៅ និងការវេចខ្ចប់ទំនិញប្រើប្រាស់ប្រចាំថ្ងៃ ហើយការយល់ដឹងពីការញែកសំរាមតាមប្រភេទសំរាមស្របតាមគោលការណ៍បច្ចេកទេសនៅមានកម្រិតនៅឡើយ។

យ៉ាងណា ក្រសួងបរិស្ថានសុំការសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវចូលរួមសហការដោយអនុវត្តលើការងារគ្រប់គ្រងសំណល់រឹង រាវ និងសំរាមជាដើម។ តួយ៉ាង ភាគីពាក់ព័ន្ធត្រូវគ្រប់គ្រងសំរាមគ្រប់ប្រភេទ ដែលបានចេញមកពីទីតាំងរោងចក្រ សហគ្រាស សិប្បកម្ម និងក្រុមហ៊ុន ភោជនីយដ្ឋាន អាជីវកម្ម សេវាកម្ម តាមទីផ្សារ បុរីនិងតាមលំនៅដ្ឋាន និងនៅតាមទីធ្លាសាធារណៈនានា។អ្នកនាំពាក្យរូបនេះ បង្ហាញទៀតថា ការគ្រប់គ្រង​សំណល់រឹង សំរាមគឺជាកាតព្វកិច្ចរបស់មនុស្សទាំងអស់គ្នា។ដូចនេះ ប្រជាពលរដ្ឋទាំងអស់ត្រូវបន្តយកចិត្តទុកដាក់សម្អាតអនា ម័យបរិស្ថានជុំវិញខ្លួន និងចូលរួមថែរក្សាអនាម័យបរិស្ថាននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាទាំងអស់៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សង្គមស៊ីវិល៖ ស្រ្តីកម្ពុជានៅជនបទមានហានិភ័យខ្ពស់ក្នុងការប្រើប្រាស់ហ្វេសប៊ុក(មានសំឡេង)

ភ្នំពេញ៖ អង្គការសង្គមស៊ីវិលបង្ហាញថា ប្រជាជនកម[...]

សម្ដេច ហ៊ុន សែន អះអាងប្រាប់មេដឹកនាំវៀតណាមថាពុំមានកងទ័ពបរទេស(ចិន)លើទឹកដីកម្ពុជាទេ

ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែង[...]

មេដឹកនាំកម្ពុជានិងវៀតណាមសន្យាបញ្ចប់ការបោះបង្គោលព្រំដែនអោយឆាប់

ក្នុងសន្និសីទរួមគ្នា នៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត