loader

មន្ត្រីក្រសួងការពារជាតិ៖ទ័ពកម្ពុជា‑ថៃអនុវត្តគោលនយោបាយព្រំដែនសន្តិភាពល្អប្រសើរ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់របស់ក្រសួងការពារជាតិកម្ពុជាថា ទ័ពកម្ពុជាថៃអនុវត្តបាននូវគោលនយោបាយព្រំដែនសន្តិភាពល្អប្រសើរ។ នេះបើតាមការចុះផ្សាយលើគេហទំព័ររបស់ក្រសួងការពារជាតិ នៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០១៨។

តាមការចុះផ្សាយនេះបញ្ជាក់ថា ការបង្ហាញបែបនេះ គឺធ្វើឡើងក្នុងកិច្ច​ប្រជុំរវាង​លេខាធិការក្រសួងការពារជាតិ និងលេខាធិការ ​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ ​លើក​ទី១៤ នៅសណ្ឋាគារអង្គរសិនជូរី។

កិច្ច​​ប្រជុំទ្វេរភាគីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក​ នាង ផាត ​រដ្ឋលេខាធិការ​ ក្រសួង​ការ​ពារ​ជាតិ​ និងលោក ​ខាំរន្ធ ​គ្រឿវិច​ ឆាក់​យ៉ានចាន ​នាយក​ទី​ចាត់​ការ​ការ​ងារ​ព្រំដែន​កង​ទ័ព​ភូមិន្ទ​ថៃ ​និង​ជា​សហប្រធាន​​ក្រុម​លេខាធិការ ​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ​​។ ​

កិច្ចប្រជុំនេះមានគោលបំណង ​ជម្រុញ​ទំនាក់​ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ភាព​ជា​​ដៃ​គូរ​​រវាង​​ក​ង​​ទ័ព​ ​​នៃ​ប្រទេស​​ទាំង​ពីរ​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ។

លោក​ នាង ផាត ​​សាទរ​​​ចំពោះ​ ​ទំនាក់​ទំនង​រវាង​កង​ទ័ព​​ប្រទេស​ទាំង​​ពីរ​ ដែល​ធានា​បាន​នូវ​សុខ​សន្តិភាព ​ស្ថេរភាព និងចូល​រួម​ការ​​អភវិឌ្ឍន៍​​តំបន់​ព្រំ​ដែន​ នៃ​ប្រទេស​ទាំង​ពីរ​ ឲ្យ​មាន​ភាព​រីក​ចម្រើន​ប្រកប​ដោយ​ចិរភាព​។​

រដ្ឋលេខាធិការក្រសួងការពារជាតិរូបនេះ ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កងទ័ពរបស់ភាគីទាំងពី នូវការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​លើ​គ្រប់​វិស័យ ​ឈរ​លើ​មូល ដ្ឋាននៃប្រយោជន៍​រួម ​ស្រប​តាម​​គោល​នយោបាយ​ព្រំដែន​សន្តិភាព​របស់​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​​។

កិច្ចប្រជុំនេះ បានផ្ដល់ឱ្យនូវ​​កង​ទ័ព​ទាំង​ពីរ​ ជួប​ពិភាក្សា​ និង​ផ្លាស់​ប្តូរ​ទស្សន​គ្នា ក្នុងការ​រិះ​រក​នូវ​វិធី​សាស្ត្រ​​ថ្មីៗ​​ចាក់​បំពេញ​បន្ថែម​លើ​ស្មារតី​មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ភាព​ជា​អ្នក​ជិត​ខាង​ល្អ ​ប្រកប​ដោយ​សុឆន្ទៈ​ក្នុង​​ការ​ថែ​រក្សា​បរិយា​កាស​ព្រំដែន​សន្តិភាព​ ស្ថិរភាព ​និង​វិបុល​ភាព​​យូរ​​អង្វែង​ និងបន្តសកម្មភាពដោះស្រាយបញ្ហាព្រំដែនទៀតផង។

កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ក្រុមការងារ​ចម្រុះ​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ រវាង​កម្ពុជា​និង​ប្រទេស​ថៃ ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី ​៤ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​ទីក្រុង​សៀមរាប។ គណៈកម្មាធិការ​ព្រំដែន​នេះ ជួ​ប​ប្រជុំ​ជា​រឿង​រាល់​ឆ្នាំ ដើម្បី​ត្រួតពិនិត្យ​និង​ដោះស្រាយ​បញ្ហា​ប្រឈម​នៅ​តាម​ព្រំដែន​រវាង​កម្ពុជា និង​ប្រទេស​ថៃ៕

អត្ថបទ៖ លោក សោម លាភ

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

គ្រូបង្រៀន ២រូបជំទាស់នឹងការសម្រេចរបស់មន្ទីរអប់រំខេត្តកំពង់ធំប្តូរការងារពួកគាត់ថាជារឿងនយោបាយ

ភ្នំពេញ៖ គ្រូបង្រៀនពីរនាក់នៅខេត្តកំពង់ធំ ដែលជ[...]

លោកGeorge Edgar ៖ អឺរ៉ុបត្រៀមផ្ដល់ជំនួយជាង១១៥លានអឺរ៉ូមកកម្ពុជា

ភ្នំពេញ៖ សហភាពអឺរ៉ុបកំពុងត្រៀមផ្តល់ជំនួយមកដល់[...]

មន្រ្តីបរិស្ថាន៖ មានវត្តមានសត្វខ្លាឃ្មុំនៅតំបន់ការពារធម្មជាតិក្នុងខេត្តបាត់ដំបង

លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត