loader

មន្ដ្រីរាជការ​គ្រប់​លំដាប់ថ្នាក់​ នឹង​មានទោស​បើ​យក​ម៉ោង​ការងារ​ និង​សម្ភារ​រដ្ឋ​ទៅ​ឃោសនាបោះឆ្នោត​

​ភ្នំពេញ​ ៖​ មន្ដ្រី​ គ​.​ជ​.​ប​ បាន​បាន​រំ​ឮ​ក​ជា​ថ្មី​ដល់​មន្ដ្រីរាជការ​គ្រប់​លំដាប់ថ្នាក់​ដោយ​ មិន​អនុញ្ញាត​ឲ្យ​យក​ម៉ោង​បំពេញការងារ​ និង​សម្ភារ​របស់​រដ្ឋ​មក​បម្រើ​ឲ្យ​ការ​ឃោសនាបោះឆ្នោត​បោះ​ឡើយ​។​ អ្នក​ដែល​ប្រព្រឹត្ដ​ល្មើស​នឹង​ការ​ហាមប្រាម​ដោយ​ច្បាប់​នេះ​ នឹង​ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ពី​ ៥​លាន​រៀល​ ដល់​ ២០​លាន​រៀល​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ព័ត៌មាន​នេះ​ ៖​

 

​ខណៈ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ ត្រូវ​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​៧​ ខែកក្កដា​ ឆ្នាំ​២០១៨​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា​ គ​.​ជ​.​ប​ បាន​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្ដី​ពី​ការ​ឃោសនាបោះឆ្នោត​ ជ្រើសតាំង​តំណាងរាស្ដ្រ​ នីតិកាល​ទី​០៦​ ឆ្នាំ​ ២០១៨​ និង​បណ្ដឹង​ពាក់ព័ន្ធ​ នឹង​ការ​ឃោសនាបោះឆ្នោត​ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០១៨​។​

​ក្នុង​កិច្ចប្រជុំ​នេះ​ លោក​ ឯម​ សូ​ផាត​ មន្ដ្រី​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ មាន​ប្រសាសន៍​ដោយ​ក្រើន​រំ​ឮ​កថា​ មន្ដ្រីរាជការ​ស៊ី​វិល​ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​ កង​យោធពលខេមរភូមិន្ទ​ នគរបាល​ជាតិ​ និង​មន្ដ្រី​តុលាការ​ គឺ​នឹង​មានទោស​ប្រសិនបើ​ពួក​គេ​ យក​ម៉ោង​កំពុង​បំពេញការងារ​ និង​សម្ភារ​ផ្សេងៗ​ របស់​រដ្ឋ​ទៅ​បម្រើ​ឲ្យ​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​គ្រប់​គណបក្ស​នយោបាយ​ ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នេះ​ ៖«​រថយន្ដ​ ឬ​ក៏​យានយន្ដ​ដែល​មាន​ស្លាក​លេខ​សម្គាល់​ រាជរដ្ឋាភិបាល​ រាជការ​ រដ្ឋ​ ខេមរភូមិន្ទ​ នគរបាល​ជាតិ​នេះ​ គឺ​សុទ្ធតែ​ជា​ទ្រព្យសម្បត្ដិ​រដ្ឋ​។​ ប៉ុន្ដែ​លើកលែង​ ឧទាហរណ៍​ដូច​ជា​ រដ្ឋសភា​ ព្រឹទ្ធសភា​ គឺ​គាត់​អាច​ប្រើប្រាស់​បាន​»​។​

​បន្ថែម​ពី​នេះ​មន្ដ្រីរាជការ​គ្រប់​លំដាប់ថ្នាក់​ ក៏​មិន​ត្រូវ​ប្រើប្រាស់​ឥទ្ធិពល​អំណាច​របស់​ខ្លួន​ ដែល​មាន​ន័យ​ជា​ការ​គំរាមកំហែង​ដល់​អាយុជីវិត​ រូបរាង​កាយ​ ឬ​ការ​ប៉ុនប៉ង​បំផ្លិចបំផ្លាញ​ដល់​ទ្រព្យសម្បត្ដិ​ របស់​ប្រជាពលរដ្ឋ​ឡើយ​។​ លោក​ ឯម​ សូ​ផាត​ បញ្ជាក់​ថា​ មន្ដ្រីរាជការ​គ្រប់​លំដាប់ថ្នាក់​អាច​ ចេញ​ឃោសនា​រក​សំឡេង​ឆ្នោត​បម្រើ​ឲ្យ​គណបក្ស​នយោបាយ​បាន​ នៅ​ក្រៅ​ម៉ោង​ធ្វើការ​ ក៏​ប៉ុន្ដែ​មិន​ត្រូវ​ស្លៀកពាក់​ឯកសណ្ឋាន​មន្ដ្រីរាជការ​ឡើយ​។​

​ជាមួយ​គ្នា​នេះ​លោក​ ទេព​ នី​ថា​ អគ្គលេខាធិការ​ ឝ​.​ជ​.​ប​ បាន​បញ្ជាក់​ក្នុង​ពិធី​នេះ​ដែរ​ថា​ ក្នុង​ករណី​ដែល​ប្រជាពលរដ្ឋ​ ឬ​គណបក្ស​នយោបាយ​បានឃើញ​មាន​រថយន្ដ​ ដែល​មាន​ស្លាក​លេខ​ដូច​អ្វី​ដែល​បាន​រៀបរាប់​ខាងលើ​ ត្រូវ​ថតរូប​ទុក​ និង​ផ្ដល់​ដំណឹង​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្នាក់​ខេត្ដ​ ដើម្បី​ចុះ​ទៅ​ឃាត់​រថយន្ដ​នោះ​ យក​មក​ធ្វើការ​ផាកពិន័យ​ស្រប​ទៅ​តាម​ច្បាប់​ដែល​មាន​ចែង​។​ តែ​យ៉ាងណា​លោក​បញ្ជាក់​ថា​ ពលរដ្ឋ​ ឬ​អ្នកនយោបាយ​ មិន​ត្រូវ​ទៅ​ឃាត់​រថយន្ដ​នោះ​ដោយ​ខ្លួនឯង​នោះ​ទេ​ ៖«​បើសិនជា​គណបក្ស​ឃើញ​ គឺ​សូម​កុំទៅ​ឃាត់​គេ​ សូម​រាយការណ៍​មក​គណៈកម្មការ​បោះ​ឆ្នោត​ឃុំ​ ដែល​គាត់​តាម​ការ​ឃោសនា​នោះ​ទៅ​ ឬ​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ដ​ដែល​គាត់​តាម​ការ​ឃោសនា​នីមួយៗ​ ដើម្បី​ឲ្យ​គាត់​អនុវត្ដន៍​សមត្ថកិច្ច​របស់​គាត់​ក្នុង​ការ​ឃាត់​ ឬ​សួរនាំ​ទៅ​គណបក្ស​នោះ​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ ចៀសវាង​ការ​ទៅ​ឃាត់​ខ្លួនឯង​នាំ​ឲ្យ​មាន​បញ្ហា​ទំនាស់​គ្នា​»​។​

​ជុំវិញ​ការ​ផាកពិន័យ​ ចំពោះ​មន្ដ្រីរាជការ​ដែល​ល្មើស​នឹង​បទបញ្ជា​ ស្ដី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​ ០៦​ ឆ្នាំ​២០១៨​នេះ​ នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​ ៥​លាន​រៀល​ ទៅ​ដល់​ ២០​លាន​រៀល​ ដោយ​ពុំ​ទាន់​គិត​ពី​ទោស​ផ្សេងៗ​ទៀត​ឡើយ​។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​លោក​ ហង្ស​ ពុទ្ធា​ មន្ដ្រី​ នាំពាក្យ​របស់​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ៖«​ទោស​ដែល​មិន​គោរព​ច្បាប់បោះឆ្នោត​ហ្នឹងឯង​ ពាក់ព័ន្ធ​និង​មាត្រា​ ១៤២​ ដែល​អាច​នឹង​ត្រូវ​ពិន័យ​ពី​ ៥​ ទៅ​ ២០​លាន​រៀល​ ដោយ​មិន​ទាន់​រាប់​បញ្ចូល​នៅ​ទោសទណ្ឌ​ផ្សេង​ទៀត​ដែល​ពាក់ព័ន្ធ​ នឹង​ស្ថាប័ន​ ជំនាញ​ ឧទាហរណ៍​ថា​ កើត​មាន​អំពើ​ហិង្សា​ រង​របួស​ស្នាម​ ឬ​ការ​មិន​គោរព​ច្បាប់​ចរាចរណ៍​ជាដើម​»​។​

​សូម​រំរ​ឮ​កថា​ យុទ្ធនាការ​ឃោសនាបោះឆ្នោត​ ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​ ០៦​ ឆ្នាំ​២០១៨​នេះ​ មាន​រយៈពេល​ ២១​ថ្ងៃ​ ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​០៧​ ដល់​ថ្ងៃ​ទី​២៧​ ខែកក្កដា​ ឆ្នាំ​២០១៨​។​ គណបក្ស​នយោបាយ​ដែល​ចូលរួម​ឈរឈ្មោះ​ ដណ្ដើម​អាសនៈ​សភា​ អាណត្ដិ​ទី​០៦​ នេះ​ មាន​ ២០​គណបក្ស​៕

ព័ត៌មានទាក់ទង

កម្ពុជា​-​ជប៉ុន​សម្ពោធ​គម្រោង​ “​ភ្នំពេញ​ទីក្រុង​ស្អាត​”​ ដើម្បី​ផ្ញើ​សារ​ឲ្យ​ពលរដ្ឋ​ទុកដាក​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​

ក្រសួងបរិស្ថាន​កម្ពុជា​ និង​ប្រទេស​ជប៉ុន​ បាន[...]

សម្តេច ​ហ៊ុន​ សែន​៖​កម្ពុជា​មិន​ត្រូវការ​ឱ្យ​ទ័ព​បរទេស​ច្បាំង​គ្នា​លើ​ទឹកដី​កម្ពុជា​ដូច​អតីតកាល​ទេ​

សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ បាន​ថ្លែ[...]

ក្រសួង​ធន​ធា​ទឹក​ ៖​ ឥទ្ធិពល​កូន​ព្យុះ​ទី​២៧​ នឹង​នាំ​មក​នូវ​ភ្លៀង​-​ខ្យល់​ខ្លាំង​ និង​ខេត្ដ​ពីរ​ប្រឈម​ជំនន់​ទឹកភ្លៀង​

ក្រសួង​ធនធានទឹក​ ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​មានកា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត