loader

ភ្ញៀវទេសចរចិនមកលេងកម្ពុជានៅតែបន្តនាំមុខនៅរយៈពេល ៦ខែ ឆ្នាំ ២០១៨នេះ

ភ្នំពេញ៖ រយៈពេល ៦ខែ នាឆ្នាំ ២០១៨នេះ ភ្ញៀវទេសចរចិនដែលបានមកលេងកម្ពុជាមានការកើនឡើង ៧៥,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តួលេខនេះបង្ហាញថា ភ្ញៀវទេសចរចិននៅតែរក្សាភាពនាំមុខគេ ហើយភ្ញៀវទេសចរវៀតណាមឈរនៅលំដាប់លេខពីរ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរចេញផ្សាយកាលពីថ្ងៃម្សិលមិញ។

តាមទិន្នន័យរបស់ក្រសួងទេសចរណ៍បង្ហាញថា ភ្ញៀវទេសចរចិនដែលមកលេងកម្ពុជានារយៈពេល ៦ខែឆ្នាំនេះ មានចំនួនជាង ៩៣ម៉ឺននាក់កើនឡើងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលជាង ៥២ម៉ឺននាក់។

ចំណែកភ្ញៀវទេសចរវៀតណាមក៏បន្តឈរនៅលំដាប់លេខ ២ដដែល ដែលមានចំនួនជាង ៣៨ម៉ឺន ហើយភ្ញៀវទេសចរឡាវ មានជាង ២០ម៉ឺននាក់ឈរនៅលំដាប់លេខ៣ ។

យោងតាមទិន្នន័យកាលពីឆ្នាំ២០១៧បង្ហាញថា ភ្ញៀវទេសអន្តរជាតិមកទស្សនាកម្ពុជានៅឆ្នាំ ២០១៧ មានចំនួនជាង ៥,៦លាននាក់កើនឡើង ១១,៨%ធៀបនឹងឆ្នាំ២០១៦។  ក្នុងនោះភ្ញៀវទេសចរចិនឈរលំដាប់លេខមួយមានចំនួនជាង១,២លាននាក់កើនឡើង២២,៥%។ ចំណែកភ្ញៀវទេសចរវៀតណាមមានជាង ៨៣ម៉ឺននាក់ថយចុះ ១៣%។ ហើយឡាវនៅលំដាប់លេខ៣ មានជាង ៥០ម៉ឺននាក់កើនឡើង៣៦%។

បើតាមរបាយការណ៍ក្រសួងទេសចរណ៍ដដែល ចំណូលទេសចរណ៍ប្រមូលបានពីភ្ញៀវបរទេសមានប្រមាណ ៣ពាន់លានដុល្លារអាមេរិកកើនឡើង ១៣,៣%។ វិស័យទេសចរណ៍បានរួមចំណែកប្រមាណ១២,៣%នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា និងតំណាងឱ្យប្រមាណ៣០%នៃវិស័យសេវាកម្ម។ វិស័យទេសចរណ៍បានបង្កើតការងារដោយផ្ទាល់ប្រមាណជាង ៦០ម៉ឺននាក់ និងការងារដោយប្រយោលរាប់ម៉ឺននាក់បន្ថែមទៀត។

សម្រាប់ចក្ខុវិស័យរបស់រដ្ឋាភិបាលបង្ហាញថា ឆ្នាំ ២០១៨កម្ពុជាគ្រោងនឹងទទួលទេសចរអន្តរជាតិប្រមាណ ៦,១០លាននាក់។ ហើយឆ្នាំ ២០២០កម្ពុជាគ្រោងនឹងទទួលទេសចរជាតិ ៧លាននាក់៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

តើសេដ្ឋកិច្ចប្រឹងរៀងខ្លួនរបស់សមាជិកអាស៊ាន នាំសមាគមនេះឈានទៅ​​រកភាពរីកចម្រើនបានដល់កម្រិតណា?

សមាគមអាស៊ានឬសមាគមប្រជាជាតិអាស៊ីគ្នេយ៍បានបង្កើ[...]

រដ្ឋមន្រ្តីក្រសួងកសិកម្ម៖ «កម្ពុជាអាចដាំដំឡូងបារាំងបានហើយ»

មណ្ឌលគីរី៖ រដ្ឋមន្រ្តីក្រសួងកសិកម្មលោក វេង សា[...]

កម្ពុជានាំអង្ករចេញខែដំបូងឆ្នាំនេះធ្លាក់ចុះ ៥%​ បន្ទាប់ពីអឺរ៉ុបយកពន្ធអង្ករ

ភ្នំពេញ៖ ការនាំចេញអង្កររបស់កម្ពុជានៅដើមឆ្នាំ [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត