loader

ភូមាអង្វរសហភាពអឺរ៉ុបកុំឱ្យដកការអនុគ្រោះពន្ធEBA

ក្រុមតំណាងរាស្ត្រសហជីពនិងអង្គការការងារនៃប្រទេសភូមាបានចេញសេចក្ដីថ្លែងការណ៍ ដោយទទូចសុំ សហភាពអឺរ៉ុប កុំដកការអនុគ្រោះពន្ធEBA ដោយស្នើសុំឱ្យសភាសហភាពអឺរ៉ុប ពិចារណាឡើងវិញ។

 

                                                                                                   កម្មាការិនីភូមា

 

ប្រទេសភូមា បានទទួលក្រមខណ្ឌ ការអនុគ្រោះពន្ធEBAរបស់សហភាពអឺរ៉ុប នៅឆ្នាំ២០១៣ដែលនាំអោយ ការនាំទំនិញទៅកាន់ទីផ្សារអឺរ៉ុប មានការកើនឡើងជាខ្លាំង ធ្វើឱ្យទំហំពាណិជ្ជកម្ម កើនឡើង ជាង២ពាន់៧រយលានដុល្លារ។ ទំនិញ វាយយនភ័ណ្ឌមានការកើនឡើងជាងគេគឺជិត៥០ភាគ សម្រាបទីផ្សារអឺរ៉ុប។​ ពលរដ្ឋភូមាដែលទទួលបានការអនុគ្រោះពន្ធមានជិត២លាននាក់។

តាមសេចក្ដីថ្លែងការណ៍របស់ សហព័ន្ធសហជីពភូមា ការដកការអនុគ្រោះពន្ធនេះ នឹងប៉ះពាល់ ជំហាន ដំបូង ដល់កម្មការិនីជិត៥០ម៉ឺននាក់ហើយគ្រួសាររបស់ពួកគេជាង១លាននាក់ទៀត។

ប្រធាន សហជីពនេះ គឺលោក  U Maung Maung, ទទូចថា សហភាពអឺរ៉ុបមិនគួរមានវិធានការដូចនេះទេ ព្រោះជាការបង្ខំអោយមានភាពក្រីក្រ ឡើងវិញ។ លោកថាសហភាពអឺរ៉ុបបានសន្យាជួយស្ដារសេដ្ឋកិច្ចភូមាគឺឱ្យតែប្រទេសនេះមានប្រព័ន្ធដឹកនាំប្រទេសចេញពីអ្នកប្រជាធិបតេយ្យដែលលោកថា វិធានការនេះ គឺជាការខកចិត្តជាខ្លាំង។  មិនថាឡើយ ក្រុមសហជីព សូម្បីតំណាងរាស្ត្រ មកពីបក្សកាន់អំណាចរបស់ភូមា និងក្រុមអង្គការសង្គមស៊ីវិលក៏បានទូចសុំឱ្យ សភាអឺរ៉ុប ដកថយវិញ ជំហររបស់ខ្លួន ចាត់វិធានការដកការអនុគ្រោះEBA ពីប្រទេសភូមា។

កាលពីថ្ងៃចន្ធ ទី២៩តុលា  ប្រតិភូមួយក្រុមមកពីគណៈកម្មការអឺរ៉ុប បានចុះមកសិក្សា បន្ថែមអំពីការរំលោភសិទិ្ធមនុស្សទៅលើសហគមន៍ម៉ូស្លិមរ៉ូហីងយ៉ា ដែលត្រូវបានចោទថា ពួកឧត្តមសេនីយ៍យោធា ជាអ្នកបញ្ជាឱ្យមានការវាយប្រហារលើាសហគមន៍នេះ ក្រោមលេស ចោទករណីបង្កចលនាបំបែករដ្ឋ។ នៅក្នុងជំនួបជាមួយមេដឹកនាំសហជីព អ្នកតំណាងរាស្ត្រ និង មន្ត្រីរដ្ឋាភិបាល  តំណាងគណៈកម្មការអឺរ៉ុបបាននិយាយថា ការដកការអនុគ្រោះពន្ធនេះនឹងចូលជាធរមាននៅប៉ុន្មានខែទៀតនេះ។

កាលពីមិថុនា  សហភាពអឺរ៉ុប សហភាពអឺរ៉ុបបាន ដាក់ទណ្ឌកម្ម លើមេដឹកនាំយោធាជាន់ខ្ពស់ ៧រូប ក្នុងនោះមានទាំងលោកឧត្តមសេនីយ៍ មីនអុងឡាំងផងដែរករណីពួកគេ បង្រ្កាប ឃោរឃៅលើសហគមន៍រ៉ូហីងយ៉ានៅរដ្ឋរ៉ាខាញ។ ឧត្តមសេនីយទាំងនេះ ត្រូវបានតុលាការឧក្រិដ្ឋកម្ម ICC កំពុងកសាងសំណុំរឿង ករណីប្រឆាំងមនុស្ស ជាតិលើជាត់សាសន៍មួយនេះ។ កាលពីសប្ដាហ៍មុន រដ្ឋមន្ត្រីការងារ នៃប្រទេសភូមា U Kyaw Tin បានជាមួយមន្ត្រីសហភាពអឺរ៉ុប នៅទីក្រុងព្រុចហ្សែល នៅឯកិច្ចប្រជុំ អាស៊ី-អឺរ៉ុប ។លោកបានប្រាប់មន្ត្រីសហភាពអឺរ៉ុបថា  បើមានការដកការអនុគ្រោះពន្ធមែននោះ គឺ ជាការធ្វើឱ្យកម្មករជួបការបាត់បង់ការងារជាច្រើនម៉ឺននាក់ ។ លោកទទូចឱ្យសភា សហភាព អឺរ៉ុប ពិចារណាឡើងវិញ។

ប្រទេសភូមា ធ្លាប់រងការដាក់ហំព័ន្ធសេដ្ឋកិច្ច ជាច្រើនទសវត្សមកហើយ ដោយសារប្រទេសនេះ ស្ថិតនៅក្រោមការដឹកនាំរបស់ពួកគេ យោធា។ ប្រទេសនេះ ទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ បន្ទាប់ពីមានការកែទម្រង់ការដឹកនាំឆ្ពោះទៅរក ប្រជាធិបតេយ្យសេរីនៅឆ្នាំ២០១៣៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

វិភាគ៖រុស្ស៊ីដកយន្តហោះចម្បាំងរបស់ខ្លួនត្រឡប់វិញនាំឱ្យរបបផ្ដាច់ការនៅវេណេហ្សូអេឡាអស់លំនឹងក្នុងការការពារខ្លួន​

កាលថ្ងៃ សុក្រ ទី ១៤ធ្នូនេះ សារព័ត៌មានរុស្ស៊ីប[...]

វៀតណាមចង់ធ្វើជាម្ចាស់ផ្ទះនៃជំនួបកំពូលដូណាល់ត្រាំ-គីមជុងអ៊ុននៅដើមឆ្នាំ ២០១៩

ប្រទេសវៀតណាមចាប់ផ្ដើមបង្ហាញអារម្មណ៍ចង់ធ្វើជាម[...]

រុស្ស៊ីដកយន្តហោះចម្បាំងពីវេណេហ្សូអេឡាវិញក្រោមសម្ពាធរបស់អាមេរិក

សេតវិមានបានអះអាងថា យន្តហោះចម្បាំងចំនួនពីរគ្រឿ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត