loader

ព្រះមហាក្សត្រ​ទទូច​សុំ​ព្រះសង្ឃ​ ជួយ​អប់រំ​ផ្លូវចិត្ត​ដើម្បី​ជួយ​ថែរក្សា​ព្រៃឈើ​ សម្រាប់​សត្វព្រៃ​

​ព្រះករុណា​ ព្រះបាទ​សម្ដេច​ ព្រះ​បរមនាថ​ នរោត្ដម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ទី​០៩​ ខែកក្កដា​ ឆ្នាំ​២០១៨​នេះ​ មាន​បន្ទូល​អំពាវនាវ​ ដល់​ជន​រួម​ចូលរួម​ដាំ​ដើមឈើ​ ដែល​ព្រះ​អង្គ​ចាត់​ទុក​ ជា​ព្រៃ​ព្រឹក្សា​របស់​សត្វព្រៃ​។​ បន្ទូល​របស់​ព្រះ​កុរ​ណា​ ដូចនេះ​ ក៏​គាប់​ជួន​ព្រះ​អង្គ​ បាន​ទទូច​សុំ​ដល់​ព្រះសង្ឃ​ជួយ​ប្រោស​ប្រទាន​ទូន្មាន​តាម​ផ្លូវ​ព្រះធម៌​ដល់​ជនានុជន​គ្រប់ៗ​រូប​ ខិតខំ​ថែរក្សា​ការពារ​ព្រៃ​ព្រឹក្សា​ សត្វព្រៃ​ បង្ក​លក្ខណៈ​ឲ្យ​កើតកូន​កើត​ចៅ​ សម្បូរ​សប្បាយ​កើនឡើង​។​

​ព្រះករុណា​ បាន​ កាលពី​មិ​ញ​នេះ​បាន​យាង​ជា​ព្រះ​រាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ក្នុង​ព្រះរាជ​ពិធី​ «​រុក្ខទិវា​»​ដែល​រៀបចំ​ឡើង​នៅ​ភូមិ​ព្រែក​អំពិល​ ឃុំ​កោះ​តូច​ ស្រុក​ទឹកឈូ​ ខេត្តកំពត​។​ ព្រះមហាក្សត្រ​ក៏​ចង់​ឃើញ​ ព្រះសង្ឃ​គ្រប់​ព្រះ​អង្គ​យក​ព្រះ​ទ័យ​ ទុកដាក់​ដាំ​ដើមឈើ​គ្រប់​ប្រភេទ​ នៅ​តាម​ទី​អារាម​នានា​ ឲ្យ​ក្លាយទៅជា​ទី​មនោ​រម្យ​ស័ក្ដិសម​ជាទី​ដ្ឋា​ន​ សម្រាប់​គោរព​បូជា​របស់​ពុទ្ធសាសនិកជន​។​ ព្រះមហាក្សត្រ​បាន​មាន​ព្រះរាជ​បន្ទូល​ទទូច​ដល់​ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​ ខិតខំ​ដាំ​ដើមឈើ​ នៅ​តាម​ទីធ្លា​អគារ​សាធារណៈ​នានា​ ឲ្យ​បាន​ច្រើន​ជា​អតិបរមា​ ដើម្បី​ជាទី​ដ្ឋា​ន​មាន​ម្លប់​ត្រជាក់​ ត្រឈឹងត្រឈៃ​ ដល់​ប្រជារាស្ដ្រ​យើង​ ។​

​ព្រះ​អង្គ​បាន​មាន​ព្រះរាជ​បន្ទូល​ថា​ ពលរដ្ឋ​កម្ពុជា​យើង​ទាំងអស់​គ្នា​ ត្រូវ​ចូលរួម​ដាំ​ដើមឈើ​ឡើង​វិញ​នៅ​គ្រប់​ទិស​ទី​ ដើម្បី​បង្កើន​ធនធាន​ព្រៃឈើ​ ក្នុង​ការ​រក្សា​និយតភាព​នៃ​ប្រភព​ទឹក​ សម្រួល​ធាតុអាកាស​ឲ្យ​មាន​ប្រក្រតី​ ភាព​អនុគ្រោះ​ដល់​ជីវិត​រស់នៅ​ របស់​មនុស្ស​-​សត្វ​ និង​អំណោយផល​ដ៏​ប្រសើរ​ ដល់​ការ​ដាំ​ដុះ​ដំណាំ​សព្វសារពើ​របស់​ប្រជា​កសិករ​៕

ព័ត៌មានទាក់ទង

 នួន ជានិង ខៀវ សំផន ត្រូវបានកាត់ទោសអស់មួយជីវិតក្នុងសំណុំរឿងមួយទៀត (០០២/០២)​

អង្គជំនុំជម្រះសាលាដំបូង នៃអង្គជំនុំជម្រះវិសាម[...]

​អង្គការ​អុក​ស្វា​ម​សម្ពោធ​គម្រោង​ប្លុក​រាយ​ស៍​ ដើម្បី​លើកកម្ពស់​ជីវភាព​កសិករ​ស្រូវ​សរី​រា​ង្គ​

អង្គការ​អុក​ស្វា​ម​(Oxfarm)​សម្ពោធ​គម្រោង​«​ប[...]

តម្លៃប្រេងសាំងធ្លាក់ចុះមក ៣៦៥០ រៀល ខណៈតម្លៃម៉ាសូតធ្លាក់ត្រឹម ៤០០០ រៀល

ក្រុងភ្នំពេញ៖ តម្លៃប្រេងសាំងធម្មតានៅកម្ពុជា ប[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត